​វា​ប្រហែលជា​ពិបាក​ណាស់​ថា​ ​តើ​អ្នក​គួរ​ធ្វើបែប​ណា​នៅពេល​ដែល​កូន​ឈឺ​?​ ​ខាងក្រោម​នេះ​ ​konkmeng​ ​(​កូនក្មេង​)​ ​សូម​បង្ហាញ​នូវ​តិច​និច​មួយចំនួន​ដែល​ប្រហែល​នឹងអាច​ជួយ​លោកអ្នក​បាន​៖​ ​

​១​.​ព្យាយាម​ផ្ដល់​ភាព​សុខ​ស្រួល​ផ្លូវកាយ​ដល់​កូនលោក​អ្នក​ ​(​Keep​ ​them​ ​comfortable​)​ ​
​នៅពេល​ដែ​លកូនៗ​របស់​លោកអ្នក​ឈឺ​ ​លោកអ្នក​មិន​ត្រូវ​បង្ខំ​ពួកគាត់​ធ្វើអ្វី​មួយ​ ​តាមចិត្ត​របស់​អ្នក​ពេក​នោះ​ទេ​។​ ​ព្រោះ​ក្មេង​ខ្លះ​មិន​ចូលចិត្ត​គេង​លើ​គ្រែ​នៅពេល​ឈឺ​ទេ​ ​ដូច្នេះ​កុំ​បង្ខំ​ពួកគាត់​។​ ​មិន​ខ្វល់​ថា​ ​ពួកគាត់​នៅកន្លែង​ណា​ ​គេង​កន្លែងណា​ទេ​ ​អ្នក​ត្រូវ​ប្រាកដ​ថា​៖​

  1. ​បន្ទប់​មាន​ខ្យល់​ចេញចូល​ល្អ​ ​និង​គ្រប់គ្រាន់​។​ ​ប្រសិនបើ​បន្ទប់​មាន​ភាព​ហប់​ពេក​ ​ពួកគាត់​អាច​នឹង​មាន​អារម្មណ៍​កាន់តែ​អា​ក្រ​ក់​ទៅៗ​។​
  2. ​កូន​របស់​អ្នក​ញ៉ាំទឹក​បាន​ច្រើន​។​ ​សម្រាប់​ថ្ងៃ​ដំ​បូងៗ​ ​អាណាព្យាបាល​ទាំងអស់​ ​កុំ​ធុញទ្រាន់​នឹង​បញ្ហា​ពួកគាត់​ ​ដែល​មិន​ចង់​ញ៉ាំ​អ្វី​ទាំងអស់​ ​ម្យ៉ាងទៀត​មិន​ត្រូវ​បង្ខំ​ពួកគាត់​ញ៉ាំ​ទេ​។​
  3. ​អ្នក​ត្រូវ​ព្យាយាម​លួងលោម​ពួកគាត់​ឱ្យ​ញ៉ាំ​បន្ដិច​ម្ដង​ៗ​ ​ហើយ​លើកទឹកចិត្ត​ពួកគាត់​ឱ្យ​ទទួលទាន​អាហារ​ជីវជាតិ​ ​ដូចជា​ទឹកដោះគោ​ជាដើម​។​
  4. ​ព្យាយាម​ផ្តល់​ពេលវេលា​ឱ្យ​កូន​ ​ដោយ​នៅ​មើលថែ​ ​និង​បង្ហាញ​សកម្មភាព​បែប​កំ​ប៉្លុ​ក​កំប្លែង​ជាមួយ​ពួកគាត់​។​
  5. នៅពេល​ឈឺ​ ​កុមារ​ឆាប់​នឿយហត់​ណាស់​ ​ហើយ​ត្រូវការ​សម្រាក​ឱ្យ​បាន​ច្រើន​។​ ​ដូច្នេះ​លើកទឹកចិត្ត​កូន​របស់​លោកអ្នក​ឱ្យ​សម្រាក​ ​នៅពេល​ដែល​ពួកគាត់​ត្រូវការ​។​
  6. ​កុំ​គេងលក់​ជាមួយ​ទារក​ដែល​ឈឺ​ ​ទោះបី​អ្នក​អស់កម្លាំង​ក៏ដោយ​ ​ព្រោះ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​មិនដឹង​មូលហេតុ​ ​(​cot​ ​death​)​ ​ដល់​ទារក​។​
  7. ​ប្រសិនបើ​កូន​របស់​លោកអ្នក​មាន​ជំងឺឆ្លង​ ​សូម​ញែក​កូន​របស់​លោកអ្នក​ចេញពី​កុមារ​ដទៃទៀត​និង​មនុស្ស​ពេញវ័យ​ ​ដែល​ងាយ​រងគ្រោះ​ ​ដើម្បី​ការពារ​ការ​រីក​រាលដាល​នៃ​ជំងឺ​។​ ​

២​.​មើលថែ​ខ្លួនឯង​ ​(​Look​ ​after​ ​yourself​)​
​ការ​មើលថែ​ទាំ​កូន​នៅពេល​គាត់​ឈឺ​ ​វា​ជា​បន្ទុក​មួយ​ដ៏​នឿយហត់​ណាស់​ទៅ​ហើយ​។​ ​លោកអ្នក​គួរ​ឆ្លៀតពេល​សម្រាក​ឱ្យ​បាន​ច្រើន​តាមដែល​អាច​ធ្វើ​បាន​។​ ​ស្វែងរក​អ្នកណា​ម្នាក់​ ​ដែល​អាច​ជំនួស​ការងារ​របស់​លោកអ្នក​មួយចំនួន​ធំ​ ​ដើម្បី​លោកអ្នក​អាច​ដកឃ្លា​មក​មើលថែ​កូន​ ​និង​សម្រាក​ផង​ដែរ​។​ ​ក្រៅពី​នេះ​ ​លោកអ្នក​អាច​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ ​ដើម្បី​ទិញ​របស់របរ​ ​ឬ​អាហារ​នានា​ផង​ដែរ​ ​ដើម្បី​ចំណេញពេលវេលា​។​ ​

​៣​.​ពេល​ដែល​ត្រូវ​ព្រួយបារម្ភ​ ​(​When​ ​to​ ​be​ ​worried​)​
​អ្នក​ត្រូវ​ស្វែងរក​ការណែនាំ​ពី​គ្រូពេទ្យ​ ​ឬ​នាំ​កូនលោក​អ្នក​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​ ​ប្រសិនបើ​កូន​របស់​លោកអ្នក​មាន​អាការៈ​ដូច​ខាងក្រោម​ ​៖​ ​

  1. មើលទៅ​កូន​របស់​លោកអ្នក​ហាក់បីដូចជា​ឈឺធ្ងន់​
  2. មាន​បញ្ហា​ក្នុង​ការដកដង្ហើម​
  3. ​រឹង​ក​ ​ឬ​ពិបាក​បត់​កជា​ដើម​
  4. ​ភ្នែក​ពួកគាត់​ឈឺចាប់​ពេល​ដែល​ត្រូវ​ពន្លឺ​
  5. ​ដាស់​មិន​ងាយ​ក្រោក​ ​ឬ​ពួកគាត់​ចេះតែ​ ​ងងុយគេង​ខុសពី​ធម្មតា​
  6. ​ប្រកាច់​

​ ​ជាចុងក្រោយ​ ​ចំណុច​ទាំងឡាយ​ខាងលើ​នេះ​ ​គ្រាន់តែ​ជា​ចំណេះដឹង​មូលដ្ឋាន​មួយចំនួន​ ​សម្រាប់​លោកអ្នក​ជា​អាណាព្យាបាល​តែប៉ុណ្ណោះ​។​ ​ដើម្បី​កុំឱ្យ​មាន​ហានិភ័យ​ណាមួយ​ដល់​កូន​ៗ​របស់​លោកអ្នក​ ​គឺ​លោកអ្នក​គួរតែ​ឧស្សាហ៍​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឱ្យ​បាន​ទៀងទាត់​ ​តាមដាន​អំពី​ស្ថានភាព​ជំងឺ​ពួកគាត់​ឱ្យ​បាន​ទៀងទាត់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ​និង​អនុវត្ត​ឱ្យ​បាន​ល្អ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​។​

សូមកុំ​រុញរា​ឱ្យ​សោះ​ចំពោះ​ការ​នាំ​កូនលោក​អ្នក​ទៅ​មន្ទីរពេទ្យ​ ​ទោះ​ក្នុង​កាលៈទេសៈ​ណាក៏ដោយ​ ​បើសិន​ស្ថានភាព​គាត់​មាន​សភាព​ធ្ងន់​ធ្ងរ​ទៅៗ​៕​រក្សាសិទ្ធិដោយ៖ www.konkmeng.com