វិធីសាស្ត្រងាយៗ ដើម្បីបង្ការខ្លួនពីការឆ្លងមេរោគនៅបន្ទប់ទឹកសាធារណៈ ឬបន្ទប់ទឹកផ្ទាល់ខ្លួន
- សុខភាព
- ខែវិច្ឆិកា 4, 2019
បន្ទប់ទឹកសាធារណៈ គឺជាកន្លែងមួយដែលមនុស្សគ្រប់ជំពូកប្រើប្រាស់រួមគ្នា ដូច្នេះវាអាចនឹងមិនមានអនាម័យល្អដូចបង្គន់ ឬបន្ទប់ទឹក ដែលជារបស់ឯកជនប្រើនៅផ្ទះរបស់យើងនោះទេ។ បន្ទប់ទឹកសាធារណៈ ជាកន្លែងដែលប្រមូលផ្ដុំទៅដោយបាក់តេរី និងមេរោគ។ ប៉ុន្ដែទោះយ៉ាងណាក៏ដោយ យើងជៀសមិនផុតពីការប្រើប្រាស់វានោះទេ។
ប្រឈមមុខចំពោះបញ្ហានេះ konkmeng (កូនក្មេង) សូមណែនាំវិធីសាស្ត្រងាយៗ ដែលអាចជួយអ្នកក្នុងការប្រើប្រាស់បន្ទប់ទឹកសាធារណៈ ឬបន្ទប់ទឹកផ្ទាល់ប្រកបដោយអនាម័យជាងមុន៖
១.ដៃទ្វារ (Dealing with doors and knobs)៖ យើងគួរប្រើប្រាស់ក្រដាសអនាម័យ សម្រាប់កាន់ដៃទ្វារបន្ទប់ទឹក និងសម្អាតដៃក្រោយចេញពីបន្ទប់ទឹក។ ព្រោះទ្វារបន្ទប់ទឹក ផ្ទុកដោយមេរោគច្រើនប្រភេទ ដែលអាចធ្វើឲ្យយើងឆ្លងបាន។
២.ជ្រើសរើសសណ្ឋាននៃបង្គន់ (Look into multiple stall)៖ គួរតែប្រើប្រាស់បន្ទប់ទឹកអង្គុយចោងហោង ដើម្បីជៀសវាងការប៉ះផ្ទាល់ រវាងស្បែករបស់យើងទៅនឹងចានបង្គន់ នៅពេលបន្ទោរបង់។ តែបើសិនអ្នកប្រើបង្គន់អង្គុយផ្ទាល់ អ្នកត្រូវជូតសម្អាតជុំវិញកន្លែងអង្គុយដោយក្រដាសអនាម័យ ដើម្បីបង្ការការឆ្លងមេរោគ។៣.សុវត្ថិភាពក្នុងការចុចបង្ហូរទឹក (Flush safely)៖ នៅពេលយើងចុចទឹកដើម្បីសម្អាតកាកសំណល់ បាក់តេរីនឹងសាយភាយទៅពាសពេញចានបង្គន់ទាំងមូល។ ដូច្នេះមុននឹងចុចបង្ហូរទឹក អ្នកត្រូវប្រាកដថាអ្នកបានងើបចេញពីបង្គន់ និងស្លៀកពាក់រួចរាល់ ដើម្បីជៀសវាងមេរោគឆ្លងមកយើងតាមរយៈទឹកទាំងនោះ។ ម្យ៉ាងវិញទៀត អ្នកគួរប្រើក្រដាសអនាម័យដើម្បីចុចប៉ូតុងបង្ហូរទឹក។ ជាពិសេស គឺពេលចុចបង្ហូរទឹក ត្រូវបិទគំរបបង្គន់ ដើម្បីជៀសវាងបាក់តេរីហើរតាមខ្យល់មកប៉ះខ្លួនប្រាណ។
៤.លាង និងសម្ងួតដៃ (Washing and drying of hands)៖ ត្រូវប្រាកដថា អ្នកបានលាងសម្អាតដៃជាមួយសាប៊ូយ៉ាងហោចណាស់២០វិនាទី ក្រោយពេលចូលបន្ទប់ទឹក និងប្រើក្រដាសអនាម័យដើម្បីបិទបើកទឹក បើសិនវាមិនដើរដោយស្វ័យប្រវត្តិ។ បន្ទាប់ពីលាងដៃ និងសម្ងួតដៃរួច អ្នកត្រូវប្រើក្រដាសអនាម័យ ឬកន្សែងមកជូតសម្អាតដៃម្ដងទៀត ព្រោះខ្លាចមេរោគឆ្លងតាមម៉ាស៊ីនសម្ងួត។
៥.សុវត្ថិភាពនៃសម្ភារៈផ្ទាល់ខ្លួន (Safety of personal belongings)៖ ពេលប្រើប្រាស់បង្គន់សាធារណៈ ត្រូវប្រុងប្រយ័ត្នចំពោះសម្ភារៈផ្ទាល់ខ្លួន ព្រោះការឆ្លងមេរោគតាមរយៈដៃ វាងាយស្រួលក្នុងការសម្អាត ប៉ុន្តែបើឆ្លងតាមរបស់ប្រើប្រាស់ ដូចជាទូរស័ព្ទ កាបូបជាដើមវិញ វាងាយស្រួលនឹងចម្លងមេរោគមកយើងណាស់។ ដូច្នេះបើសិនជាអាច អ្នកគួរជៀសវាងក្នុងការដាក់កាបូបលើឥដ្ឋ ឬព្យួរនៅដង្កាវនៃទ្វារបន្ទប់ទឹក។៦.ដាក់ជាប់ខ្លួននូវផលិតផលកម្ចាត់មេរោគ (Carry alternate hand sensitization products)៖ អ្នកគួរដាក់ផលិតផលអនាម័យនៅជាប់ខ្លួនជានិច្ច ដូចជា អាកុល ឬទឹកសម្អាតដៃ ឬស្ព្រាយយកម្ចាត់មេរោគលើបង្គន់ជាដើម៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com
ប្រែសម្រួលដោយ៖ ជា ស៊ាងប៊ូ