តើកៅអីម៉ាស្សា មានសុវត្ថិភាពសម្រាប់ស្រ្តីមានគភ៌ដែរឬទេ?
- ពពោះ
- ខែវិច្ឆិកា 1, 2019
កៅអីម៉ាស្សាម៉ាស៊ីន ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ប្រាកដណាស់ គ្មានអ្វីស្រួលជាងការម៉ាស្សាដោយដៃទេ ប៉ុន្តែកៅអីម៉ាស្សា គឺជាការបង្កើតថ្មីដ៏អស្ចារ្យមួយ ដែលជួយសម្រួលអាការៈចុងករោយរបស់យើងបានផងដែរ។ តើការប្រើកៅអីម៉ាស្សា ក្នុងពេលមានគ៌រ មានសុវត្ថិភាពដែរឬទេ?ខាងក្រោមនេះ គឺជាចម្លើយ ដែលលោកអ្នកអាចដឹង និងស្វែងយល់៖
ក្រុមហ៊ុនជាច្រើនផលិតកៅអីម៉ាស្សា បានដាក់បំរាមក្នុងការប្រើប្រាស់សម្រាប់ស្ត្រី ដែលមានផ្ទៃពោះ។ ខាងក្រោមនេះ ជាហេតុផលមួយចំនួនដែលអ្នកមិនគួរប្រើកៅអីម៉ាស្សា អំឡុងពេលមានគភ៌៖
១.ចំណុចសំពាធ៖ ការដាក់សំពាធទៅលើចំណុចមួយចំនួនទៅលើរាងកាយ អាចធ្វើឱ្យសម្រាលកូនមុនខែ។ ការប្រើកៅអីម៉ាស្សា អាចបន្ថែមសំពាធទៅលើចំណុចទាំងនេះ ដែលអាចបណ្តាលឱ្យមានបញ្ហាធ្ងន់ធ្ងរមួយចំនួនចំពោះស្ត្រីកំពុងមានគភ៌។
២.បន្ទះកម្តៅ៖ កៅអីម៉ាស្សាភាគច្រើន មានបំពាក់បន្ទះកម្តៅ។ បន្ទះកម្តៅទាំងនេះ អាចបង្កើនសីតុណ្ហភាពរាងកាយរបស់អ្នក ដែលធ្វើឱ្យប៉ះពាល់ដល់ចង្វាក់បេះដូង និងបង្កបញ្ហាទាក់ទងនឹងបេះដូង។
ហេតុអ្វីបានជាការប្រើប្រាស់កៅអីម៉ាស្សាជាគំនិតល្អមួយ? ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលបញ្ជាក់ថា ការប្រើប្រាស់កៅអីម៉ាស្សា អំឡុងពេលមានគភ៌ជាគំនិតល្អ៖ ១.បាត់ឈឺខ្នង៖ រំញ័រនៃកៅអីម៉ាស្សា អាចបំបាត់អាការៈឈឺខ្នង។ យោងតាមការសិក្សាមួយបានបញ្ជាក់ថា កៅអីម៉ាស្សា ជួយឱ្យឈាមនៅក្នុងរាងកាយពាក់កណ្តាលខាងលើដើរស្រួល កាត់បន្ថយការឈឺចាប់ និងការរមួលក្រពើ។
២.រំញ័រមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃ៖ ស្រ្តីមានផ្ទៃពោះ ខ្លាចរលករំញ័ររបស់កៅអីម៉ាស្សា ដោយជឿថាអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ ប៉ុន្តែកៅអីម៉ាស្សាធ្វើឱ្យរាងកាយរបស់អ្នក ផ្លាស់ទីដូចពេលអ្នកដើរអ៊ីចឹង។ ដូច្នេះហើយ រំញ័ររបស់វា នឹងមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃនោះទេ។ តាមពិត ទារកក្នុងផ្ទៃ គ្មានអារម្មណ៍ដឹងថា អ្នកអង្គុយលើកៅអីម៉ាស្សានោះទេ។
ចំណុចដែលគួរប្រុងប្រយ័ត្ន មុនពេលប្រើកៅអីម៉ាស្សា៖
១.ហាមប្រើកៅអីម៉ាស្សាក្នុងអំឡុងពេលមានផ្ទៃពោះ៣ខែដំបូង៖ រយៈពេល៣ខែដំបូងនៃការមានផ្ទៃពោះ គឺជា ពេលវេលាដែលរាងកាយរបស់ស្រ្តីកំពុងប្រែប្រួល។ ការប្រើកៅអីម៉ាស្សាក្នុងរយៈពេលនេះ ងាយនឹងធ្វើឱ្យរលូតកូនក្នុងផ្ទៃ។
២.កំណត់ពេលវេលាប្រើកៅអីម៉ាស្សា៖ កុំប្រើកៅអីម៉ាស្សាលើសពី១៥ ទៅ ២០នាទី។
៣.ក្នុងអំឡុងពេល៣ខែចុងក្រោយ កុំដាក់សម្ពាធខ្លាំងពេកនៅលើពោះ។ កុំព្យាយាម ត្បៀតខ្លួនអង្គុយលើកៅអីម៉ាស្សា។ ប្រសិនបើអ្នកមានមាឌធំជាងកៅអីម៉ាស្សា គួរតែកុំប្រើវាល្អជាជាង។ ៤.កំុប្រើកៅអីម៉ាស្សា ប្រសិនបើអ្នកមានរោគសញ្ញាដូចខាងក្រោម៖
● ពិបាកមានគភ៌
● មានប្រវត្តិសម្រាលកូនមុនខែ
● ហើមដៃជើង
● មានអាការៈឈឺក្បាលធ្ងន់ធ្ងរ
● ព្រាយក្រឡាភ្លើង (ពាក្យប្រើក្នុងជំនឿបុរាណ)
រក្សាសិទ្ធិដោយ៖ www.konkmeng.com