​ការ​ពាក់​ ​Contact​ ​Lenses​ ​ប្រហែល​ធ្វើ​ឱ្យ​លោកអ្នក​គិតថា​ ​អាច​មើល​ច្បាស់​ជាង​មុន​ ​ឬ​ពាក់​ទៅ​ផ្តល់​ភាព​សង្ហារ​ ​ឡូយ​ទាន់សម័យ​ ​លើក​សម្រស់​សម្រាប់​លោកអ្នក​ ​គឺ​ដូចជា​តារា​មួយចំនួន​ដែល​តែងតែ​ពាក់​អញ្ចឹង​ដែរ​។​ ​មិន​តែប៉ុណ្ណោះ​មាន​ភាព​ងាយស្រួល​ ​ដោយ​វា​មិន​មានការ​រំខាន​ដូច​វែ​ន​តា​។​

​ទោះបីជា​យ៉ាងនេះ​ក្តី​ ​បើសិន​លោកអ្នក​មិនបាន​ប្រើ​ ​Contact​ ​Lenses​ ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ទេ​ ​នោះ​លោកអ្នក​នឹង​ទទួលរង​នូវ​ផល​អវិជ្ជមាន​មួយចំនួន​នៅ​រយៈពេល​វែង​ខាងមុខ​៖​ ​

​១​.​រាំង​ខ្ទប់​ការ​ផ្គត់ផ្គង់​អុក​ស៊ី​សែន​ទៅ​ឱ្យ​ភ្នែក​ ​(​Blockage​ ​of​ ​Oxygen​ ​Supply​ ​to​ ​the​ ​Eyes​)​៖ ​ដោយសារតែ​ ​Contact​ ​Lenses​ ​គឺ​ដាក់​ជាប់នឹង​កែវភ្នែក​តែម្ដង​ ​ហើយ​ស្អិត​ជាប់នឹង​ ​កនេ​ ​(​ជាផ្នែក​ថ្លា​នៃ​គ្រាប់ភ្នែក​)​រហូត​ ​ដូច្នេះ​ចំនួន​អុក​ស៊ី​សែន​ដែល​បញ្ចូន​ទៅកាន់​ភ្នែក​នឹង​ធ្លាក់ចុះ​។​​ព្រោះថា​ ​អុក​ស៊ី​សែន​ ​គឺ​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការ​រក្សាសុខ​ភាព​ភ្នែក​។​ ​ប្រសិនបើ​ប្រើ​ ​លោកអ្នក​គូរ​ជ្រើស​កញ្ចក់​អ៊ី​ដ្រូ​ជែល​ ​ដែល​មាន​សភាព​ទន់​ ​ឬ​ជា​សាច់​ស៊ី​លី​កូន​ ​(​Soft​ ​or​ ​silicone​ ​hydrogel​)​ ​ព្រោះ​វា​អាច​បញ្ចូល​អុក​ស៊ី​សែន​បាន​ច្រើនជាង​កញ្ចក់​ ​Contact​ ​Lensesធម្មតា​។​ ​ក្រៅពី​នេះ​ ​គួរ​ជៀសវាង​ពាក់​ ​contact​ ​lenses​ ​រយៈពេល​យូរ​ពេក​។​ ​

​២​.​ធ្វើ​ឱ្យ​ភ្នែក​ស្ងួត​ ​(​Dry​ ​Eyes​)​៖ ​​Contact​ ​lenses​ ​កាត់បន្ថយ​បរិមាណ​ទឹកភ្នែក​ដែល​ស្ថិត​លើ​ ​កនេ​ ​នៃ​ភ្នែក​។​ ​កនេ​ ​ត្រូវការ​ទឹកភ្នែក​ដើម្បី​រក្សា​សំណើម​ ​និង​ភាព​រលោង​សម្រាប់​ខ្លួន​វា​។​ ​កង្វះ​ទឹកភ្នែក​ធ្វើ​ឱ្យ​អ្នកមាន​ជំងឺ​ស្ងួត​ភ្នែក​ ​ហើយ​បង្ក​ឱ្យ​ភ្នែក​រមាស់​ ​និង​រលាក់​។​ ​បើសិន​ ​កនេ​ ​ស្ងួត​ពេក​ ​វា​នឹង​ធ្វើ​ឱ្យ​ភ្នែក​របស់​លោកអ្នក​ឈឺចាប់​។​ ​បើសិន​មាន​ករណីនេះ​ ​លោកអ្នក​គួរ​ប្រើ​ថ្នាំ​បន្ដ​ក់​ភ្នែក​ដើម្បី​ជំនួយ​ឱ្យ​មាន​ភាព​រម្អិល​ខ្លះ​ដល់​ ​កនេ​។​ ​

​៣​.​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ​ ​ជាពិសេស​ថ្នាំ​ពន្យា​កំណើត​៖​ ​អាច​ធ្វើ​ឱ្យ​ភ្នែក​លោកអ្នក​ឡើង​ស្ងួត​ក្រហម​ ​និង​រលាក់​ ​បើសិន​លោកអ្នក​ប្រើ​វា​ ​អំឡុង​ពេល​ប្រើប្រាស់​ថ្នាំ​ពន្យា​កំណើត​។​ ​

​៤​.​ឆ្លង​មេរោគ៖​ ​Contact​ ​lenses​ ​មាន​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ឱ្យ​បាក់តេរី​ភ្ជាប់​ខ្លួន​របស់​វា​ទៅ​នឹង​ភ្នែក​។​ ​កត្តា​នេះ​បណ្ដាល​ឱ្យ​មានការ​ឆ្លង​មេរោគ​ចូលក្នុង​ភ្នែក​របស់​លោកអ្នក​ ​បើសិន​ភ្នែក​របស់​លោកអ្នក​មិន​ស្អាត​ទេ​នោះ​។​ ​លោកអ្នក​គួរតែ​ត្រូវ​ប្រាកដ​ថា​ ​នៅពេល​ប្រើប្រាស់​ឧប​ក​រណ៍​ផ្សេង​ៗ​សម្រាប់​ផ្លាស់ប្ដូរ​ ​ឬ​ដាក់​ ​Contact​ ​Lenses​ ​ចូល​ភ្នែក​ ​គឺ​ឧបករណ៍​ទាំងនោះ​ ​ត្រូវតែ​មាន​អនាម័យ​ ​និង​ស្អាត​គ្រប់គ្រាន់​។​ ​​៥​.​Ptosis​ ​វា​ជា​លក្ខណៈ​ដែល​ត្របកភ្នែក​ចាប់ផ្ដើម​ហៀរ​ ​ហើយ​បង្ក​ឱ្យ​លោកអ្នក​មិន​អាច​បើកភ្នែក​បាន​ពេញលេញ​។​ ​ប្រសិនបើ​លោកអ្នក​ប្រើ​ ​contact​ ​lenses​ ​វា​នឹង​ធ្វើ​ឱ្យ​ជាលិកា​ត្របកភ្នែក​មាន​បញ្ហា​ ​កន្រ្ដា​ក់​ ​និង​បង្ក​ស្លាកស្នាម​ជាដើម​ ​ហើយ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត​ ​គឺ​បង្ក​ឱ្យ​មានស្នាម​ជ្រួញ​ខ្វែង​ចុះឡើង​នៅ​ត្របកភ្នែក​។​ ​ដោយសារ​ត្របកភ្នែក​ត្រូវ​ព្រិច​ ​នៅពេល​ដែល​លោកអ្នក​ដក​ ​Contact​ ​lenses​ ​ចេញ​ម្តង​ៗ​ ​ដូច្នេះ​វា​ប្រាកដជា​ប៉ះពាល់​ទៅ​នឹង​ ​Contact​ ​lenses​ ​ហើយ​។​ ​លោកអ្នក​គួរ​ប្រើ​ ​Contact​ ​lenses​ ​ដែល​ទន់​។​ ​

៦​.​ដំបៅ​លើ​ ​កនេ​ ​បង្ក​ការឈឺចាប់​ដោយសារ​ការ​ឆ្លង​មេរោគ​ពី​ផ្សិត​ ​បាក់តេរី​ ​និង​ប៉ា​រ៉ា​សិត​។​ ​មេរោគ​ទាំងនោះ​ ​នឹង​ធ្វើ​ឱ្យ​កនេ​ ​កើត​ដំបៅ​។​ ​ដំបៅ​លើ​ ​កនេ​ ​អាច​ធ្វើ​ឱ្យ​ភ្នែក​របស់​លោកអ្នក​ងងឹត​ ​បើសិន​មិន​ព្យាបាល​ទាន់ពេល​។​ ​បើសិន​លោកអ្នក​ដើរ​ដល់​ដំណាក់កាល​ងងឹតភ្នែក​ហើយ​នោះ​ ​វិធីសាស្ត្រ​តែមួយគត់​សម្រាប់​ដោះស្រាយ​ ​គឺ​បក​ផ្លាស់​ប្ដូរ​កនេ​ថ្មី​។​

​ក្រោយ​បាន​អាន​អត្ថបទ​នេះ​ហើយ​ ​តើ​ប្រិយមិត្ត​យល់​យ៉ាងណា​ដែរ​ ​ចំពោះ​ការប្រើ​ប្រាស់​ ​Contact​ ​Lenses​ ​របស់​លោកអ្នក​កន្លងមក​។​ ​ទោះបី​យ៉ាងណា​ ​លោកអ្នក​គួរតែ​មានការ​ប្រុងប្រយ័ត្ន​បន្ថែម​ទៀត​ ​ពីព្រោះ​កែវភ្នែក​ទាំង​គូរ​នេះ​ ​គឺ​ពិតជា​មានតម្លៃ​ខ្លាំង​ណាស់​ ​មានតម្លៃ​លើស​ពី​ភាព​ស្អាត​ ​សង្ហារ​ ​ឡូយ​ ​ទាក់ទាញ​ ​ដែល​លោកអ្នក​ចង់ឱ្យ​គេ​ឃើញ​ពេល​ដែល​ពាក់​ ​Contact​ ​Lenses​ ​ទៅទៀត​។​ ​ដូច្នេះ​ ​គួរតែ​ថែរក្សា​ឱ្យ​បាន​ល្អ​ ​និង​ត្រឹមត្រូវ​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​