​ថ្ងៃនេះ​គេហទំព័រ​ ​konkmeng​ ​(​កូនក្មេង​)​ ​សូម​លើកយក​របាយការណ៍​ ​នៃ​ការស្រាវជ្រាវ​មួយចំនួន​របស់​អង្គការ​អន្តរជាតិ​ ​ដែល​បាន​ធ្វើការងារ​យ៉ាងសកម្ម​ជុំវិញ​អំពី​ស្ថានភាព​ទូទៅ​នៃ​ជំងឺ​នោម​ផ្អែម​នៅ​ទូទាំង​ពិភពលោក​។​

ក.តើ​អ្វីទៅ​ជា​ជំងឺ​ទឹកនោមផ្អែម​?​ ​(​What​ ​is​ ​diabetes​?​)​
​ជំងឺ​ទឹកនោមផ្អែម​ ​គឺជា​ជំងឺរ៉ាំរ៉ៃ​មួយ​ដែល​កើតឡើង​នៅពេល​លំពែង​ ​មិន​អាច​ផលិត​អាំង​ស៊ុយ​លី​ន​គ្រប់គ្រាន់​ ​បណ្ដាល​ឱ្យ​បរិមាណ​គ្លុយកូស​(​ជាតិ​ស្ករ​)​ក្នុង​ឈាម​កើនឡើង​ ​ហើយ​តម្រងនោម​មិន​អាច​ស្រូប​យក​គ្លុយកូស​ទាំងអស់​ឡើងវិញ​បាន​។​ ​ដូចនេះ​ ​គ្លុយកូស​ ​ដែល​លើស​ ​ត្រូវ​បាន​បញ្ចេញ​ទៅ​ក្នុងទឹក​នោម​។​

រោគសញ្ញា​របស់​ជំងឺ​នេះ​មាន​ដូចជា​ ​ការ​ស្រក​ទម្ងន់​ ​នោម​ញឺ​ក​ ​ការ​ស្រេកទឹក​យ៉ាង​ខ្លាំង​ ​និង​ការ​ចុះ​ខ្សោយកម្លាំង​។​ ​គេ​ព្យាបាល​ជំងឺ​នេះ​ដោយ​ឱ្យ​អ្នកជំងឺ​មានរបប​អាហារ​ត្រឹមត្រូវ​ ​លេបថ្នាំ​ឱ្យ​បាន​ទៀងទាត់​ ​និង​ចាក់​អាំង​ស៊ុយ​លី​នរៀ​ងរាល់​ថ្ងៃ​។​ ​​ខ.តើ​ជំងឺ​ទឹកនោមផ្អែម​ជាទូទៅ​ផ្ដល់​ផល​អាក្រក់​អ្វីខ្លះ​?​ ​(​What​ ​are​ ​common​ ​consequences​ ​of​ ​diabetes​?​)​ ​
​•​ការ​កើតជំងឺ​នេះ​រយៈពេល​យូរ​ ​អាច​បំផ្លាញ​បេះដូង​ ​សរសៃឈាម​បេះដូង​ ​ភ្នែក​ ​តម្រងនោម​ ​និង​សរសៃប្រសាទ​។​

•​មនុស្ស​ពេញវ័យ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម​ ​មានការ​កើនឡើង​ទ្វេដង​នៃ​ហានិភ័យ​ក្នុង​ការ​គាំងបេះដូង​ ​និង​ដាច់​សរសៃឈាម​ខួរក្បាល​។

​•​ការ​ថយ​ចុះ​នៃ​លំហូរ​ឈាម​ ​ខូច​សរសៃប្រសាទ​ ​និង​ការ​កើត​ដំបៅ​ ​ឬ​ខ្ទុះ​នៅ​ជើង​ ​ធ្វើ​ឱ្យ​កើតមាន​ការ​ឆ្លង​មេរោគ​ ​និង​តម្រូវការ​កាត់​អវយវៈ​ជាយថាហេតុ​។

​•​ជំងឺ​ទឹកនោមផ្អែម​ ​គឺជា​បុព្វហេតុ​ដ៏​សំខាន់​មួយ​នៃ​ការ​ងងឹតភ្នែក​ ​វា​នឹង​ទៅ​បំផ្លាញ​សរសៃ​ឈាម​តូច​ៗ​នៅក្នុង​ស្រទាប់​រេ​ទីន​ ​(​រេ​ទីន​ ​Retina​ ​ជាស​រី​រាង្​គ​ក្នុង​ភ្នែក​របស់​មនុស្ស​ ​ដែល​អាច​បញ្ជូន​រូបភាព​ដែល​ភ្នែក​មើលឃើញ​ ​ទៅ​ខួរក្បាល​បាន​)​។​ ​យោង​តាម​របាយការណ៍​អង្គការសុខភាព​ពិភពលោក​ ​មាន២,៦​%​ ​នៃ​ភាព​ពិការ​ភ្នែក​ទូទាំង​ពិភពលោក​ ​អាច​បណ្តាល​មក​ពី​ជំងឺ​ទឹកនោមផ្អែម​។

​•​ជំងឺ​ទឹកនោមផ្អែម​ ​ស្ថិត​ក្នុងចំណោម​មូលហេតុ​ចម្បង​នៃ​ជំងឺ​ខ្សោយ​តម្រងនោម​។​

​គ.តើ​អ្នកជំងឺ​ទឹកនោមផ្អែម​គួរ​ធ្វើ​យ៉ាងដូចម្ដេច​ ​ដើម្បី​សម្រាល​ការ​លំបាក​ ​ដែល​បណ្ដាលមកពី​ជំងឺ​?​ ​(​How​ ​can​ ​the​ ​burden​ ​of​ ​diabetes​ ​be​ ​reduced​?​)​
​ដើម្បី​ជួយការ​ពារ​ជំងឺ​ទឹកនោមផ្អែម​ ​ឬមួយ​កាត់បន្ថយ​ផលវិបាក​របស់​វា​ ​យើង​គួរតែ​៖​

​•​រក្សា​ទម្ងន់​ឱ្យ​បាន​នឹងនរ​ ​

​•​ហាត់ប្រាណ​យ៉ាងហោចណាស់​ឱ្យ​បាន៣០នាទី​ក្នុង​មួយថ្ងៃ​ ​

•​មានរបប​អាហារ​ដែល​មាន​សុខភាព​ល្អ​ ​ជៀសវាង​ជាតិ​ស្ករ​ ​និង​ខ្លាញ់​

​•​ជៀសវាង​ការ​ជក់បារី​ ​ព្រោះ​វា​បង្កើន​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ ​និង​ជំងឺ​សរសៃឈាម​បេះដូង​។​

ឃ.របាយការណ៍​របស់​អង្គការសុខភាព​ពិភពលោក​ ​(​World​ ​Health​ ​Organization​ ​report​)​

​•​ចំនួន​មនុស្ស​ដែល​កើតជំងឺ​ទឹកនោមផ្អែម​ ​បាន​កើន​ពី១០៨លាន​នាក់​ក្នុង​ឆ្នាំ១៩៨០​ ​ទៅ៤២២លាន​នាក់​នៅ​ឆ្នាំ២០១៤​។​ ​

​•​ចំនួន​មនុស្ស​ពេញវ័យ​ដែល​កើតជំងឺ​ទឹកនោមផ្អែម​(​អាយុ​លើ១៨ឆ្នាំ​)​ ​បាន​កើន​ពី៤,៧​%​ ​នៅ​ឆ្នាំ១៩៨០​ ​ទៅ​ ​៨,៥​%​នៅ​ឆ្នាំ២០១៤​។​

​•​នៅ​ឆ្នាំ២០១៦​ ​គេ​បាន​ប៉ាន់ស្មាន​ថា​ ​មាន​មនុស្ស​ចំនួន១,៦លាន​នាក់​ ​ត្រូវ​បាន​ស្លាប់​ដោយសារ​ជំងឺ​ទឹកនោមផ្អែម​ ​និង២,២លាន​នាក់​ទៀត​ ​ស្លាប់​ដោយសារ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​ ​(​ទិន្នន័យ​ឆ្នាំ២០១២​)​៕
​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​