​គ្រាប់​សណ្តែក​ជា​ប្រភេទ​អាហារ​ធញ្ញជាតិ​ម្យ៉ាង​ ​ដែល​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ខ្ពស់​។​ ​សណ្តែក​សម្បូរទៅដោយ​ប្រូតេអ៊ីន​ ​(​Protein​)​ ​និង​ជាតិ​សរសៃ​(​fiber​)​ ​ដែល​ល្អ​សម្រាប់​ជំនួយ​ដល់​ការលូតលាស់​របស់​កុមារ​។​ ​លើស​ពីនេះ​ទៀត​ ​សណ្តែក​មានកម្រិត​ជាតិ​ខ្លាញ់​ទាប​(​low​-​fat​ ​foods​)​ ​និង​សម្បូរ​ដោយសារ​ធាតុ​រ៉ែ​ ​ដូចជា​ ​ជាតិ​ដែក​ ​(​iron​)​ ​ផូស្វរ​(​Phosphorus​)​ ​អាស៊ី​ត​ហ្វ័​រលី​ត​(​Folate​)​ ​ប៉ូតាស្យូម​(​Potassium​)​។​

ខាងក្រោម​នេះ​ ​គឺជា​អត្ថ​ប្រយោជន៍​ដែល​មាននៅ​ក្នុង​ពពួក​សណ្តែក​ ​ល្អ​សម្រាប់​សុខភាព​កុមារ​៖​

១​.​ជ​ម្រុ​ញ​ដល់​ការរំលាយអាហារ​(​Promote​ ​Digestion​)
​សណ្តែក​ភាគច្រើន​ ​មាន​ផ្ទុក​នូវ​បរិមាណ​ជាតិ​សរសៃ​ច្រើន​ ​ដែល​អាច​ជួយ​ដល់​ការរំលាយអាហារ​ ​និង​ការ​ទល់លាមក​។​ ​ជា​ជម្រើស​មួយ​ល្អ​ ​ដែល​ឪពុក​ម្តាយ​ជ្រើស​យក​គ្រាប់ធញ្ញជាតិ​សណ្តែក​ ​ជារបប​អាហារ​សម្រាប់​ក្មេង​ ​ព្រោះ​វា​អាច​ជួយការ​ពារ​ការ​កើតជំងឺ​រលាក់​ពោះវៀន​ ​ជាដើម​។​​២​.​មានកម្រិត​ប្រូតេអ៊ីន​ខ្ពស់​(​High​ ​Protein​ ​Value​)​
​សណ្តែក​ជា​ប្រភេទ​អាហារ​ធម្មជាតិ​ ​ដែល​សម្បូរ​ដោយសារ​ធាតុ​ចិញ្ចឹម​។​ ​សណ្តែក​ឆ្អិន​មួយ​ពែង​ ​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើនជាង១៧ក្រាម​។​ ​ប្រសិនបើ​កូនលោក​អ្នក​មិន​ចូលចិត្ត​សាច់​ ​លោកអ្នក​គួរ​ជំនួស​វិញ​ដោយ​គ្រាប់ធញ្ញជាតិ​សណ្តែក​ដែល​សម្បូរ​ដោយ​ប្រូតេអ៊ីន​។​

អត្ថបទគួរអាន៖ អាហារ១៣ប្រភេទ​ ​ដែល​ស្ត្រី​កំពុង​ពរ​ពោះ​ ​ចាំបាច់​ត្រូវ​ទទួលទាន​

​៣​.​ជ​ម្រុ​ញ​ឱ្យ​មាន​ក​ម្រិ​ត​អ៊ុ​ក​ស៊ី​សែន​(​Boosts​ ​Oxygen​ ​Levels​)​
​សណ្តែក​ ​ក៏​សម្បូរ​ដោយ​វីតាមីនB​ ​សារធាតុ​រ៉ែ​ ​និង​ជាតិ​ដែក​ ​ផង​ដែរ​។​ ​ជាតិ​ដែក​ផលិត​សារធាតុ​ ​RBC​ ​(​កោសិកា​ឈាមក្រហម​ ​(​RBCs​)​ ​ដែល​ត្រូវ​បាន​គេ​ហៅថា​ ​erythrocytes​ ​គឺជា​កោសិកា​ដែល​ចរាចរ​នៅក្នុង​ឈាម​ ​និង​ដឹក​អុក​ស៊ី​សែន​ពាសពេញ​រាងកាយ​)​ ​និង​ជួយ​ជ​ម្រុ​ញ​អ៊ុ​ក​ស៊ី​សែន​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ ​នៃជា​លិកា​សាច់ដុំ​ ​និង​សិរី​រាង្គ​។​ ​ដូច្នេះ​ ​ការ​បន្ថែម​សណ្តែក​ទៅ​ក្នុង​របប​អាហារ​កុមារ​ ​ជួយ​បង្កើន​កម្រិត​អុក​ស៊ី​សែន​ ​ដែល​ខ្លួន​កុមារ​ត្រូវការ​។​​៤​.​ជួយ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​(​Promote​ ​Heart​ ​Health​)​
​សណ្តែក​មាន​ជាតិ​សរសៃ​ ​និង​សារធាតុ​ចិញ្ចឹម​ខ្ពស់​ ​គឺជា​របប​អាហារ​ជួយ​ធ្វើ​ឱ្យ​បេះដូង​មាន​សុខភាព​ល្អ​។​

​៥​.​ជួយ​សម្រួលការ​រំលាយអាហារ​ ​(​Improve​ ​Metabolism​)​
​សណ្តែក​ ​ជារបប​អា​ហារ​ដែល​អាច​ជួយ​សម្រួល​ដល់​ការរំលាយអាហារ​របស់​កុមារ​បាន​កាន់តែ​ប្រសើរ​។​

អត្ថបទគួរអាន៖ អាហារ១០យ៉ាង​ ​មាន​អត្ថ​ប្រយោជន៍ច្រើន​ចំពោះ​សុខភាព​ទារក​អាយុ១៣ខែ​

​៦​.​ជួយ​បង្កើន​កម្រិត​ថាមពល​(​Enhance​ ​Energy​ ​Levels​)​
​គ្រាប់ធញ្ញជាតិ​សណ្តែក​ ​មាន​ផ្ទុក​ដោយសារ​ធាតុ​ចិញ្ចឹម​ច្រើន​ប្រភេទ​ ​ដែល​ល្អ​សម្រាប់​ជ​ម្រុ​ញកា​រលូត​លាស់​ ​និង​ជួយ​ឱ្យ​ក្រពះ​ ​ពោះវៀន​កុមារ​មានដំណើរ​ការបាន​ល្អ​ ​ហើយមិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​ ​សណ្តែក​ ​ក៏​ជួយ​បង្កើន​កម្រិត​ថាមពល​ដល់​កុមារ​ផង​ដែរ​។​

​ប្រែ​សម្រួល​ដោយ​៖​ ​ស៊ីន​ ​សុភាព​
​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​