តើការក្តៅខ្លួនអំឡុងពេលមានផ្ទៃពោះ បង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃឬទេ?
- ពពោះ
- ខែវិច្ឆិកា 2, 2019
ការក្តៅខ្លួនតិចៗ អំឡុងពេល៣ខែដំបូងនៃការមានគភ៌ នឹងមិនមានផលប៉ះពាល់អ្វីទេ។ ប៉ុន្តែការក្តៅខ្លួនខ្លាំង អាចបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ព្រោះការលូតលាស់របស់ទារកក្នុងផ្ទៃនៅក្នុងដំណាក់កាលដំបូង ពឹងផ្អែកលើសកម្មភាពរបស់ប្រូតេអ៊ីន ដែលងាយមានប្រតិកម្មនឹងសីតុណ្ហភាព។
ប្រសិនបើសីតុណ្ហភាពឡើងខ្លាំងពេក វាធ្វើឱ្យប្រូតេអ៊ីនឈប់ដំណើរការ និងអាចធ្វើឱ្យរលូតកូនបាន។ យោងតាមការសិក្សាមួយបានបង្ហាញថា ការក្តៅខ្លួនអំឡុងពេលប៉ុន្មានខែដំបូងបង្កើនហានិភ័យដល់ទារកដូចជា ពេលកើតមកឆែបមាត់ ប៉ុន្តែការប្រើប្រាស់ថ្នាំបញ្ចុះកម្តៅ អាចកាត់បន្ថយផលប៉ះពាល់បាន។
ការក្តៅខ្លួនក្នុងអំឡុង៣ខែចុងក្រោយ មិនបង្កបញ្ហាអ្វីដល់កូនអ្នកទេ ប្រសិនបើវាមិនទាក់ទងនឹងស្បូន។ ខាងក្រោមនេះ ជាវិធីមួយចំនួនសម្រាប់ដោះស្រាយបញ្ហាក្តៅខ្លួនអំឡុងពេលមានគភ៌៖
១.នៅកន្លែងត្រជាក់ និងកន្លែងមានខ្យល់ចេញចូលគ្រប់គ្រាន់។
២.ស្លៀកសម្លៀកបំពាក់ដែលធ្វើឱ្យអ្នកស្រួលខ្លួន។ កុំស្លៀកសម្លៀកបំពាក់ច្រើនជាន់។ សម្លៀកបំពាក់ធ្វើពីសាច់ក្រណាត់កប្បាស់ជាជម្រើសដ៏ល្អ។ ប្រសិនបើអ្នកមានអារម្មណ៍ថាត្រជាក់ អ្នកអាចយកក្រណាត់ស្តើងៗដណ្តប់បាន។
៣.ការងូតទឹកក្តៅឧណ្ហៗ ក៏អាចជួយបញ្ចុះកម្តៅបានដែរ។ សូមអ្នកកុំងូតទឹកត្រជាក់ពេក។
៤.ផឹកទឹកឱ្យបានច្រើន ឬភេសជ្ជៈដែលអាចបង្កើនជាតិទឹក ដែលគ្មានជាតិកាបូណាត។ ភេសជ្ជៈដូចជា ទឹកក្រូចឆ្មា ជួយបញ្ចុះសីតុណ្ហភាពរាងកាយ និងទទួលបានជាតិទឹក ក៏ដូចជា គ្លុយកូសដែលបាត់បង់មកវិញ។
៥.សម្រាកឱ្យបានគ្រប់គ្រាន់ ជួយរក្សារាងកាយរបស់អ្នកឱ្យនៅត្រជាក់ និងកាត់បន្ថយ ហានិភ័យនៃការដួលសន្លប់ និងងងឹតមុខ។
៦.ការស្អំទឹកកក ឬទឹកក្តៅឧណ្ហៗ៖ អ្នកអាចប្រើកន្លែងត្រជាក់ ឬប្រើទឹកកក ដាក់លើថ្ងាស់ ព្រោះវាអាចជួយបញ្ចុះកម្តៅបាន។ ម្យ៉ាងវិញទៀត អ្នកក៏អាចយកក្រណាត់ជ្រលក់ទឹក រួចដាក់នៅក្នុងម៉ាស៊ីនកម្តៅម្ហូប១នាទី។
៧.អ្នកត្រូវតេស្តសីតុណ្ហភាពកន្លែងជាមុនសិន ទើបអាចប្រើបាន កុំឱ្យមានការរលាក់កើតឡើង។ ប្រសិនបើករណីក្ដៅ និងអការៈខុសប្រក្រតីណាមួយកើតឡើង អ្នកត្រូវជួបវេជ្ជបណ្ឌិតជំនាញ ដែលនៅជិតអ្នកជាបន្ទាន់៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com