​ទឹកជា​ប្រភព​នៃ​ជីវិត​ដ៏​សំខាន់​។​ ​មនុស្ស​ ​សត្វ​ ​រុក្ខជាតិ​ ​ព្រមទាំង​ធម្មជាតិ​ទាំងឡាយ​ ​សុទ្ធតែ​ត្រូវការ​ទឹក​ ​ដើម្បី​រស់​ ​ដើម្បី​ភាព​ស្រស់បំព្រង​។​ ​និយាយដោយឡែក​សម្រាប់​មនុស្សយើង​វិញ​ ​បើ​ទោះ​គ្រប់គ្នា​ដឹង​ថា​ ​ទឹក​ ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ទ្រទ្រង់​សរីរាង្គកាយ​ ​តែ​អ្នកខ្លះ​ក៏​និយម​ពិសារ​ទឹក​តិច​ ​អ្នកខ្លះ​ក៏​ទទួលទានទឹក​ច្រើន​។​ ​ចឹង​តើ​នៅក្នុង​ខ្លួន​យើង​ម្នា​ក់ៗ​មាន​តម្រូវការ​ជាតិទឹក​ក្នុង​បរិមាណ​ប៉ុន្មាន​ភាគរយ​?​

​តាមពិត​ទៅ​បរិមាណ​ទឹក​នៅក្នុង​ខ្លួនមនុស្ស​ ​ត្រូវ​បាន​បែង​ចែ​ក​ខុស​ៗ​គ្នា​ទៅតាម​វ័យ​ ​និង​ភេទ​។​ ​បរិមាណ​ទឹក​ក្នុង​ខ្លួនមនុស្ស​ ​ត្រូវ​ស្ថិត​ក្នុង​រវាង​ ​៥០ទៅ៧៥​%​។​ ​ក្នុង​នោះ​ ​មនុស្ស​ពេញវ័យ​ជាមធ្យម​មាន​ពី៥០​%​ទៅ៦៥​%​។​ ​រី​ឯ​ចំពោះ​កូនង៉ែត​វិញ​ ​មាន​ផ្ទុក​បរិមាណ​ទឹក​ច្រើនជាង​គេ​ ​គឺ​មាន​ក្នុងរង្វង់​ពី៧៥​%​ទៅ៧៨​%​ ​តែ​តួលេខ​នេះ​ ​នឹង​ធ្លាក់​សល់៦៥​%​ ​នៅពេល​ដែល​កូនង៉ែត​នោះ​មាន​អាយុ១ខួប​។​
​កាយសម្បទា​ ​ជា​កត្តា​មួយ​ដែល​កំណត់​នូវ​ភាព​ខុសគ្នា​ខ្លះ​នូវ​បរិមាណ​ទឹក​ក្នុង​ខ្លួនមនុស្ស​ម្នា​ក់ៗ​ដែរ​។​ ​ជាមធ្យម​ ​មនុស្ស​ពេញវ័យ​ភេទប្រុស​ ​មាន​តម្រូវការ​បរិមាណ​ទឹក​ចំនួន៦០​%​ឯ​ស្ត្រី​វិញ​ ​មាន​តម្រូវការ​ជាតិទឹក​ចំនួន៥៥​%​ ​ដោយសារតែ​ធម្មជាតិ​របស់​ស្រ្ដី​មាន​ជាលិកា​ខ្លាញ់​ច្រើន​ជា​បុរស​។​ ​

​មនុស្ស​ស្រេកទឹក​នៅពេល​ដែល​ជាតិទឹក​ក្នុង​ខ្លួន​ ​ត្រូវ​បាន​បាត់បង់​រវាង​ពី២​%​ ​ទៅ៣​%​នៃ​បរិមាណ​ទឹកស​រុ​បក្នុង​ខ្លួន​។​ ​យោង​តាម​ការសិក្សា​មួយ​ ​ដែល​បាន​ចេញផ្សាយ​ក្នុង​កំណត់ត្រា​នៃ​វិទ្យាសាស្ត្រ​គីមីជីវៈ​បាន​ឱ្យ​យ​ដឹង​ថា​ ​៧៣​%​នៃ​បរិមាណ​ទឹក​ ​ស្ថិត​ក្នុង​បេះដូង​ ​និង​ខួរក្បាល​ ​៨៣​%​ស្ថិត​ក្នុង​ថ្លើម​ ​៧៩​%​ស្ថិត​ក្នុង​សាច់ដុំ​និង​គ្រលៀន​ ​៦៤​%​ស្ថិតនៅ​ស្បែក​ ​និង៣១​%​នៅនឹង​ឆ្អឹង​។​ ​ ​មុខងារ​របស់​ទឹក​ក្នុង​សារពាង្គកាយ​យើង​មាន​ដូចជា​៖​ ​
​•​ ​រក្សា​តុល្យភាព​សីតុណ្ហភាព​រាងកាយ​

​•​ ​សម្រាប់​ចូលរួម​រំលាយអាហារ​ ​ប្រូតេអ៊ីន​ ​និង​កា​បូន​អី​ដ្រា​ត​

​•​ ​កម្ចាត់​ជាតិពុល​ ​និង​កាកសំណល់​

​•​ ​បញ្ជូន​អុក​ស៊ី​សែន​ ​និង​ជីវជាតិ​ដល់​កោសិកា​ក្នុង​រាងកាយ​

​•​ ​និង​មាន​ច្រើនជាង​នេះ​ទៀត​៕​

​ប្រែ​សម្រួល​ដោយ​៖​ ​ជា​ ​ស៊ាង​ប៊ូ​ ​

ផ្តល់សិទ្ធិដោយ៖ www.camboglobe.com