​បន្ទប់ទឹក​សាធារណៈ​ ​គឺជា​កន្លែង​មួយ​ដែល​មនុស្ស​គ្រប់ជំពូក​ប្រើប្រាស់​រួមគ្នា​ ​ដូច្នេះ​វា​អាច​នឹង​មិន​មាន​អនាម័យ​ល្អ​ដូច​បង្គន់​ ​ឬ​បន្ទប់ទឹក​ ​ដែល​ជា​របស់​ឯកជន​ប្រើ​នៅផ្ទះ​របស់​យើង​នោះ​ទេ​។​ ​បន្ទប់ទឹក​សាធារណៈ​ ​ជា​កន្លែង​ដែល​ប្រមូលផ្ដុំ​ទៅ​ដោយ​បាក់តេរី​ ​និង​មេរោគ​។​ ​ប៉ុន្ដែ​ទោះ​យ៉ាងណាក៏ដោយ​ ​យើង​ជៀស​មិន​ផុត​ពី​ការប្រើ​ប្រាស់​វា​នោះ​ទេ​។​

​ប្រឈមមុខ​ចំពោះ​បញ្ហា​នេះ​ ​konkmeng (កូនក្មេង)​ ​សូម​ណែនាំ​វិធី​សា​ស្ត្រងា​យៗ​ ​ដែល​អាច​ជួយ​អ្នក​ក្នុង​ការប្រើ​ប្រាស់​បន្ទប់ទឹក​សាធារណៈ ឬបន្ទប់ទឹកផ្ទាល់​ប្រកបដោយ​អនាម័យ​ជាង​មុន​៖​

​១​.​ដៃ​ទ្វារ​ ​(​Dealing​ ​with​ ​doors​ ​and​ ​knobs​)​៖​ ​យើង​គួរ​ប្រើប្រាស់​ក្រដាសអនាម័យ​ ​សម្រាប់​កាន់ដៃ​ទ្វារ​បន្ទប់ទឹក​ ​និង​សម្អាត​ដៃ​ក្រោយ​ចេញពី​បន្ទប់ទឹក​។​ ​ព្រោះ​ទ្វារ​បន្ទប់ទឹក​ ​ផ្ទុក​ដោយ​មេរោគ​ច្រើន​ប្រភេទ​ ​ដែល​អាច​ធ្វើឲ្យ​យើង​ឆ្លង​បាន​។​

២​.​ជ្រើសរើស​សណ្ឋាន​នៃ​បង្គន់​ ​(​Look​ ​into​ ​multiple​ ​stall​)​៖​ ​គួរតែ​ប្រើប្រាស់​បន្ទប់ទឹក​អង្គុយ​ចោងហោង​ ​ដើម្បី​ជៀសវាង​ការ​ប៉ះ​ផ្ទាល់​ ​រវាង​ស្បែក​របស់​យើង​ទៅ​នឹង​ចាន​បង្គន់​ ​នៅពេល​បន្ទោរ​បង់​។​ ​តែបើ​សិន​អ្នកប្រើ​បង្គន់​អង្គុយ​ផ្ទាល់​ ​អ្នក​ត្រូវ​ជូត​សម្អាត​ជុំវិញ​កន្លែង​អង្គុយ​ដោយ​ក្រដាសអនាម័យ​ ​ដើម្បី​បង្ការ​ការ​ឆ្លង​មេរោគ​។​​៣​.​សុវត្ថិភាព​ក្នុង​ការ​ចុច​បង្ហូរទឹក​ ​(​Flush​ ​safely​)​៖​ ​នៅពេល​យើង​ចុច​ទឹក​ដើម្បី​សម្អាត​កាកសំណល់​ ​បាក់តេរី​នឹង​សាយភាយ​ទៅ​ពាសពេញ​ចាន​បង្គន់​ទាំងមូល​។​ ​ដូច្នេះ​មុននឹង​ចុច​បង្ហូរទឹក​ ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ងើប​ចេញពី​បង្គន់​ ​និង​ស្លៀកពាក់​រួចរាល់​ ​ដើម្បី​ជៀសវាង​មេរោគ​ឆ្លង​មក​យើង​តាមរយៈ​ទឹក​ទាំងនោះ​។​ ​ម្យ៉ាងវិញទៀត​ ​អ្នក​គួរ​ប្រើ​ក្រដាសអនាម័យ​ដើម្បី​ចុច​ប៉ូ​តុង​បង្ហូរទឹក​។​ ​ជាពិសេស​ ​គឺ​ពេល​ចុច​បង្ហូរទឹក​ ​ត្រូវ​បិទ​គំ​រប​បង្គន់​ ​ដើម្បី​ជៀសវាង​បាក់តេរី​ហើរ​តាម​ខ្យល់​មក​ប៉ះ​ខ្លួនប្រាណ​។​

​៤​.​លាង​ ​និង​សម្ងួត​ដៃ​ ​(​Washing​ ​and​ ​drying​ ​of​ ​hands​)​៖​ ​ត្រូវ​ប្រាកដ​ថា​ ​អ្នក​បាន​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ​យ៉ាងហោចណាស់២០វិនាទី​ ​ក្រោយពេល​ចូលបន្ទប់​ទឹក​ ​និង​ប្រើ​ក្រដាសអនាម័យ​ដើម្បី​បិទ​បើកទឹក​ ​បើសិន​វា​មិន​ដើរ​ដោយ​ស្វ័យប្រវត្តិ​។​ ​បន្ទាប់ពី​លាងដៃ​ ​និង​សម្ងួត​ដៃ​រួច​ ​អ្នក​ត្រូវ​ប្រើ​ក្រដាសអនាម័យ​ ​ឬ​កន្សែង​មក​ជូត​សម្អាត​ដៃ​ម្ដងទៀត​ ​ព្រោះ​ខ្លាច​មេរោគ​ឆ្លងតាម​ម៉ាស៊ីន​សម្ងួត​។​

​៥​.​សុវត្ថិភាព​នៃ​សម្ភារៈ​ផ្ទាល់ខ្លួន​ ​(​Safety​ ​of​ ​personal​ ​belongings​)​៖​ ​ពេល​ប្រើប្រាស់​បង្គន់​សាធារណៈ​ ​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​សម្ភារៈ​ផ្ទាល់ខ្លួន​ ​ព្រោះ​ការ​ឆ្លង​មេរោគ​តាមរយៈ​ដៃ​ ​វា​ងាយស្រួល​ក្នុង​ការ​សម្អាត​ ​ប៉ុន្តែ​បើ​ឆ្លងតាម​របស់​ប្រើប្រាស់​ ​ដូចជា​ទូរស័ព្ទ​ ​កាបូប​ជាដើម​វិញ​ ​វា​ងាយស្រួល​នឹង​ចម្លង​មេរោគ​មក​យើង​ណាស់​។​ ​ដូច្នេះ​បើសិនជា​អាច​ ​អ្នក​គួរ​ជៀសវាង​ក្នុង​ការ​ដាក់​កាបូប​លើ​ឥដ្ឋ​ ​ឬ​ព្យួរ​នៅ​ដង្កាវ​នៃ​ទ្វារ​បន្ទប់ទឹក​។​៦​.​ដាក់​ជាប់​ខ្លួន​នូវ​ផលិតផល​កម្ចាត់​មេរោគ​ ​(​Carry​ ​alternate​ ​hand​ ​sensitization​ ​products​)​៖​ ​អ្នក​គួរ​ដាក់​ផលិតផល​អនាម័យ​នៅ​ជាប់​ខ្លួន​ជានិច្ច​ ​ដូចជា​ ​អាកុល​ ​ឬ​ទឹក​សម្អាត​ដៃ​ ​ឬ​ស្ព្រាយយ​កម្ចាត់​មេរោគ​លើ​បង្គន់​ជាដើម​៕​

រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​
​ប្រែ​សម្រួល​ដោយ​៖​ ​ជា​ ​ស៊ាង​ប៊ូ​