ទឹកឃ្មុំមានប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ តែវាក៏ផ្ដល់ផលអាក្រក់ដែរ ប្រសិនបើ...
- ពពោះ
- ខែកក្កដា 3, 2019
ទឹកឃ្មុំ មានរសជាតិផ្អែមបែបធម្មជាតិ ល្អសម្រាប់សុខភាព និងពោរពេញទៅដោយសារជាតិចិញ្ចឹម។ មនុស្សគ្រប់រូបទាំងចាស់ និងក្មេង សុទ្ធតែអាចទទួលបានប្រយោជន៍ពីទឹកឃ្មុំតាមវិធីផ្សេងៗគ្នា ប៉ុន្តែតើអាហារផ្អែមប្រភេទនេះ អាចប៉ះពាល់ដល់សុខភាពដែរឬទេ? ចុះតើទឹកឃ្មុំល្អសម្រាប់សុខភាពស្ត្រីដែលកំពុងពរពោះដែរឬទេ? សូមបន្តអានប្រសិនបើលោកអ្នកចង់ដឹងកាន់តែច្បាស់អំពីគុណប្រយោប្រយោជន៍របស់ទឹកឃ្មុំ៖
ទឹកឃ្មុំ ល្អ និងមានសុវត្ថិភាពចំពោះស្រ្តីដែលកំពុងមានផ្ទៃពោះ ប្រសិនបើវាត្រូវបានសម្លាប់មេរោគត្រឹមត្រូវ ហើយវាគួរតែជាប្រភេទទឹកឃ្មុំដែលទទួលស្គាល់ពីអាជ្ញាធរពាក់ព័ន្ធ។ កត្តាតែមួយគត់ដែលគួរឱ្យបារម្ភអំពីទឹកឃ្មុំធម្មជាតិ គឺវាអាចធ្វើឱ្យអ្នកទទួលទានវាពុលបាន។
ប៉ុន្តែ វាអាចប៉ះពាល់ដល់ទារកដែលមានអាយុតិចជាង១ឆ្នាំ ព្រោះប្រព័ន្ធរំលាយអាហាររបស់ពួកគេនៅក្មេងមិនទាន់ដំណើរការល្អ។ ទឹកឃ្មុំមានអត្ថប្រយោជន៍មួយចំនួនសម្រាប់ស្រ្តីកំពុងមានផ្ទៃពោះ ព្រោះសម្បូរជាតិស្ករធម្មជាតិ ក៏ដូចជីវជាតិចិញ្ចឹមជាច្រើន។១.ជម្រុញប្រព័ន្ធភាពស៊ាំ៖ សារធាតុប្រឆាំងជាតិពុល និងបាក់តេរីរបស់ទឹកឃ្មុំជួយជម្រុញប្រព័ន្ធភាពស៊ាំរបស់រាងកាយឱ្យរឹងមាំ។ ទឹកឃ្មុំក៏ជួយព្យាបាលរបួស ការរលាកតិចតួច និងអាការៈឆ្អល់ពោះតាមរយៈការគ្រប់គ្រងជាតិអាស៊ីតនៅក្នុងក្រពះ។
២.ជួយសម្រួលដល់អាការៈគេងមិនលក់៖ ទឹកឃ្មុំជួយឱ្យស្រ្តីមានផ្ទៃពោះ គេងលក់ស្រួល។ ការផឹកទឹកដោះគោ លាយជាមួយទឹកឃ្មុំមួយស្លាបព្រាមុនពេលចូលគេង អាចជួយឱ្យគេងលក់ស្រួល។
៣.ព្យាបាលជំងឺក្អក និងផ្តាសាយ៖ សារធាតុប្រឆាំងនឹងវីរុសរបស់ទឹកឃ្មុំ ជួយការពាររាងកាយយើងពីជំងឺក្អក និងផ្តាសាយ។ ទឹកឃ្មុំជាថ្នាំព្យាបាលជំងឺក្អកដ៏ស័ក្តិសិទ្ធ។
៤.បំបាត់អាការៈឈឺក៖ សារធាតុប្រឆាំងនឹងជំងឺរលាករបស់ទឹកឃ្មុំ ជួយកាត់បន្ថយ និងព្យាបាលអាការៈឈឺក្នុងបំពង់ក។ បន្ថែមទឹកឃ្មុំចូលទៅក្នុងទឹកតែខ្ញី ឬតែក្រូចឆ្មាក្តៅឧណ្ហៗ អាចកាត់បន្ថយការឈឺបំពង់ក។
៥.ជួយឱ្យស្បែកក្បាលមានសុខភាពល្អ៖ សារធាតុប្រឆាំងនឹងបាក់តេរីពីធម្មជាតិរបស់ទឹកឃ្មុំ មិនត្រឹមតែជួយព្យាបាលអាការៈឈឺបំពង់កនោះទេ ប៉ុន្តែវាក៏អាចព្យាបាលបញ្ហាអង្គែរ និងការរម៉ាស់នៅលើស្បែកក្បាលផងដែរ។ គ្រាន់តែលាយទឹកឃ្មុំជាមួយទឹកក្តៅឧណ្ហៗ រួចលាបវានៅលើស្បែកក្បាល នោះវានឹងអាចជួយឱ្យស្បែកក្បាលមានសុខភាពល្អឡើងវិញ។៦.កាត់បន្ថយការប្រតិកម្ម៖ ទឹកឃ្មុំជួយគ្រប់គ្រងអាការៈប្រតិកម្មតាមរដូវកាល ដូចជាប្រតិកម្មជាមួយលំអងផ្កា ឬធូរលីដីជាដើម ព្រោះវាជួយឱ្យប្រព័ន្ធភាពស៊ាំរបស់រាងកាយរឹងម៉ាំ។
ចំណុចគួរកត់ចំណាំ! ការញ៉ាំទឹកឃ្មុំច្រើនហួសកម្រិត ក៏អាចនាំឱ្យប៉ះពាល់ដល់សុខភាពដែរ៖
• ការប្រែប្រួលអាំងស៊ុយលីនហួសកម្រិត៖ ទឹកឃ្មុំអាចធ្វើឱ្យកម្រិតជាតិស្ករនៅក្នុងឈាមឡើងហួសកម្រិត និងប្រព័ន្ធគ្រប់គ្រងអាំងស៊ុយលីនចុះខ្សោយ។ ចំណុចនេះ ក៏នឹងធ្វើឱ្យប៉ះពាល់ដល់ស្រ្តីមានផ្ទៃពោះដែរ ប្រសិនបើញ៉ាំសារធាតុហ្វ្រាំថូស ដែលមាននៅក្នុងទឹកឃ្មុំលើស២៥ក្រាមក្នុងមួយថ្ងៃ។
• ប៉ះពាល់ដល់សុខភាពមាត់ធ្មេញ៖ កម្រិតជាតិស្ករនៅក្នុងទឹកឃ្មុំ អាចធ្វើឱ្យធ្មេញពុក និងដង្កូវស៊ី។
• ឡើងទម្ងន់៖ សារធាតុថាមពលនៅក្នុងទឹកឃ្មុំ អាចធ្វើឱ្យស្រ្តីមានផ្ទៃពោះឡើងទម្ងន់ខ្លាំង។
ដូច្នេះ តើនៅក្នុងអំឡុងពេលមានផ្ទៃពោះ អាចផឹកទឹកឃ្មុំបានប៉ុន្មាន? ចម្លើយគឺ ពី៣ទៅ៥ស្លាបព្រាបាយ ក្នុងមួយថ្ងៃ គឺល្អ និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពស្រ្តីមានផ្ទៃពោះទេ ព្រោះទឹកឃ្មុំ១ស្លាបព្រាបាយ មានផ្ទុកថាមពលជាមធ្យម៦០កាឡូរីប៉ុណ្ណោះ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com