ផ្លែឈើជាប្រភពជីវជាតិសំខាន់ និងចាំបាច់សម្រាប់កុមារ
- សុខភាព
- ខែកក្កដា 3, 2019
ផ្លែប៉ោម ចេក ក្រូច ប៊ឺរី ផ្លែប៊ឺ និងផ្លែសារី គឺជាឧទាហរណ៍មួយចំនួននៃផ្លែឈើដែលមានផ្ទុកជីវជាតិ និងវីតាមីនដ៏សំខាន់ដែលកូនៗរបស់អ្នកត្រូវការសម្រាប់ភាពធំធាត់។ ជីវជាតិចិញ្ចឹមសំខាន់ៗ គឺជាសារធាតុទាំងឡាយដែលខ្លួនប្រាណមិនអាចបង្កើត ឬស្រូបយកដោយឯកឯងបាន។ ផ្លែឈើ ជាប្រភពដ៏ល្អបំផុតនៃជីវជាតិចិញ្ចឹមជាច្រើន ដូចជាកាល់ស្យូម ដែក ជាតិសរសៃ វីតាមីន A B និងC ដែលដើរតួយ៉ាងសំខាន់ក្នុងការលូតលាស់គ្រប់ផ្នែករបស់កូនអ្នក។
អត្ថប្រយោជន៍នៃផ្លែឈើនៅក្នុងរបបអាហាររបស់កូនអ្នក៖
ផ្លែឈើ មានជាតិកាឡូរីតិច បើប្រៀបធៀបជាមួយអាហារផ្សេងៗ។ ការញ៉ាំផ្លែឈើជំនួសឲ្យហារសំរ៉ន់ដែលមានជាតិខ្លាញ់ និងតម្លៃថោកសមរម្យ។ ផ្សេងពីនេះ ផ្លែឈើអាចជួយកាត់បន្ថយការស្រូបយកថាមពលពីអាហារនិងហានិភ័យជំងឺធាត់ជ្រុល។
គុណភាពនៃការសិក្សា និងរបបអាហាររបស់កូនអ្នក មានទំនាក់ទំនងនឹងគ្នាយ៉ាងស្អិតរមួត។ ក្មេង ដែលមានរបបអាហារមិនសមរម្យ និងគ្មានផ្លែឈើ ទំនងជាធ្វើមិនបានពិន្ទុល្អនៅក្នុងការប្រលងឡើយ។
ផ្លែឈើជួយជំរុញឲ្យប្រព័ន្ធការពារកាន់តែខ្លាំងនិងជួយឲ្យខ្លួនប្រាណយើងមានសមត្ថភាពប្រឆាំងជាមួយនឹងជំងឺផ្សេងៗ។
ផ្លែឈើមានសារធាតុចិញ្ចឹមដ៏សំខាន់ដែលអាចធ្វើឲ្យជំងឺជាច្រើនមិនអាចមកយារយីរាងកាយបានដូចជាជំងឺទឹកនោមផ្អែមជំងឺគាំងបេះដូងបញ្ហាភ្នែកបញ្ហាប្រព័ន្ធរំលាយអាហារនិងជំងឺមហារីកមួយចំនួន។
ផ្លែឈើដូចជាផ្លែប៉ោមផ្លែប្លូរប៊ឺរីផ្លែខ្រែនប៊ឺរីនិងផ្លែប៊ឺអាចជួយសំអាតជាតិពុលអាក្រក់នៅក្នុងរាងកាយក៏ដូចជាអាចបង្ការជំងឺអាក្រក់មួយចំនួនដូចជាគ្រួសក្នុងតម្រង់នោមជាដើម៕
អត្ថបទ៖ កូនក្មេង