​ជាទូទៅ​ស្ត្រី​ដែល​មាន​សុខភាព​ល្អ​ ​ចាប់ពី​អាយុ១៣ឆ្នាំ​ ​ដល់៤៥ឆ្នាំ​ ​តែងតែ​មករ​ដូវ​ជា​រៀងរាល់​ខែ​ ​ឬ២៨ថ្ងៃ​ម្តង​។​ ​ពេល​ដល់​វដ្ដ​រដូវ​ម្ដង​ៗ​ ​តែងតែមាន​អ​កា​រៈ​ឈឺចុក​ចាប់​ត្រង់​ពោះ​ជា​ខ្លាំង​។​ ​តើ​ក្នុង​ពេលនេះ​ ​ស្ត្រី​គួរ​ធ្វើ​ដូចម្ដេច​ខ្លះ​ដើម្បី​គ្រប់គ្រង​ ​និង​កាត់បន្ថយ​ភាព​ឈឺចាប់​?​ ​

​៧វិធី​ខាងក្រោម​នេះ​ ​នឹងអាច​ជួយ​អ្នក​បាន​ខ្លះ​ ​ក្នុង​ការកាត់បន្ថយ​ភាព​ឈឺចាប់​ពេល​មករ​ដូវ​៖​

១​.​ទទួលទាន​អាហារ​សុខភាព​៖​
​•​ ​ផ្កា​ខាត់ណា​ខៀវ​មាន​ជាតិ​សរសៃ​ខ្ពស់​ ​ដែល​អាច​ជួយ​ប្រឆាំង​នឹង​រោគសញ្ញា​នៃ​ការ​មករ​ដូវ​។​ ​វា​មាន​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ដូចជា​ ​វីតាមីន​ ​ប៉ូតាស្យូម​ ​និង​ម៉ា​ញ៉េស្យូម​ជាដើម​។​ ​ផ្កា​ខាត់ណា​ខៀវ​អាច​ជួយ​ប្រឆាំង​នឹង​ការ​ហើមពោះ​ ​ព្រោះ​វា​មាន​ផ្ទុក​ទៅ​ដោយ​ជាតិទឹក​។​

​•​ ​ផលិតផល​ទឹកដោះគោ​,​ ​បន្លែ​បៃតង​,​ ​សណ្តែក​,​ ​គ្រាប់ល្ង​ ​និង​គ្រាប់​អាល់​ម៉ុន​(​almonds​)​ ​សុទ្ធតែ​សម្បូរទៅដោយ​ជាតិ​កាល់ស្យូម​។​ ​កាល់ស្យូម​អាច​ជួយ​កាត់បន្ថយ​ការ​ឈឺ​សាច់ដុំ​ ​អំឡុង​ពេល​មករ​ដូវ​។​​២​.​ផឹកទឹក​ឱ្យ​បាន​ច្រើន​៖​ ​ការ​ទទួលទានទឹក​ឲ្យបាន​គ្រប់គ្រាន់​ ​ក្នុង​ពេល​មករ​ដូវ​អាច​ជួយការ​ពារ​រាងកាយ​យើង​ពី​ការ​ខ្សោះ​ជាតិទឹក​។​ ​កង្វះ​ជាតិទឹក​នៅក្នុង​ប្រព័ន្ធ​រាងកាយ​ ​អាច​ធ្វើ​ឱ្យ​ស្ត្រី​មាន​ភាព​តានតឹង​ផ្នែក​រាងកាយ​ ​និង​ផ្លូវចិត្ត​។​ ​វិទ្យាស្ថាន​វេជ្ជសាស្ត្រ​ ​ណែនាំ​ឱ្យ​ផឹកទឹក​ឱ្យ​បាន​ប្រហែល​ជាង២លីត្រ​ក្នុង​មួយថ្ងៃ​សម្រាប់​មនុស្ស​ស្រី​។​ ​

​៣​.​ការ​ទទួលទាន​វី​តា​មី​នដេ​៖​ ​វី​តា​មី​នដេ​អាច​ជួយ​កាត់បន្ថយ​ការផលិត​អ​រម៉ូ​នប្រូ​សេ​ស្តេ​រ៉ូន​ ​ដែល​ចាប់ផ្តើម​មាន​រដូវ​ឈឺចាប់​។​ ​អាហារ​បំប៉ន​វី​តា​មី​នដេ​ ​គឺជា​អ្វី​ដែល​អ្នកប្រើ​សម្រាប់​ការ​ឈឺក្រពះ​ពេល​មាន​រដូវ​។​

​៤​.​កម្ដៅ​៖​ ​ការប្រើ​ប្រាស់​កម្តៅ​អាច​ជួយ​យ៉ាង​ខ្លាំង​ ​ក្នុង​ការកាត់បន្ថយ​ភាព​ឈឺចាប់​ពេល​មករ​ដូវ​។​ ​ការ​ងូតទឹក​ក្តៅ​ ​ឬ​ត្រាំទឹក​ក្ដៅ​អាច​ជួយ​បំបាត់​ការឈឺចាប់​។​ ​ម្យ៉ាងទៀត​ ​អ្នក​ក៏អាច​ស្អំ​ពោះ​របស់​អ្នក​ ​ដោយ​កូន​បំពង់ទឹកក្ដៅ​ដែ​ក​តូច​ៗ​ផង​ដែរ​។​​៥​.​ធ្វើលំ​ហាត់ប្រាណ​៖​ ​ការ​ធ្វើលំ​ហាត់ប្រាណ​ ​អាច​ជួយ​បំបាត់​ការឈឺចាប់​។​ ​នៅពេល​អ្នកធ្វើ​លំហាត់​ប្រាណ​រាងកាយ​របស់​អ្នក​បញ្ចេញ​អ​រម៉ូន​អ៊ី​ដូ​ភីន​ ​(​endorphin​)​ ​ដែល​ជា​អ​រម៉ូ​នដើ​រតួ​យ៉ាង​សំខាន់​ ​ក្នុង​ការគ្រប់គ្រង​ភាព​ឈឺចាប់​។​ ​ការ​ធ្វើលំ​ហាត់ប្រាណ​ ​ធ្វើ​ឱ្យ​រាងកាយ​មាន​ភាព​សកម្ម​ ​និង​មាន​លំហូរ​ឈាម​ត្រឹមត្រូវ​ក្នុង​ខ្លួន​។​ ​ការស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​បាន​រក​ឃើញថា​ ​ស្ត្រី​ដែល​បាន​ហាត់​កីឡា​ ​មានការ​ឈឺចាប់​ពេល​មករ​ដូវ​តិច​ជាង​ស្រ្ដី​ដែល​មិនបាន​ហាត់ប្រាណ​។​ ​ដូច្នេះ​ការ​ធ្វើលំ​ហាត់ប្រាណ​ ​គឺជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​បំបាត់​ការឈឺចាប់​។​

​៦​.​ទទួលទានទឹក​ខ្ញី​៖​ ​ការ​ទទួលទាន​តែ​ខ្ញី​ ​អាច​ជួយ​អ្នក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រមួលក្រពើ​ ​ឬ​ឈឺ​សាច់ដុំ​អំឡុង​ពេល​មករ​ដូវ​។​ ​តែ​ខ្ញី​ត្រូវ​បាន​គេ​រក​ឃើញ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​ភាព​ក្រេវក្រោធ​ ​មួរ​ម៉ៅ​ ​ដែល​កត្តា​នេះ​ក៏អាច​ជួយ​បន្ថយ​ភាព​ឈឺចាប់​បាន​ដែរ​។​ ​

​៧​.​ជួប​ពេទ្យ​ជំនាញ​ប្រសិនបើ​អ្នក​ហូរឈាម​រដូវ​ខ្លាំង​ ​ហើយ​ឈឺចាប់​ធ្ងន់ធ្ងរ​ ​ដំណោះស្រាយ​ដែល​ល្អ​បំផុត​ ​គឺ​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ ​និង​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​អំឡុង​ពេល​មករ​ដូវ​។​ ​ម្យ៉ាងទៀត​ ​មុននឹង​អ្នក​លេបថ្នាំ​មករ​ដូវ​ ​អ្នក​គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​សិន​ ​ព្រោះថ្នាំ​ខ្លះ​មិន​ត្រូវជា​មួយ​រាងកាយ​អ្នក​ ​ឬ​វា​អាច​ធ្វើ​ឱ្យ​អ្នកមាន​បញ្ហា​សុខភាព​ត្រង់​សរីរាង្គ​ណាមួយ​ផ្សេងទៀត​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​