រមៀត​ ​គឺជា​គ្រឿងទេស​ដែល​បាន​មក​ពី​ឫស​របស់​រុក្ខជាតិ​។​ ​រមៀត​ ​ត្រូវ​បាន​គេ​ប្រើ​ច្រើន​នៅក្នុង​ ​ប្រទេស​អាស៊ី​ខាងត្បូង​។​ ​ក្រៅពី​ប្រើជា​គ្រឿងទេស​ក្នុង​ម្ហូបអាហារ​ហើយ​នោះ​ ​វា​ក៏អាច​ប្រើ​ធ្វើជា​សារធាតុ​ជ្រលក់​ពណ៌​ ​ឫ​ឪ​ស​ថ​ផង​ដែរ​។​ ​

​ទារក​ដែល​មាន​សុខភាព​ល្អ​ធម្មតា​ ​អាច​ញ៉ាំ​រមៀត​បាន​តាម​កម្រិត​មួយ​សមរម្យ​ ​ដោយ​គ្មាន​ការ​បារម្ភ​។​ ​តែបើ​អ្នក​សម្រេចចិត្ត​ថា​ ​ដាក់បញ្ចូល​រមៀត​ទៅ​ក្នុង​របប​អាហារ​របស់​កូនតូច​របស់​លោកអ្នក​ ​សូម​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ជាមុន​ ​ព្រោះ​រមៀត​ ​អាច​មាន​ប្រតិកម្ម​ជាមួយនឹង​ថ្នាំ​មួយចំនួន​ ​ប្រសិនបើ​កូន​របស់​លោកអ្នក​មាន​បញ្ហា​សុខភាព​។​ ​​រមៀត​ ​មាន​អត្ថ​ប្រយោជន៍​មួយចំនួន​ចំពោះ​សុខភាព​ ​តាមរយៈ​ការ​ញ៉ាំ​ ​ឬ​ការ​លាប​លើ​ស្បែក​៖​

​១​.​សារធាតុ​ពណ៌លឿង​នៅក្នុង​រមៀត​ ​គឺជា​សារធាតុ​សកម្ម​ដ៏​សំខាន់​មួយ​ ​ដែល​ជួយ​ឱ្យ​យើង​ជៀស​ផុត​ពី​ជំងឺ​ទាក់ទង​នឹង​ប្រព័ន្ធ​ប្រសាទ​មួយចំនួន​ ​ដូចជា​ ​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​ ​ជំ​ងឺ​អាល់​ហ្សៃមឺរ​ ​និង​ជំងឺ​ផា​ក​ឃី​ន​សុន​។​ ​រមៀត​ក៏អាច​ជួយ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ផង​ដែរ​។​២​.​រមៀត​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ច្រើន​ ​ដែល​ជួយ​ទ្រទ្រង់​ដល់​ការ​ព្យាបាល​ជំងឺមហារីក​កម្រិត​ស្តង់​ដា​។​ ​រមៀត​ក៏អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ស្បែ​ក​ផ្សេង​ៗ​ ​មាន​ ​ជំងឺមហារីក​ដោះ​ ​មហារីក​ក្រពេញ​ប្រូ​ស្តាត​ ​និង​មហារីក​ពោះវៀនធំ​ជាដើម​។​

៣​.​រមៀត​ ​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​អាការៈ​រលា​ក់​ផ្សេង​ៗ​ផង​ដែរ​ ​ជាពិសេស​វា​ជួយ​បាន​ច្រើន​ក្នុងអំឡុងពេល​ទទួលការ​ព្យាបាល​ជំងឺ​រលាក់​សន្លាក់ឆ្អឹង​។​ ​

៤​.​រមៀត​ក៏​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​នឹង​បាក់​តេ​រី​តូច​ៗ​ ​និង​ការពារ​រាងកាយ​ពី​ការ​ឆ្លង​នូវ​បាក់តេរី​កាច​សាហាវ​ផង​ដែរ​។​ ​

​៥​.​រមៀត​ ​ក៏​ជួយ​ឱ្យ​ថ្លើម​មាន​សុខភាព​ល្អ​ ​និង​ធ្វើ​ឱ្យ​ប្រព័ន្ធ​បញ្ចេញចោល​ដំណើរការ​ស្រួល​ ​ហើយក៏​អាច​ជួយ​ព្យាបាល​ឱ្យ​ជាសះស្បើយ​នូវ​ជំងឺ​ដំបៅ​ក្រពះ​ ​និង​ធ្វើ​ឱ្យ​ពោះវៀនធំ​មាន​ចលនា​ប្រក្រតី​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​ ​