​ទារក​ម្នាក់​ក្នុងចំណោម១០០០នាក់​ ​កើតមក​មាន​បញ្ហា​ខួរក្បាល​ ​ដូចជា​លលាដ៍ក្បាល​លូតលាស់​មិន​ជិត​ ​និង​មាន​បញ្ហា​ខួរឆ្អឹងខ្នង​។​ ​ការស្រាវជ្រាវ​បាន​បញ្ជាក់​ថា​ ​ការ​លេបថ្នាំ​ជំនួយ​ហ្វូ​លី​ខ​អាស៊ីត​ ​មាន​សារៈសំខាន់​ក្នុង​ការកាត់បន្ថយ​ហានិភ័យ​បញ្ហា​ខួរក្បាល​លើ​ទារក​។​ ​

​ស្រ្តី​ដែល​មានបំណង​ចង់បាន​កូន​ ​គួរ​លេប​វី​តា​មីន​ហ្វូ​លី​ខ​អាស៊ីត​ ​(​Vitamin​ ​Folic​ ​Acid​)​ ​មុន​ ​ឬ​ក្រោយពេល​មានផ្ទៃពោះ​។​ ​អត្ថបទ​ខាងក្រោម​នឹង​ប្រាប់​អ្នក​អំពី​បរិមាណ​ ​និង​របៀប​ប្រើប្រាស់​វី​តា​មីន​ហ្វូ​លី​ខ​អាស៊ីត​៖​ ​

​១​.​ហ្វូ​លី​ខ​អាស៊ីត​ ​(​Folic​ ​Acid​)​ ​គឺជា​ប្រភេទ​វីតាមីនB9​ ​ដែល​មាននៅ​ក្នុង​អាហារ​ ​និង​ប្រភេទ​វីតាមីន​ជំនួយ​ផ្សេង​ៗ​។​ ​ជាទូទៅ​រាងកាយ​របស់​យើង​ប្រើ​វា​ដើម្បី​ផលិត​កោសិកា​ ​និង​ហ្សែន​ថ្មី​។​ ​Folic​ ​Acid​ ​មាន​សារៈសំខាន់​ចំពោះ​ការលូតលាស់​ធំធាត់​ប្រកបដោយ​សុខភាព​ល្អ​សម្រាប់​ទារក​ ​ហើយ​វា​ក៏​មាន​តួនាទី​ផ​លិ​ ​កោសិកា​គ្រាប់​ឈាមក្រហម​ ​ការពារ​សមត្ថភាព​ការ​ស្តាប់​របស់​ក្មេង​ ​និង​ជួយ​ដល់​ការលូតលាស់​សរីរាង្គ​របស់​ទារក​។​ ​អ្នកជំនាញ​ ​ណែនាំ​ឱ្យ​ញ៉ាំ​វី​តា​មីន​ហ្វូ​លី​ខ​អាស៊ីត​ ​400mg​ ​ជាមួយនឹង​វីតាមីន​ជំនួយ​ផ្សេង​ៗ​ទៀត​ ​ជា​រៀងរាល់ថ្ងៃ​ ​មុន​ ​និង​អំឡុង​ពេល​មានផ្ទៃពោះ​។​

​២​.​ខាងក្រោម​នេះ​ ​គឺជា​ហេតុផល​មួយចំនួន​ដែល​អ្នក​គួរ​លេប​វី​តា​មីន​ហ្វូ​លី​ខ​អាស៊ីត​ ​ប្រសិនបើ​អ្នក​ត្រៀម​មានផ្ទៃពោះ​៖​ ​

. ទប់ស្កាត់​បញ្ហា​ការលូតលាស់​ខុសប្រក្រតី​នៃ​ប្រព័ន្ធ​ប្រសាទ​
. ​ផលិត​គ្រាប់​ឈាមក្រហម​
. ​ការពារ​ទារក​ពី​បញ្ហា​មួយចំនួន​ ​ដូចជា​ ​កើត​មិន​គ្រប់ខែ​ ​រលូត​ ​ការលូតលាស់​ខុសប្រក្រតី​នៅ​ ​ក្នុង​ពោះ​ ​និង​បញ្ហា​ទារក​មិន​គ្រប់​គីឡូ​។​ ​
. ​ការពារ​ម្តាយ​ពី​ជំងឺបេះដូង​ ​ជំងឺ​គាំងបេះដូង​ ​ជំងឺមហារីក​ ​ជំងឺ​ភ្លេចភ្លាំង​ ​និង​ជំងឺ​បំរុង​ក្រឡាភ្លើង​ជាដើម​។​ ​
. ​ផលិត​ ​ជួសជុល​ ​និង​ជួយ​ដល់​ដំណើរការ​នៃDNA​ ​ហើយក៏​សំខាន់​សម្រាប់​ការលូតលាស់​ ​នៃ​ទារក​ក៏ដូចជា​សុក​ផង​ដែរ​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​