​វា​ពិតជា​មាន​សារៈសំខាន់​ណាស់​ ​ក្នុង​ការ​ដុសធ្មេញ​យ៉ាងតិច​ឱ្យ​បាន២ដង​ក្នុង​មួយថ្ងៃ​ ​ព្រោះ​នៅពេល​ដែល​លោកអ្នក​មិន​ដុសធ្មេញ​ ​គឺ​លោកអ្នក​កំពុងតែ​បង្កើត​បាក់តេរី​ឱ្យទៅ​កម្ទេច​ធ្មេញ​អ្នក​ហើយ​ ​ដែល​នឹង​បង្ក​ផល​មិនល្អ​ចំពោះ​សុខភាព​។​

​ទឹកមាត់​ ​គឺជា​ភ្នាក់ងារ​ការពារ​ដ៏​ខ្លាំងក្លា​មួយ​សម្រាប់​មាត់​ធ្មេញ​របស់​យើង​។​ ​វា​ការពារ​ធ្មេញ​ពី​ការវាយប្រហារ​របស់​បាក់តេរី​ ​ម្យ៉ាងទៀត​វា​មាន​សមត្ថភាព​បន្សាប​ជាតិ​អាស៊ីត​ ​និង​កាកសំណល់​ក្នុង​មាត់​ថែមទៀត​ផង​។​

​អ្នកឯកទេស​ពេទ្យធ្មេញ​បាន​លើកឡើង​ថា​ ​នៅពេល​យប់​បរិមាណ​ទឹកមាត់​របស់​យើង​ ​នឹង​ថយ​ចុះ​ ​ដូច្នេះ​បើ​យើង​មិនបាន​ដុស​សម្អាត​ធ្មេញ​ទេ​ ​វា​ងាយ​នឹង​ធ្វើ​ឱ្យ​កើត​កម្អែល​ធ្មេញ​។​ ​កម្អែល​ធ្មេញ​មាន​លក្ខ​ណៈ​ស្អិត​ៗ​ ​ហើយ​ជា​កន្លែង​ផ្ទុក​បាក់តេរី​។​ ​កម្អែល​ធ្មេញ​នឹង​ក្លាយជា​មាន​សភាព​កាន់តែ​រឹង​ ​ក្រើ​ម​ ​និង​លឿង​ទៅៗ​។​ ​លក្ខណៈ​បែបនេះ​នឹង​វិវត្តន៍​កាន់តែ​ខ្លាំង​ ​នៅពេល​ដែល​យើង​មិនបាន​ដុសធ្មេញ​កាន់តែ​យូរ​។​ ​

​លើស​ពីនេះ​ ​កម្អែល​ធ្មេញ​ទាំងនោះ​នឹង​ធ្វើ​ឱ្យ​អញ្ចាញ​ឆ្លង​មេរោគ​ ​ហើយ​បណ្ដាល​ឱ្យ​ហូរឈាម​តាម​អញ្ចាញ​ ​ពុក​អញ្ចាញធ្មេញ​ ​និង​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ពិបាក​នៅត្រង់​អញ្ចាញ​នេះ​ ​ជាដើម​។​ ​កម្អែល​ធ្មេញ​ទាំងនោះ​ ​នឹង​មិន​ត្រូវ​បាន​សម្អាត​ចេញ​ដោយ​ច្រាស​ដុសធ្មេញ​ ​ឬ​សសៃ​អំបោះ​បាន​នោះ​ទេ​ ​មានតែ​អ្នកជំនាញ​ខាង​អនាម័យ​មាត់​ធ្មេញ​ទេ​ ​ទើប​អាច​ជួយ​យើង​បាន​។​បាក់តេរី​ដែល​ស្ថិត​ក្នុង​កម្អែល​ធ្មេញ​ទាំងនោះ​ ​នឹង​រីក​ធំធាត់​ក្នុងរយៈពេល២៤ម៉ោង​។​ ​បាក់តេរី​បង្កើត​ជាតិ​អាស៊ីត​ជា​រៀងរាល់ថ្ងៃ​ ​ហើយ​វា​នឹង​បង្កើត​អាស៊ីត​កាន់តែ​ច្រើន​ ​នៅពេល​ដែល​យើង​បរិភោគ​អាហារ​។​ ​អាស៊ីត​ទាំងនោះ​ ​នឹង​ទៅកាត់​ស្រទាប់​អ៊ី​នណា​មែល​(​Enamel​)​របស់​ធ្មេញ​ ​បន្ទាប់មក​ធ្មេញ​របស់​យើង​នឹង​កើត​ចេញ​ជា​ប្រហោង​ ​ហើយ​កើតជា​ជំងឺ​ពុក​ធ្មេញ​។​

​ការ​ចំណាយពេល​ប្រហែល​ពីរ​នាទី​ ​ដើម្បី​ដុស​សម្អាត​ធ្មេញ​មុន​ពេល​ចូលគេង​ ​នឹង​ជួយ​ឱ្យ​យើង​មាន​សុខភាព​មាត់​ធ្មេញ​ល្អ​ ​និង​ជៀស​ឆ្ងាយ​ពី​មេ​រោ​គ​ផ្សេង​ៗ​ ​ដែល​បណ្ដាលមកពី​ការ​មិនបាន​ដុសធ្មេញ​មុន​ចូលគេង​។​

​ទោះ​យ៉ាងណា​ ​លោកអ្នក​គួរតែ​ប្រឹក្សា​ជាមួយ​វេជ្ជបណ្ឌិត​ឯកទេស​មាត់​ធ្មេញ​ ​ដើម្បី​រៀប​កាលវិភាគ​ក្នុង​ការ​ត្រួតពិនិត្យ​សុខភាព​ធ្មេញ​ជាប្រចាំ​។​ ​ម្យ៉ាងទៀត​ ​លោកអ្នក​គួរតែ​ដុសធ្មេញ​ឱ្យ​បាន​ពីរ​ដង​ក្នុង​មួយថ្ងៃ​ ​ជាមួយនឹង​ច្រាស​ដែល​មាន​លក្ខណៈ​ទន់​ ​និង​ថ្នាំ​ដុសធ្មេញ​ដែល​មាន​ជា​តិ​ហ្វ្​ល​អរ​រ៉ា​យ​(​Fluoride​)​ ​ដើម្បី​កុំឱ្យ​កម្អែល​ធ្មេញ​មក​រំខាន​។​ ​«​សូមកុំ​ភ្លេច​ដុសធ្មេញ​មុន​ចូលគេង​ទាំងអស់គ្នា​ណា​!​»​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​