​ការ​ធ្វើ​កិច្ចការ​សាលា​ ​មិនមែន​ត្រឹមតែ​ជា​ការ​រៀន​ពីមុខ​វិជ្ជា​ដែល​គ្រូ​ដាក់​ឱ្យ​ប៉ុណ្ណោះ​នោះ​ទេ​ ​តែ​ក៏​ជា​ឱកាស​មួយ​ដែល​បង្រៀន​ឱ្យ​ក្មេង​ៗ​ ​រៀន​ចេះ​អំពីអ្វី​ទៅជា​ទំនួល​ខុសត្រូវ​ផង​ដែរ​។​ ​ការ​ធ្វើ​កិច្ចការ​សាលា​អាច​ជា​រឿង​ពិបាក​សម្រាប់​ក្មេង​ៗ​ ​តែ​ប្រសិនបើ​មានការ​ជួយ​ពី​លោកប៉ា​ ​និង​អ្នក​ម៉ាក់​ ​វា​អាច​ប្រែក្លាយ​ជា​បទពិសោធន៍​រៀនសូត្រ​ដ៏​វិជ្ជមាន​សម្រាប់​ក្មេង​ៗ​ផង​ដែរ​។​

ថ្ងៃនេះ​ ​konkmeng​ ​សូម​នាំ​យក​ ​៧​ ​ចំណុច​ ​ដែល​ជា​បៀ​បនៃ​ការបង្កើត​ទម្លាប់​ធ្វើ​កិច្ចការ​សាលា​ដ៏​ល្អ​ ​ដែល​ឪពុកម្ដាយ​ ​និង​កូន​ៗ​គួរ​អនុវត្ត​៖​

​១​.​បង្កើត​ទីកន្លែង​ធ្វើ​កិច្ចការ​សាលា​ដ៏​សាក​សម​មួយ​
​ទីតាំង​សម្រាប់​ធ្វើ​កិច្ចការ​សាលា​ដ៏​សមរម្យ​មួយ​ ​គួរតែ​ជាទី​តាំង​មួយ​ដែល​មាន​សណ្ដាប់ធ្នាប់​ ​ស្ងៀមស្ងាត់​ ​មិន​មានការ​រំខាន​អារម្មណ៍​ ​និង​ស្មារតី​ ​ពី​មជ្ឈ​ដ្ឋាន​ផ្សេង​ៗ​ ​មាន​ពី​ទូរទស្សន៍​ ​សម្លេង​ក្មេង​លេង​ប្រលែង​គ្នា​ ​ឬ​មនុស្ស​និយាយ​ទូរស័ព្ទ​ជាដើម​។​

​២​.​កំណត់ពេលវេលា​ធ្វើ​កិច្ចការ​សាលា​ដ៏​ទៀងទាត់​មួយ​
​ក្មេង​ខ្លះ​អាច​នឹង​ធ្វើ​កិច្ចការ​សាលា​បាន​យ៉ាង​ល្អ​ ​បន្ទាប់ពី​ចេញពី​សាលា​រៀ​នភ្លាមៗ​នៅពេល​ថ្ងៃ​ ​ឯ​ក្មេង​ខ្លះទៀត​ ​អាច​នឹង​ធ្វើ​កិច្ចការ​សាលា​បាន​ល្អ​នៅពេល​ល្ងាច​ ​បន្ទាប់ពី​ចំណាយពេល​លេង​អស់​មួយស្របក់​ធំ​ ​ចំណែក​ឯ​ក្មេង​ខ្លះទៀត​ ​អាច​នឹង​ពិបាក​សម្រប​តាម​ ​លុះត្រាតែ​ដាក់កំហិត​ពួកគេ​ដូចជា​ ​«​ហាម​មិន​ឱ្យ​លេង​ហ្គេម​ពេល​មិនទាន់​ធ្វើ​កិច្ចការ​សាលា​រួច​»​ ​ជាដើម​។​

៣​.​អនុញ្ញាត្ត​ឱ្យ​កូន​ៗ​លោកអ្នក​មាន​សិទ្ធិ​កំណត់​ច្បាប់ទម្លាប់​
​លោកប៉ា​ ​និង​អ្នក​ម៉ាក់​ ​គួរតែ​ប្រាកដ​ចិត្ត​ថា​ ​កូន​ៗ​យល់ស្រប​ជាមួយនឹង​ពេលវេលា​ ​និង​ទីកន្លែង​ដែល​ពួកគេ​ចំណាយពេល​រៀន​ ​ដើម្បី​ចៀសវាង​ពួកគេ​ង៉ក់ង​នៅពេល​បន្ទាប់​។​៤​.​ព្យាយាម​សង្កេតមើល​ទម្លាប់​ធ្វើ​កិច្ចការ​សាលា​របស់​ពួកគេ​
​លោកប៉ា​ ​និង​អ្នក​ម៉ាក់​ ​គួរតែ​សង្កេត​ឱ្យ​បាន​ដិតដល់​ ​ដូចជា​ ​តើ​ក្មេង​ៗ​មាន​បញ្ហា​ធ្វើលំ​ហាត់​ត្រង់​ចំណុច​មួយ​ណា​ឬទេ​?​ ​តើមាន​ការ​រំខាន​ដោយ​ប្រការ​ណាមួយ​ចំពោះ​ពួកគេ​ ​ដូចជា​ ​ទូរស័ព្ទ​ ​ទូរទស្សន៍​ ​ឬក៏​ការ​ជជែកគ្នា​អ្វី​ដែរ​ឬទេ​?​ ​ប្រសិនបើ​មាន​ ​លោកអ្នក​គួរតែ​គិតរក​ច្បាប់ទម្លាប់​ថ្មី​ ​ឬក៏​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​គ្រូបង្រៀន​របស់​កូន​ៗ​។​

​៥​.​ចៀសវាង​ធ្វើ​កិច្ចការ​សាលា​ឱ្យ​ពួកគេ​
​ជា​រឿង​មួយ​ដ៏​ល្អ​ ​ដែល​លោកប៉ា​ ​និង​អ្នក​ម៉ាក់​ ​ជួ​យកូនៗ​ឱ្យ​ផ្ចង់ស្មារតី​ធ្វើ​កិច្ចការ​សាលា​ ​និង​តម្រង់​ទិស​ឱ្យ​ពួកគេ​ ​ប៉ុន្តែ​ក្នុងនាម​ជា​អ​ណា​ព្យាបាល​ ​គួរតែ​ឱ្យ​ក្មេង​ៗ​ធ្វើ​កិច្ចការ​ដោយខ្លួនឯង​។​ ​ទុក​ពេល​ឱ្យ​ពួក​រៀន​ធ្វើ​ដោយខ្លួនឯង​ ​ពួកគេ​អាច​ធ្វើខុស​ ​ធ្វើ​មិនបាន​ល្អ​ ​តែ​នោះ​គឺជា​លទ្ធផល​ដែល​ពួកគេ​ធ្វើ​ដោយខ្លួនឯង​ ​ជា​ឪពុក​ម្តាយ​ ​ចាំ​ជួយ​កែសម្រួល​ ​ឬ​បង្ហាញផ្លូវ​ដល់​ពួកគេ​ជា​ក្រោយ​។​

​៦​.​ផ្ដល់​ការវាយតម្លៃ​បែប​វិជ្ជមាន​
​ឧស្សាហ៍​សង្កេតមើល​ការ​ធ្វើ​កិច្ចការ​សាលា​របស់​ក្មេង​ៗ​ជាប្រចាំ​ ​និង​សរសើរ​ពួកគេ​នៅពេល​ដែល​ពួកគេ​បំពេញ​កិច្ចការ​បាន​ល្អ​។​ ​ប្រសិន​បើ​កូន​ៗ​ធ្វើខុស​ ​លោកប៉ា​អ្នក​ម៉ាក់​មិន​គួរ​រិះគន់​ពួកគេ​នោះ​ទេ​ ​ប៉ុន្តែ​លោកប៉ា​អ្នក​ម៉ាក់​ ​គួរតែ​បង្ហាត់បង្រៀន​ពួកគេ​បន្ថែម​ ​និង​ជួយ​សម្រួល​នូវ​ចំណុច​ដែល​ពួកគេ​ពិបាក​យល់​ ​ពិបាកធ្វើ​។​

​៧​.​រក្សា​ទំនាក់ទំនង​ជាមួយ​គ្រូបង្រៀន​របស់​កូន​ៗ​
​ប្រសិន​បើ​កូន​ៗ​របស់​លោកអ្នក​មាន​បញ្ហា​ ​ឬមិន​មាន​បញ្ហា​ធ្វើ​កិច្ចការ​សាលា​យ៉ាងណា​នោះ​ ​លោកប៉ា​ ​និង​អ្នក​ម៉ាក់​ ​គួរតែ​ជម្រាប​លោកគ្រូ​ ​ឬ​អ្នកគ្រូ​ឱ្យ​បានដឹង​ជាមុន​ ​ដូច្នេះ​ទើប​លោកគ្រូ​ ​និង​អ្នកគ្រូ​អាច​ដាក់កម្រិត​លំហាត់​ឱ្យ​សាក​សមនឹង​ពួកគេ​ ​ឬ​អាច​វាស់​ស្ទង់​កម្រិត​នៃ​ការយល់​របស់​ពួកគេ​បាន​៕​

រក្សាសិទ្ធិដោយ៖ www.konkmeng.com