ជំងឺ​ទឹកនោមផ្អែម​ចំពោះ​ស្រ្តី​មានផ្ទៃពោះ​មាន​ប្រហែល៣​%​ចំពោះ​ស្រ្តី​មានផ្ទៃពោះ​ទាំងអស់​។​ ​ការ​តេ​ស្តរ​ក​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មានផ្ទៃពោះ​គឺ​ចាប់ផ្តើម​នៅពេល​ស្ត្រី​មានគភ៌​ចន្លោះ​ពី២៤​-​២៨សប្តាហ៍​។​ ​ទារក​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ ​ដោយសារ​ម្តាយ​មានកម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ​ខ្ពស់​ជាង​ធម្មតា​អំឡុង​ពេល​មានគភ៌​។​ ​ស្ត្រី​ដែល​ប្រឈមមុខនឹង​កើតជំងឺ​ទឹកនោមផ្អែម​ពេល​មានផ្ទៃពោះ​៖​

​១​.​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹកនោមផ្អែម​

​២​.​ស្រ្តី​ធាត់​

​៣​.​ស្រ្តី​ដែល​មានផ្ទៃពោះ​នៅ​អាយុ៣៥ឆ្នាំ​ឡើង​ទៅ​
​ក​)​ ​ការ​ធ្វើតេស្ត​រក​ជំងឺ​ទឹកនោមផ្អែម​ចំពោះ​ស្រ្តី​មានផ្ទៃពោះ​ ​៖​
​ការ​ធ្វើ​តេ​សរ​ក​ជំងឺ​ទឹកនោមផ្អែម​ចំពោះ​ស្រ្តី​មានផ្ទៃពោះ​ ​គឺ​ពឹងផ្អែក​លើ​លទ្ធផល​ជាតិ​ស្ករ​ដែល​បូម​ពី​សរសៃឈាម​វ៉ែន​ ​ដែល​មានកម្រិត​ជាតិ​ស្ករ​៖​

​១​.​កម្រិត​ជាតិ​ស្ករ​ព្រហាម​មុន​អាហារ​ ​ស្មើ​ឫ​លើស​ពី​ ​92mg​/​dL​

​២​.​កម្រិត​ជាតិ​ស្ករ​មួយ​ម៉ោង​ ​ក្រោយ​ផឹកទឹក​ស្ករ75ក្រាម​ ​ស្មើ​ ​ឫ​លើស​ពី​ ​180mg​/​dL​

​៣​.​កម្រិត​ជាតិ​ស្ករ​ពីរ​ម៉ោង​ ​ក្រោយ​ផឹកទឹក​ស្ករ75ក្រាម​ ​ស្មើ​ ​ឫ​លើស​ពី​ ​153mg​/​dL​
​បញ្ជាក់​៖​ ​លទ្ធផល​ណាមួយ​ក៏បាន​ ​ដែល​បង្ហាញ​ខាងលើ​ ​ចាត់ទុកថា​មាន​ទឹកនោមផ្អែម​។​ ​ម្តាយ​ដែល​ជំងឺ​ទឹកនោមផ្អែម​មិនបាន​តាមដាន​ផ្ទៃពោះ​បាន​ល្អ​ ​ទារក​អាច​ប្រឈមមុខនឹង​ការ​ស្លាប់​ក្នុង​ផ្ទៃ​ ​និង​ការ​មាន​ភាព​មិនធម្មតា​ក្នុង​ផ្ទៃ​ម្តាយ​។​

​ខ​)​ ​ផល​ប៉ះពាល់​ជំងឺ​ទឹកនោមផ្អែម

  • ​ចំពោះ​ម្តាយ​ដែល​មាន​៖​

​១​.​ក្រឡាភ្លើង​

​២​.​ទឹកភ្លោះ​ច្រើន​

​៣​.​ជំងឺ​ខូ​ចតំ​រង​នោម​

​៤​.​ជំងឺលើសឈាម​

​៥​.​និង​គ្រោះ​ថ្នា​ក់​ផ្សេង​ៗ​ទៀត​

  • ចំពោះ​គភ៌​៖​

១​.​ទារក​មាន​ទម្ងន់​ច្រើន​ខុសធម្មតា​ ​រឺ​ទារក​មាន​គីឡូ​តិច​ជាង​អាយុ​

​២​.​ទារក​កើត​មិន​គ្រប់ខែ​

​៣​.​ទារក​ខ្សោយ​ក្នុង​ផ្ទៃ​

​៤​.​ភាព​មិនធម្មតា​ធ្ងន់ធ្ងរ​ពី​កំណើត​ទាក់ទង​បេះដូង​ពី​កំណើត​ ​ខួរក្បាល​ ​ប្រពន្ធ័​រំលាយអាហារ​ ​៥​.​និង​សិរី​រាង្​គ​ផ្សេង​ៗ​ទៀត​

  • ចំពោះ​ទារក​ក្រោយ​សំរាល​៖​

​១​.​កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម​(​<​ ​40mg​/​dl​)​ច្រើន​កើត​នៅ២ម៉ោង​ក្រោយ​កើត​

​២​.​កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​ឈាម​

​៣​.​កង្វះ​ជាតិ​ម៉ា​ញ៉េស្យូ​មក្នុង​ឈាម​

​៤​.​ទារក​មាន​វិបត្តិ​ផ្លូវដង្ហើម​(​4​%​)​ដែល​អាច​បណ្តាល​មក​ពី​៖​
​•​ ​សួត​មិនទាន់​ទុំ​ ​ដែល​បណ្តាល​មក​ពី​កង្វះ​សារធាតុSurfactant​ ​នៅក្នុង​ថង់​សួត​។​
​•​ ​វិបត្តិ​ផ្លូវដង្ហើម​រយៈពេល​ខ្លី​ ​ដែល​បណ្តាល​មក​ពី​សល់​ទឹក​ក្នុង​សួត​ក្រោយ​សម្រាល​ទាក់ទង​ ​នឹង​ការ​សម្រាល​ដោយ​ការវះកាត់​
​•​ ​ការ​រីក​ធំ​នៃ​សាច់ដុំ​បេះដូង​

​ទារក​ដែល​ធំ​លើស​ពី៤គីឡូ​អាច​មាន​គ្រោះថ្នាក់​ពេល​សំរាល​ចំពោះ​ទារក​ដូចជា​ ​បាក់ឆ្អឹង​ដៃ​(​ឆ្អឹងដងកាំបិត​)​ ​មិន​អាច​កំរើក​ដៃ​បាន​ដោយសារ​ប៉ះពាល់​សរសៃប្រសាទ​ដៃ​(​Paralysie​ ​de​ ​plexus​ ​brachial​ ​)​។​
​គ​)​ ​ការ​ផ្តាំ​ផ្ញើរ​៖​
​ស្រ្តី​មានផ្ទៃពោះ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ត្រូវការ​ចាំបាច់​មានការ​ដាន​ផ្ទៃពោះ​ឲ្យបាន​ទៀងទាត់​ ​ជាមួយ​គ្រូពេទ្យ​ច្រើន​ផ្នែក​ចូលរួម​ដូចជា​ ​ផ្នែក​សម្ភព​ ​ផ្នែក​ទារក​-​កុមារ​ ​និង​ផ្នែក​ជំងឺ​ទឹកនោមផ្អែម​ ​ដើម្បី​ទទួលការ​ព្យាបាល​ឲ្យបាន​ត្រឹមត្រូវ​និង​មាន​ប្រសិទ្ធិ​ភាព​ ​និង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​មុន​ពេល​សម្រាល​ ​ក្រោយពេល​សម្រាល​ ​និង​ភាព​មិនធម្មតា​ពី​កំណើត​របស់​ទារក​។​

​អ្នកម្តាយ​គ្រប់រូប​គួរ​តាមដាន​ផ្ទៃពោះ​ឲ្យបាន​ត្រឹមត្រូវ​ក្នុងអំឡុងពេល​មានផ្ទៃពោះ​ជាមួយ​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ​ព្រោះ​ជំងឺ​ទឹកនោមផ្អែម​នៅពេល​មានផ្ទៃពោះ​អាច​រក​ឃើញ​នៅពេល​ដែល​គាត់​មក​ពិនិត្យ​ផ្ទៃពោះ​ ​និង​សម្រាល​នៅកន្លែង​ដែល​មាន​សុវត្ថិភាព​ដើម្បី​កាត់បន្ថយ​ផលវិបាក​ចំពោះ​ម្តាយ​និង​ទារក​៕​

​ប្រភព​ពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​