តើគ្រឿងសមុទ្រល្អសម្រាប់ស្ត្រីមានផ្ទៃពោះដែរឬទេ?
- ពពោះ
- ខែវិច្ឆិកា 6, 2019
មានស្ត្រីជាច្រើន ចោទជាសំនួរថា តើស្រ្តីមានផ្ទៃពោះ អាចញ៉ាំគ្រឿងសមុទ្របានឬទេ? ហើយតើការញ៉ាំគ្រឿងសមុទ្រល្អចំពោះសុខភាពឬយ៉ាងណា?
ចម្លើយគឺថា គ្រឿងសមុទ្រមិនមានសុវត្ថិភាព១០០%នោះទេ ក្នុងអំឡុងពេលមានផ្ទៃពោះ។ ជាការពិតណាស់ គ្រឿងសមុទ្រទាំងអស់មិនមែនសុទ្ធតែល្អនោះទេ តែបើមិនញ៉ាំត្រីទាល់តែសោះ ក្នុងអំឡុងពេលមានផ្ទៃពោះ ក៏មិនមែនជាគំនិតល្អនោះដែរ។ ពីព្រោះត្រីជាប្រភពដ៏សម្បូរបែបនៃវីតាមីន រ៉ែ និងអាស៊ីតខ្លាញ់ Omega3 ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ស្ត្រីជាម្តាយ និងការលូតលាស់របស់ទារកក្នុងផ្ទៃផងដែរ។
ត្រីខ្លះល្អសម្រាប់សុខភាព ត្រីខ្លះក៏សម្បូរទៅដោយសារធាតុបារត។ ត្រីខ្លះមានសារធាតុ DHA ដែលជាសារធាតុចាំបាច់សម្រាប់កូនក្នុងផ្ទៃ ហើយខ្លះទៀតក៏មានផ្ទុកជាតិពុល PCBs ផងដែរ។ ដូច្នេះ ចាំបាច់ណាស់លោកអ្នកត្រូវដឹងថា តើត្រីប្រភេទណាដែលគួរតែញ៉ាំ និងត្រីប្រភេទណាដែលមិនគួរញ៉ាំ។ អត្ថប្រយោជន៍នៃការញ៉ាំត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ៖
យោងាតាមភ្នាក់ងាររដ្ឋបាលផ្នែកឱសថ និងអាហារបានបញ្ជាក់ថា ស្រ្តីមានផ្ទៃពោះ អាចញ៉ាំត្រីបាន១២អោន (Ounce) ក្នុងមួយសប្តាហ៍ (ក្នុង១អោន ស្មើ២៨ក្រាម)។ ព្រោះត្រីផ្តល់នូវប្រយោជន៍ជាច្រើនដូចជា៖
១.ត្រី ជាប្រភពដ៏សម្បូរបែបនៃសារធាតុស័ង្កសី ដែក ប្រូតេអ៊ីន ដែលសំខាន់ខ្លាំងសម្រាប់ការលូតលាស់របស់ទារកនៅក្នុងផ្ទៃ។
២.អាស៊ីតខ្លាញ់ Omega 3 នៅក្នុងគ្រឿងសមុទ្រ អាចជួយដល់ការលូតលាស់ខួរក្បាលរបស់ទារក។
៣.ត្រី មានផ្ទុកប្រូតេអ៊ីន ដែលល្អចំពោះកូន ហើយដើរតួនាទីជាអាហារដ៏ចាំបាច់នៅត្រីមាសទី៣។
៤.ត្រីមានខ្លាញ់តិចៗ សម្បូរសារធាតុ DHA ដែលជួយដល់ការចងចាំល្អរបស់ទារក ហើយជួយទប់ស្កាត់ការសម្រាលកូនមិនគ្រប់ខែ និងរក្សាសំពាធឈាមឱ្យនៅធម្មតាជាដើម។
ជារួមទៅ គ្រឿងសមុទ្រដែលគួរជៀសវាង អំឡុងពេលមានផ្ទៃពោះ មានដូចជា ក្តាម អ័យស្ទឺ បង្គារ បង្កង គ្រុំ កំពឹស។ បើញ៉ាំត្រី អ្នកត្រូវប្រកដថា អ្នកលាងសម្អាតវាបានស្អាត និងចម្អិនបានឆ្អិនល្អ ព្រោះដើម្បីចៀសវាបញ្ហាទាក់ទងនឹងប្រព័ន្ធរំលាយអាហារ ដែលអាចបង្កជាបញ្ហាធ្ងន់ធ្ងរដល់អ្នក និងទារកក្នុងផ្ទៃ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com