ហេតុផលទាំង៥ ស្រ្តីមានផ្ទៃពោះគួរលេបវីតាមីនហ្វូលីខអាស៊ីត (Vitamin Folic Acid)
- ពពោះ
- ខែវិច្ឆិកា 16, 2019
ទារកម្នាក់ក្នុងចំណោម១០០០នាក់ កើតមកមានបញ្ហាខួរក្បាល ដូចជាលលាដ៍ក្បាលលូតលាស់មិនជិត និងមានបញ្ហាខួរឆ្អឹងខ្នង។ ការស្រាវជ្រាវបានបញ្ជាក់ថា ការលេបថ្នាំជំនួយហ្វូលីខអាស៊ីត មានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យបញ្ហាខួរក្បាលលើទារក។
ស្រ្តីដែលមានបំណងចង់បានកូន គួរលេបវីតាមីនហ្វូលីខអាស៊ីត (Vitamin Folic Acid) មុន ឬក្រោយពេលមានផ្ទៃពោះ។ អត្ថបទខាងក្រោមនឹងប្រាប់អ្នកអំពីបរិមាណ និងរបៀបប្រើប្រាស់វីតាមីនហ្វូលីខអាស៊ីត៖
១.ហ្វូលីខអាស៊ីត (Folic Acid) គឺជាប្រភេទវីតាមីនB9 ដែលមាននៅក្នុងអាហារ និងប្រភេទវីតាមីនជំនួយផ្សេងៗ។ ជាទូទៅរាងកាយរបស់យើងប្រើវាដើម្បីផលិតកោសិកា និងហ្សែនថ្មី។ Folic Acid មានសារៈសំខាន់ចំពោះការលូតលាស់ធំធាត់ប្រកបដោយសុខភាពល្អសម្រាប់ទារក ហើយវាក៏មានតួនាទីផលិ កោសិកាគ្រាប់ឈាមក្រហម ការពារសមត្ថភាពការស្តាប់របស់ក្មេង និងជួយដល់ការលូតលាស់សរីរាង្គរបស់ទារក។ អ្នកជំនាញ ណែនាំឱ្យញ៉ាំវីតាមីនហ្វូលីខអាស៊ីត 400mg ជាមួយនឹងវីតាមីនជំនួយផ្សេងៗទៀត ជារៀងរាល់ថ្ងៃ មុន និងអំឡុងពេលមានផ្ទៃពោះ។
២.ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលអ្នកគួរលេបវីតាមីនហ្វូលីខអាស៊ីត ប្រសិនបើអ្នកត្រៀមមានផ្ទៃពោះ៖
. ទប់ស្កាត់បញ្ហាការលូតលាស់ខុសប្រក្រតីនៃប្រព័ន្ធប្រសាទ
. ផលិតគ្រាប់ឈាមក្រហម
. ការពារទារកពីបញ្ហាមួយចំនួន ដូចជា កើតមិនគ្រប់ខែ រលូត ការលូតលាស់ខុសប្រក្រតីនៅ ក្នុងពោះ និងបញ្ហាទារកមិនគ្រប់គីឡូ។
. ការពារម្តាយពីជំងឺបេះដូង ជំងឺគាំងបេះដូង ជំងឺមហារីក ជំងឺភ្លេចភ្លាំង និងជំងឺបំរុងក្រឡាភ្លើងជាដើម។
. ផលិត ជួសជុល និងជួយដល់ដំណើរការនៃDNA ហើយក៏សំខាន់សម្រាប់ការលូតលាស់ នៃទារកក៏ដូចជាសុកផងដែរ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com