អាហារ១៣ប្រភេទ ដែលស្ត្រីកំពុងពរពោះ ចាំបាច់ត្រូវទទួលទាន
- ពពោះ
- ខែធ្នូ 26, 2019
ការជ្រើសរើសអាហារបរិភោគពិតជាមានសារៈសំខាន់ណាស់ សម្រាប់ស្ត្រីដែលកំពុងពពោះ។ អំឡុងពេលពពោះរាងកាយរបស់ស្ត្រីទូទៅ ត្រូវការជីវជាតិ និងវីតាមីនជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ចិញ្ចឹមទារកនៅក្នុងផ្ទៃ។ ខាងក្រោមនេះជាអ្វីដែលអ្នកម្តាយគួរទទួលទានពេលកំពុងពពោះ៖
១.ផលិតផលធ្វើពីទឹកដោះគោ (Dairy Products)
ផលិតផលធ្វើពីទឹកដោះគោ ជាពិសេសទឹកដោះគោជូរ ដូចជាយ៉ាអួរ គឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះទទួលទាន។ ផលិតផលទាំងនោះ មានមុខងារជួយអ្នកម្តាយដើម្បីបំពេញតម្រូវការប្រូតេអ៊ីន និងកាល់ស្យូមឱ្យបានគ្រប់គ្រាន់នៅក្នុងសារពាង្គកាយ។ Probiotics ក៏អាចជួយកាត់បន្ថយហានិភ័យនៃផលវិបាកផ្សេងៗបានផងដែរ។គួរដឹង! អ្វីជា Probiotics? Probiotics គឺជាពពួកបាក់តេរីមួយប្រភេទដែលល្អសម្រាប់សុខភាពរាងកាយរបស់យើង ដែលវាជួយរក្សាពោះវៀនឱ្យមានសុខភាពល្អ និងធ្វើឱ្យប្រព័ន្ធរំលាយអាហារមានដំណើរការល្អផងដែរ។ ជាធម្មតានៅក្នុងរាងកាយរបស់យើងមានបាក់តេរី២ប្រភេទ មួយល្អសម្រាប់សុខភាពរាងកាយ និងមួយប្រភេទទៀត ធ្វើឱ្យរាងកាយររបស់យើងមានជំងឺ។ មួយវិញទៀត Probiotics អាចរស់ដំណើរការបាន គឺត្រូវអាស្រ័យ Prebiotics ព្រោះវាជាបណ្តុះនៃអាហារសរសៃពិសេស (កាបូអ៊ីដ្រាត) ជួយទ្រទ្រង់រាយកាយប្រយុទ្ធប្រឆាំងនឹងបាក់តេរីអាក្រក់។
២.ក្រុមសណ្តែក (Legumes)
អាហារប្រភេទនេះរួមមាន សណ្តែក សណ្តែកខៀវ សណ្តែកឈីស សណ្តែកដី ជាដើម។ ប្រភេទសណ្តែកទាំងអស់នេះ គឺជាប្រភពដ៏អស្ចារ្យនៃអាស៊ីដ (Folate) ជាពិសេសវាមានផ្ទុកជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗជាច្រើនទៀត ដែលមានអត្ថប្រយោជន៍យ៉ាងខ្លាំងសម្រាប់ស្ត្រីមានផ្ទៃពោះ។ ហ្វូតាត គឺជាសារធាតុចិញ្ចឹមដ៏សំខាន់ក្នុងពេលមានផ្ទៃពោះ ហើយវាអាចកាត់បន្ថយនូវហានិភ័យនៃ ពិការភាពពីកំណើត និងជំងឺមួយចំនួនទៀត។៣.ដំឡូងជ្វា (Sweet Potatoes)
ដំឡូងជ្វា គឺជាប្រភពដ៏ល្អដែលមានផ្ទុកសារៈធាតុបេតាការ៉ូទីន ដែលរាងកាយរបស់អ្នកបំលែងទៅជាវីតាមីនអា (Vitamin A)សម្រាប់ផ្គត់ផ្គង់។ វីតាមីនអា មានសារៈសំខាន់ណាស់សម្រាប់ការលូតលាស់ និងភាពខុសគ្នានៃកោសិការបស់ទារកដែលកំពុងលូតលាស់។
៤.ត្រីសាល់ម៉ុន ( Salmon)
ត្រីសាល់ម៉ុន គឺជាប្រភេទត្រីម្យ៉ាងដែលរស់នៅក្នុងសមុទ្រ។ ជាទូទៅត្រីសាល់ម៉ុន មានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលចាំបាច់បំផុតសម្រាប់ទ្រទ្រង់សារពាង្គកាយ។ អាស៊ីតខ្លាញ់អូមេហ្គា៣ ដែលមាននៅក្នុងត្រីសាល់ម៉ុន មានសារៈសំខាន់សម្រាប់ការលូតលាស់ខួរក្បាល និងភ្នែករបស់ទារកដែលកំពុងធំធាត់។ អ្នកស្រាវជ្រាវរកឃើញដែរថា ត្រីសាន់ម៉ុន ក៏សម្បូរដោយ វីតាមីនឌី (Vitamin D)ផងដែរ។
៥.ស៊ុត (Eggs)
ស៊ុត គឺជារបស់ដែលងាយស្រួលរកជាងគេ ហើយថែមទាំងមានតម្លៃសមរម្យក្នុងការទិញ។ ស៊ុតទាំងមូលមានផ្ទុកជីវជាតិយ៉ាងច្រើនមិនគួរឱ្យជឿ និងជាវិធីមួយដ៏ល្អដើម្បីបង្កើនបរិមាណសារធាតុចិញ្ចឹមនៅក្នុងរាងកាយរបស់ម្តាយ។ លើសពីនេះទៅទៀត វាក៏ផ្ទុកសារជាតិ Choline ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពខួរក្បាល និងការអភិវឌ្ឍជាច្រើនទៀតរបស់ទារក។៦.ផ្កាខាត់ណាខៀវ និងស្លឹករបស់វា (Broccoli and Dark, Leafy Greens)
ផ្កាខាត់ណាខៀវ និងស្លឹករបស់វា មានផ្ទុកនូវសារធាតុចិញ្ចឹមយ៉ាងច្រើន ដែលភាគច្រើនស្ត្រីមានផ្ទៃពោះត្រូវការបំផុត។ បន្លែធម្មជាតិមួយប្រភេទនេះ ក៏សម្បូរទៅដោយជាតិសរសៃដែលអាចជួយការពារ ឬព្យាបាលពីការទល់លាមកបានយ៉ាងប្រសើរ។
៧.សាច់គ្មានខ្លាញ់ (Lean Meat)
សាច់គ្មានខ្លាញ់ គឺជាប្រភពដ៏ល្អប្រសើរនៃប្រូតេអ៊ីន ដែលមានគុណភាពខ្ពស់។ សាច់គោ និងសាច់ជ្រូក ក៏សម្បូរទៅដោយជាតិដែក, ជាតិ choline និងវីតាមីន B ដែលសុទ្ធសឹងតែជាសារធាតុចិញ្ចឹមសំខាន់ៗមិនអាចខ្វះបានសម្រាប់ស្ត្រីដែលកំពុងពរពោះ។
៨.ប្រេងខ្លាញ់ត្រី (Fish Liver Oil)
ការទទួលទាន (មួយស្លាបព្រាបាយ ឬ១៥មីលីលីត្រ) នៃខ្លាញ់ថ្លើមត្រី ផ្តល់នូវជីវជាតិច្រើនជាងបរិមាណអាស៊ីតខ្លាញ់អូមេហ្គា៣ វីតាមីនដេ (Vitamin D)និង វីតាមីនអា (Vitamin A)។ ប្រេងខ្លាញ់ត្រីអាចជាជម្រើសល្អ សម្រាប់ស្ត្រីដែលមិនចូលចិត្តបរិភោគអាហារសមុទ្រ។៩.ផ្លែបឺរី (Berries)
ផ្លែប៊ឺរី មានផ្ទុកជាតិទឹក សារធាតុដែលមាននៅក្នុងផ្លែការ៉ុត វីតាមីនC ជាតិសរសៃវីតាមីន ជាពិសេសសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសមាសធាតុរុក្ខជាតិជាច្រើនទៀត។ សារធាតុទាំងនោះ អាចជួយស្ត្រីមានផ្ទៃពោះបង្កើនសារធាតុចិញ្ចឹម និងការទទួលទានទឹកផងដែរ។
១០.គ្រាប់ធញ្ញជាតិ (Whole Grains)
គ្រាប់ធញ្ញជាតិទាំងមូលសម្បូរ ទៅដោយជាតិសរសៃ វីតាមីន និងសមាសធាតុរុក្ខជាតិផ្សេងៗទៀត។ គ្រាប់ធញ្ញជាតិ ក៏សម្បូរទៅដោយវីតាមីនB ជាតិសរសៃ និងម៉ាញ៉េស្យូម ផងដែរ ដែលស្ត្រីមានផ្ទៃពោះត្រូវការក្នុងការលូតលាស់គភ៌ក្នុងផ្ទៃ។
១១.ផ្លែប័រ (Avocados)
ផ្លែបឺរមានផ្ទុកបរិមាណអាស៊ីដខ្លាញ់ (Monounsaturated)ដ៏ច្រើនសម្បូរបែប ជាពិសេសជាតិសរសៃ (Folate) និងប៉ូតាស្យូមដ៏ច្រើនសន្ធឹកសន្ធាប់។ ជីវជាតិ និងវីតាមីនទាំងអស់នោះ អាចជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ទារក និងបំបាត់ការរមួលក្រពើ ដែលភាគច្រើនតែងតែកើតមានចំពោះស្ត្រីមានផ្ទៃពោះ។១២.ផ្លែឈើក្រៀម (Dried Fruit)
ផ្លែឈើក្រៀមមានផ្ទុកទៅដោយ ជាតិកាឡូរី ជាតិសរសៃ វីតាមីនជាច្រើនប្រភេទ និងសារធាតុរ៉ែផងដែរ។ ផ្លែឈើក្រៀម មានអត្ថប្រយោជន៍ខ្ពស់សម្រាប់ស្ត្រីមានផ្ទៃពោះ និងមានសារធាតុចិញ្ចឹមយ៉ាងក្រាស់ក្រែល។ អ្នកម្តាយគ្រប់រូបត្រូវប្រាកដថា ខ្លួនឯងបានទទួលទាននូវសារធាតុផ្អែមគ្រប់គ្រាន់ តែជៀសវាងការទទួលទានជាតិស្ករច្រើនពេក។
១៣.ទឹក (Water)
ការទទួលទានទឹក គឺមានសារៈសំខាន់ណាស់ ព្រោះបរិមាណឈាមរបស់ស្ត្រីដែលកំពុងពពោះ មានការកើនឡើងជាលំដាប់។ ការទទួលបាននូវជាតិទឹកគ្រប់គ្រាន់ ក៏អាចជួយការពារពីការទល់លាមក និងការឆ្លងមេរោគលើផ្លូវបង្ហូរទឹកម៉ូតបានដែរ៕ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com