ប្តូររបបអាហាររបស់អ្នក ដើម្បីកម្ចាត់ភាពស្រ្ដេស (Stress)
- សុខភាព
- ខែវិច្ឆិកា 14, 2019
ការរំលាយអាហារ ដើរតួនាទីដ៏សំខាន់ក្នុងរយៈពេលដែលអ្នកស្ត្រេស។ ការយល់ដឹងពីរបបអាហារអាចជួយអ្នកក្នុងការគ្រប់គ្រងភាពស្រ្ដេស និងពីការស្រកគីឡូខ្លាំងជាដើម។ ខាងក្រោមនេះ ជាវិធីសាស្ត្រក្នុងការញ៉ាំអាហារដើម្បីធ្វើឱ្យអ្នកជៀសផុតពីភាពស្រ្ដេសបាន៖
១.ត្រូវញ៉ាំតិចតែញឹកញាប់នៅថ្ងៃដែលមានអារម្មណ៍ស្ត្រេស
ការធ្វើដូចនេះអាចរក្សាបានតុល្យភាពនៃមេតាប៉ូលីសរបស់អ្នកជារៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត អ្នកគួរតែញ៉ាំអាហារពេលព្រឹកឱ្យបានទៀងទាត់ ទោះបីអ្នកមិនមានពេលគ្រប់គ្រាន់ ឬមិនឃ្លានក៏ដោយ។ ព្រោះការញ៉ាំអាហារពេលព្រឹក អាចជួយដល់ដំណើរការមេតាបូលីស និងរក្សាតុល្យភាពជាតិស្ករក្នុងឈាមទៀតផង ដែលកត្តាទាំងនេះអាចជួយកាត់បន្ថយភាព ស្ត្រេសរបស់យើងបាន។
២.ញ៉ាំអាហារដែលផ្ទុកវីតាមីនបេ វីតាមីនសេ និងម៉ាញេស្យូម
វីតាមីនបេ អាចជួយឱ្យអ្នកមានកម្លាំង បន្ទាប់ពីអ្នកមានអារម្មណ៍ស្ត្រេស។ ផ្លែចេក បន្លែបៃតង សណ្ដែកដី គ្រាប់ធញ្ញជាតិ និងប្រភេទសាច់ ដូចជា សាច់ត្រីជាដើម របស់ទាំងនោះសុទ្ធតែផ្ទុកវីតាមីនបេ។ វីតាមីនសេ ក្រពេញអាដ្រេណាល មានផ្ទុកនូវវីតាមីនសេជាច្រើននៅក្នុងខ្លួន ហើយវាមានសារៈសំខាន់ទៅលើអរម៉ូនស្ត្រេស។ ផ្លែឈើដូចជា ប៉េងប៉ោះ ម្រេច ក្រូច ផ្កាខាត់ណា ពណ៌ខៀវ សុទ្ធតែមានផ្ទុកវីតាមីនសេ។
ម៉ាញេស្យូម អាចជួយសម្រួលដល់ការធ្វើការរបស់សាច់ដុំឱ្យមានភាពធូរស្បើយ និងកាត់បន្ថយអារម្មណ៍ខ្វាយខ្វល់ ភ័យខ្លាចមួយចំនួន។ ជាតិម៉ាញេស្យូមស្ថិតក្នុងសណ្ដែកដី បន្លែបៃតង និងអង្ករសម្រូបជាដើម។ ៣.កាហ្វេអ៊ីន
ជាតិកាហ្វេអ៊ីនភាគច្រើនមាននៅក្នុង កាហ្វេ តែ ទឹកក្រូចមួយចំនួន និងសូកូឡា។ ជាតិកាហ្វេអ៊ីនទាំងនេះ អាចបណ្ដាលឱ្យមានផលប៉ះពាល់អវិជ្ជមានដល់រាងកាយ បើសិនជាយើងទទួលទានលើសកម្រិត។ យើងគួរតែជំនួសពួកវាដោយ ទឹកស ទឹកផ្លែឈើ ឬតែរុក្ខជាតិជាដើម។ ដោយសារតែជាតិកាហ្វេអ៊ីនអាចស្ថិតក្នុងខ្លួនយើងចំនួន៦ម៉ោង ឬច្រើនជាងនេះ ដូច្នេះបើសិនអ្នកអាចជៀសវាងវាបាន អ្នកនឹងគេងលក់ស្រួល។ ការគេង ក៏ជាកត្តាមួយដែលមានឥទ្ធិពលទៅលើភាពស្រ្ដេសផងដែរ។
៤.អាកុល ស្ករ អំបិល និងនីកូទីន
បើសិនអ្នកកំពុងមានអាការៈស្ត្រេស អ្នកគួរតែកាត់បន្ថយក្នុងការទទួលទានជាតិអាកុល ស្ករ និងអំបិល។ ការទទួលទានជាតិស្ករ និងអំបិលច្រើនពេក អាចរុញច្រានរាងកាយរបស់យើងពីការទទួលយកនូវជីវជាតិចិញ្ចឹមផ្សេងៗ។ ក្រៅពីនេះ ត្រូវបញ្ឈប់ការជក់បារី ព្រោះបារីថែមទាំងមិនអាចកាត់ស្ត្រេសបានហើយ ថែមទាំងធ្វើឱ្យអ្នកកាន់តែស្ត្រសលើសដើម។
ក្រៅពីចំណុចខាងលើនេះ យើងអាចកាត់បន្ថយស្ត្រេសតាមរយៈការសម្រាកឱ្យបានគ្រប់គ្រាន់ ចំណាយពេលវេលាខ្លះជាមួយមិត្តភក្ដិ ឬគ្រួសារ ការធ្វើលំហាត់ប្រាណ ចូលរួមសកម្មភាពសង្គមនានាជាដើម ព្រោះសកម្មភាពទាំងនេះអាចធ្វើឱ្យយើងមានអារម្មណ៍ល្អឡើងវិញ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com