ការក្តៅខ្លួនតិចៗ កំឡុងពេល៣ខែដំបូងនៃការមានគ៌រ នឹងមិនមានផលប៉ះពាល់អ្វីទេ។ ប៉ុន្តែការក្តៅខ្លួនខ្លាំង អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ព្រោះការលូតលាស់របស់ទារកក្នុងផ្ទៃនៅក្នុងដំណាក់កាលដំបូង ពឹងផ្អែកលើសកម្មភាពរបស់ប្រូតេអ៊ីនដែលងាយមានប្រតិកម្មនឹងសីតុណ្ហភាព។ ប្រសិនបើសីតុណ្ហភាពឡើង ខ្លាំងពេកវាធ្វើឲ្យប្រូតេអ៊ីនឈប់ដំណើរការនិងអាចធ្វើឲ្យរលូតកូនបាន។

យោងតាមការសិក្សាមួយបានបង្ហាញថា ការក្តៅខ្លួនកំឡុងពេលប៉ុន្មានខែដំបូងបង្កើនហានិភ័យដល់ទារកដូចជាពេលកើតមកឆែបមាត់ប៉ុន្តែការប្រើប្រាស់ថ្នាំបញ្ចុះកម្តៅអាចកាត់បន្ថយផលប៉ះពាល់បាន។ការក្តៅខ្លួនក្នុងកំឡុង៣ខែចុងក្រោយមិនបង្កបញ្ហាអ្វីដល់កូនអ្នកទេប្រសិនបើវាមិនទាក់ទងនឹងស្បូន។ ខាងក្រោមនេះ ជាវិធីមួយចំនួន សម្រាប់ដោះស្រាយបញ្ហាក្តៅខ្លួនកំឡុងពេលមានគ៌រ៖

  • នៅកន្លែងត្រជាក់ និងកន្លែងមានខ្យល់ចេញចូលគ្រប់គ្រាន់។
  • ស្លៀកសម្លៀកបំពាក់ដែលធ្វើឲ្យអ្នកស្រួលខ្លួន។
  •  កុំស្លៀកសម្លៀកបំពាក់ច្រើនជាន់។
  •  សម្លៀកបំពាក់ធ្វើ ពីសាច់ក្រណាត់កប្បាស់ជាជម្រើសដ៏ល្អ។
  •  ប្រសិនបើអ្នក មានអារម្មណ៍ថាត្រជាក់ អ្នកអាចយកក្រណាត់ ស្តើងៗដណ្តប់បាន។
  • ការងូតទឹកក្តៅឧណ្ឌៗ ក៍អាចជួយបញ្ចុះកម្តៅបានដែរ។
  •  សូមអ្នកកុំងូតទឹកត្រជាក់ពេក
  • ផឹកទឹកឲ្យបានច្រើន ឬភេសជ្ជៈដែលអាចបង្កើនជាតិទឹកដែលគ្មានជាតិកាបូណាត។
  •  ភេសជ្ជៈដូចជាទឹកក្រូចឆ្មារ ជួយបញ្ចុះសីតុណ្ហភាពរាងកាយ និងទទួលបានជាតិទឹក ក៏ដូចជាគ្លុយកូសដែលបាត់បង់មកវិញ។
  • ការសម្រាកឲ្យបានគ្រប់គ្រាន់ជួយរក្សារាងកាយរបស់អ្នកឲ្យនៅត្រជាក់និងកាត់បន្ថយហានិភ័យនៃការដួលសន្លប់និងងងឹតមុខ។

ការស្អំទឹកកក ឬទឹកក្តៅឧណ្ឌៗ៖ អ្នកអាចប្រើកន្លែងត្រជាក់ រឺប្រើទឹកកក ដាក់លើថ្ងាស់ ព្រោះវាអាចជួយបញ្ចុះកម្តៅបាន។ ម្យ៉ាងវិញទៀតអ្នកក៏អាចយកក្រណាត់ជ្រលក់ទឹក រួចដាក់នៅក្នុងម៉ាស៊ីនកម្តៅម្ហូប១នាទី។ អ្នក ត្រូវតេស្តសីតុណ្ហភាពកន្លែងជាមុនសិន ទើបអាចប្រើបាន កុំឲ្យមានការរលាកកើតឡើង។ ប្រសិនបើករណីក្ដៅ និងអការៈខុសប្រក្រតីណាមួយកើតឡើងអ្នកត្រូវជួបវេជ្ជបណ្ឌិតដែលនៅជិតអ្នកជាបន្ទាន់​! ទាំងនេះគ្រាន់តែវិធីសាស្រ្តក្នុងការសង្គ្រោះបឋមមួយប៉ុណ្ណោះ៕