អត្ថប្រយោជន៍របស់ផ្លែគីវី (Kiwi) ចំពោះសុខភាពស្រ្តីមានផ្ទៃពោះ
- ពពោះ
- ខែវិច្ឆិកា 13, 2019
ផ្លែគីវី (Kiwi) គឺជាផ្លែឈើដែលសម្បូរជាតិទឹក និងមានរសជាតិឆ្ងាញ់។ ផ្លែឈើមួយប្រភេទនេះ មិនមានផ្ទុកជាតិខ្លាញ់ និងមានជាតិស្ករតិច។ ក្រៅពីរសជាតិឆ្ងាញ់ ផ្លែគីវី ក៏មានអត្ថប្រយោជន៍ច្រើនចំពោះស្រ្តីមានគភ៌ផងដែរ។ ខាងក្រោមនេះ ជាការបង្ហាញពីអត្ថប្រយោជន៍របស់ផ្លែគីវី៖
ផ្លែគីវី គឺជាផ្លែឈើមានសារជាតិចិញ្ចឹមច្រើនបំផុត ដែលមានផ្ទុកវីតាមីនC ច្រើនជាងក្រូចឆ្មារផ្អែមទ្វេរដង។ បន្ថែមពីនេះទៀត ផ្លែវីគី ក៏មានផ្ទុកសារជាតិសរសៃ វីតាមីនE សារធាតុថាមពល សារធាតុរ៉ែផ្សេងៗជាច្រើនទៀតដូចជា៖
១.ហ្វូឡេត៖ ផ្លែគីវី ចម្បូរសារធាតុហ្វូឡេត ដែលជាសារជាតិចិញ្ចឹមដ៏សំខាន់បំផុតសម្រាប់ការបង្កបង្កើតកោសិកា។ ហ្វូឡេត សំខាន់ខ្លាំងចំពោះសុខភាព និងការលូតលាស់របស់ទារកនៅក្នុងផ្ទៃ។ វា ភ្ញោចការផលិត និងជួសជុលកោសិកា ជាពិសេសអំឡុងពេលមានផ្ទៃពោះ។ ហ្វូឡេត ជាសារធាតុដែលជំរុញការលូតលាស់នៃសរីរាង្គសំខាន់ៗ។ សារធាតុហ្វូឡេតគ្រប់គ្រាន់ អាចទប់ស្កាត់ការលូតលាស់មិនគ្រប់លក្ខណៈនៃខួរឆ្អឹងខ្នង និងការរលូតកូន។ ជាតិអាស៊ីត ខ្លាញ់ធម្មជាតិនៅក្នុងផ្លែគីវី មិនត្រឹមតែសំខាន់សម្រាប់ស្ត្រីមានផ្ទៃពោះនោះទេ តែវា ក៏សំខាន់ខ្លាំងសម្រាប់ស្រ្តីដែលចង់បានកូនផងដែរ។ ២.វីតាមីន C៖ ផ្លែគីវី ជាប្រភពវីតាមីនCដ៏ល្អឥតខ្ចោះ ដែលវាមានផ្ទុកដល់ទៅ១៤០% ស្មើនឹងបរិមាណដែលរាងកាយត្រូវការប្រចាំថ្ងៃ។ ផ្លែគីវី ជួយបង្កើតនូវប្រព័ន្ធសរសៃប្រសាទ ដែលសំខាន់សម្រាប់ដំណើរការនៃខួរក្បាល។ វីតាមីនC នៅក្នុងផ្លែគីវី ក៏ជួយកាត់បន្ថយការឡើងសង្វារអំឡុងពេលមានផ្ទៃពោះផងដែរ។
៣.សម្បូរស្ករធម្មជាតិ៖ ផ្លែគីវី មានផ្ទុកស្ករធម្មជាតិដែលជួយគ្រប់គ្រងចំណង់អាហារផ្អែមៗ។ ទោះវា មានរស់ជាតិផ្អែម តែផ្លែគីវី មិនធ្វើឱ្យលើសជាតិស្ករនៅក្នុងឈាមនោះទេ។
៤.ជួយសម្រួលដល់ប្រព័ន្ធបញ្ចេញចោល៖ អាការៈទល់លាមក និងជំងឺឬសដូងបាត គឺជារឿងធម្មតា អំឡុងពេលមានផ្ទៃពោះ។ សារធាតុចិញ្ចឹមជាច្រើនរបស់ផ្លែគីវី អាចជួយទប់ស្កាត់ជំងឺទល់លាមក ជំងឺរាគ ហើមពោះ និងឈឺពោះជាដើម។
៥.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ផ្លែគីវី សម្បូរទៅដោយសារធាតុប្រឆាំងអ៊ុកស៊ីដែន ដែលជួយការពារកុំឲ្យ DNA និង RNA របស់កូនអ្នកខូច។ ក្រៅពីនេះ ផ្លែគីវី ជួយការពាររាងកាយទាំងម្តាយ និងកូនពីជំងឺ និងមេរោគផ្សេងៗ។
៧.រក្សាតុល្យភាពអរម៉ូន៖ ការថយចុះនៃអរម៉ូនជារឿងធម្មតាអំឡុងពេលមានផ្ទៃពោះ។ អ្នកអាចស្តែងចេញរោគសញ្ញាភ្លាមៗ ដូចជាកន្ទួលរម៉ាស់នៅលើស្បែក នៅពេលដែលអ្នក មានអារម្មណ៍ពិបាកចិត្តខ្លាំង។ ការបាក់ទឹកចិត្ត ការហត់នឿយ និងភាពតានតឹងអារម្មណ៍ មិនល្អសម្រាប់ស្រ្តីពរពោះនោះទេ។ ផ្លែគីវី អាចជួយឱ្យស្រ្តីមានគភ៌ អាចជៀសឆ្ងាយពីបញ្ហាទាំងនេះបាន៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com