មកដឹងពីអត្ថប្រយោជន៍ របស់រមៀត ចំពោះសុខភាពកុមារ
- សុខភាព
- ខែវិច្ឆិកា 9, 2019
រមៀត គឺជាគ្រឿងទេសដែលបានមកពីឫសរបស់រុក្ខជាតិ។ រមៀត ត្រូវបានគេប្រើច្រើននៅក្នុង ប្រទេសអាស៊ីខាងត្បូង។ ក្រៅពីប្រើជាគ្រឿងទេសក្នុងម្ហូបអាហារហើយនោះ វាក៏អាចប្រើធ្វើជាសារធាតុជ្រលក់ពណ៌ ឫឪសថផងដែរ។
ទារកដែលមានសុខភាពល្អធម្មតា អាចញ៉ាំរមៀតបានតាមកម្រិតមួយសមរម្យ ដោយគ្មានការបារម្ភ។ តែបើអ្នកសម្រេចចិត្តថា ដាក់បញ្ចូលរមៀតទៅក្នុងរបបអាហាររបស់កូនតូចរបស់លោកអ្នក សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុន ព្រោះរមៀត អាចមានប្រតិកម្មជាមួយនឹងថ្នាំមួយចំនួន ប្រសិនបើកូនរបស់លោកអ្នកមានបញ្ហាសុខភាព។ រមៀត មានអត្ថប្រយោជន៍មួយចំនួនចំពោះសុខភាព តាមរយៈការញ៉ាំ ឬការលាបលើស្បែក៖
១.សារធាតុពណ៌លឿងនៅក្នុងរមៀត គឺជាសារធាតុសកម្មដ៏សំខាន់មួយ ដែលជួយឱ្យយើងជៀសផុតពីជំងឺទាក់ទងនឹងប្រព័ន្ធប្រសាទមួយចំនួន ដូចជា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺអាល់ហ្សៃមឺរ និងជំងឺផាកឃីនសុន។ រមៀតក៏អាចជួយប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តផងដែរ។២.រមៀតមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើន ដែលជួយទ្រទ្រង់ដល់ការព្យាបាលជំងឺមហារីកកម្រិតស្តង់ដា។ រមៀតក៏អាចកាត់បន្ថយហានិភ័យនៃជំងឺស្បែកផ្សេងៗ មាន ជំងឺមហារីកដោះ មហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំជាដើម។
៣.រមៀត ក៏មានផ្ទុកសារធាតុប្រឆាំងនឹងអាការៈរលាក់ផ្សេងៗផងដែរ ជាពិសេសវាជួយបានច្រើនក្នុងអំឡុងពេលទទួលការព្យាបាលជំងឺរលាក់សន្លាក់ឆ្អឹង។
៤.រមៀតក៏មានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរីតូចៗ និងការពាររាងកាយពីការឆ្លងនូវបាក់តេរីកាចសាហាវផងដែរ។
៥.រមៀត ក៏ជួយឱ្យថ្លើមមានសុខភាពល្អ និងធ្វើឱ្យប្រព័ន្ធបញ្ចេញចោលដំណើរការស្រួល ហើយក៏អាចជួយព្យាបាលឱ្យជាសះស្បើយនូវជំងឺដំបៅក្រពះ និងធ្វើឱ្យពោះវៀនធំមានចលនាប្រក្រតី៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com