ធ្វើយ៉ាងម៉េចទើបដឹងថា កូនលោកអ្នកកំពុងប្រើប្រាស់គ្រឿងញៀន? ទាំងនេះជាចំណុចត្រូវកត់សម្គាល់!
- ការអប់រំ
- ខែធ្នូ 3, 2019
បញ្ហាគ្រឿងញៀន បានរីករាលដាលពាសពេញពិភពលោក។ បើយោងតាមរបាយការណ៍គ្រឿងញៀនពិភពលោកឆ្នាំ២០១៩ របស់ភ្នាក់ងារអង្គការសហប្រជាជាតិ UNODC (United Nations Office on Drugs and Crime) គេបានប៉ាន់ស្មានថា មានមនុស្សចំនួន៣៥លាននាក់លើពិភពលោក កំពុងរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន។
ករណីគ្រឿងញៀននៅប្រទេសកម្ពុជា ក៏មានមិនតិចនោះដែរ។ ដូច្នេះ ក្នុងនាមជាអាណាព្យាបាល តើលោកអ្នកធ្លាប់ភ័យខ្លាចកូនៗរបស់ លង់ខ្លួនទៅក្នុងបញ្ហាគ្រឿងញៀនដែរឬទេ? តើធ្វើបែបណាទើបដឹងថា ពួកគាត់កំពុងប្រើប្រាស់គ្រឿងញៀន? ខាងក្រោមនេះ គឺជាចំណុចកត់សម្គាល់សំខាន់ៗ ប្រសិនបើកូនៗរបស់លោកអ្នកប្រើប្រាស់គ្រឿងញៀនមែន ពួកគេនឹងមានអាកប្បកិរិយា និងការផ្លាស់ប្ដូរដូចខាងក្រោម៖ ១.ការប្រែប្រួលអាកប្បកិរិយា (Behavior Changes)
+ការសិក្សាចុះខ្សោយ
+ចេះតែមានបញ្ហាក្នុងសាលារហូត
+មិនគោរពច្បាប់
+មិនសូវហ៊ានមើលភ្នែកនរណាម្នាក់ចំនោះទេ
+លែងមានចំណាប់អារម្មណ៍លើសកម្មភាពពីមុន
+រអ៊ូរទាំរឿងគ្រូបង្រៀន
+ផ្លាស់ប្ដូរមិត្តភក្ដិ
+មិនទាក់ទងជាមួយអ្នកដទៃ
+ធ្វើសកម្មភាពអ្វីមួយស្ងាត់ៗ
+មិនចូលរៀន
២.ការប្រែប្រួលផ្នែកផ្លូវចិត្ត (Psychological Changes)
+អារម្មណ៍មិននឹងនរ ឬឧស្សាហ៍មួរម៉ៅ
+ជួនកាលស្រែកលឺៗ ឬនិយាយសម្ដីបែបឈ្លើយ
+មិនមានការផ្ដោតអារម្មណ៍បានល្អ
+បាក់ទឹកចិត្ត
+និយាយច្រើនតែម្នាក់ឯង
+មិនមានការចងចាំល្អ
+សើចដោយគ្មានមូលហេតុ
+ខ្លាច
+ខ្សោយកម្លាំង ៣.បុគ្គលិកលក្ខណៈខាងក្រៅ (Personal appearance)
+ខ្ជិលច្រអូសមិនចង់សម្អាតខ្លួន មិនមានអនាម័យខ្លួនល្អ
+មិនចង់ចូលសាលា លេងកីឡា ឬរវល់ជាមួយការងារឡើយ
+លែងមានចំណាប់អារម្មណ៍លើសកម្មភាពមួយចំនួនដូចពីមុន
+ខ្លាចប៉ូលីស ឬសមត្ថកិច្ចខ្លាំង
+មានការផ្លាស់ប្ដូរទៅលើដំណេក និងទម្លាប់នៃការញ៉ាំអាហារ
+មានវត្ថុតាងមួយចំនួនដូចជា ម្ជុល ដបទទេរ ឬទុយយ៉ោក្នុងបន្ទប់ពួកគាត់
+ខោអាវ និងក្លិនខ្លួនមានក្លិនចម្លែក ដូចជាក្លិន អាល់កុល ឬកញ្ឆា ជាដើម
+រង្វង់ភ្នែកខ្មៅ
+ហាក់បីដូចជាគាត់កំពុងលាក់អាថិ៍កំបាំងអ្វីម្យ៉ាង
+ថ្គាមធ្មេញលើក្រោមជាប់គ្នា
+ស្នាមម្ជុលលើដៃ និងជើង៤.បញ្ហាសុខភាព (Health issue)
+បែកញើស
+ស្រកទម្ងន់ខ្លាំង ឬធាត់ខ្លាំងភ្លាមៗ
+ឧស្សាហ៍មានរបួស
+គេងដោយការភ័យខ្លាច
+ស្រេកទឹកខ្លាំង
+ក្អួត
+ឈឺក្បាល
+ញាក់ញ័រ
+ឈាមច្រមុះ
+ហៀរសំបោររហូត
+មិនសូវចង់ញ៉ាំអាហារ
+លែងហ៊ានចូលរួមសង្គម
ប្រាកដណាស់ ពុំមែនអាការៈខាងលើ សុទ្ធតែកើតឡើងទាំងអស់នោះទេ ហើយក៏មិនមែនបានន័យថាកូនរបស់លោកអ្នកប្រើប្រាស់ថ្នាំញៀន១០០%នោះដែរ។ ប៉ុន្ដែ អាការៈភាគច្រើនខាងលើនេះ គឺកើតឡើងលើក្មេងជំទង់ដែលប្រើប្រាស់គ្រឿងញៀន៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com