សកម្មភាពទាំងនេះ អាចជួយជម្រុញដល់ការលូតលាស់ផ្នែករាងកាយ និងខួរក្បាលរបស់កុមារ
- ការលូតលាស់
- ខែធ្នូ 3, 2019
ចាប់តាំងពីកើតរហូតដល់អាយុ១០ឆ្នាំ កូនៗរបស់លោកអ្នកបានឆ្លងកាត់តំណាក់កាល នៃការលូតលាស់ និងការផ្លាស់ប្តូរយ៉ាងច្រើនទៅលើផ្នែករាងកាយ ស្មារតី អារម្មណ៍ និងទឹកចិត្ត ជាដើម។ ទោះជាយ៉ាងណា កុមារទាំងអស់មានភាពខុសៗគ្នា ហើយអាចលូតលាស់ និងមានការអភិវឌ្ឍក្នុងអត្រាផ្សេងៗពីគ្នាផងដែរ។
ជាពិសេសនៅពេលកូនរបស់លោកអ្នក មានអាយុចន្លោះពី៦ ទៅ ១៧ឆ្នាំ នោះការលូតលាស់របស់ពួកគាត់ កំពុងតែចាប់ផ្តើមអភិវឌ្ឍខ្លាំង។ ដូច្នេះ ម្តាយឳពុក គួរបង្រៀនឱ្យពួកគាត់ធ្វើសកម្មភាពមួយចំនួន ដែលអាចជួយជម្រុញដល់ការលូតលាស់ទាំងខួរក្បាល និងរាងកាយ។
ថ្ងៃនេះគេហទំព័រ KonKmeng សូមលើកយកសកម្មភាពកីឡា ឬការធ្វើលំហាត់ប្រាណមួយចំនួន ដើម្បីជួយជម្រុញដល់ការលូតលាស់ផ្នែករាងកាយ និងខួរក្បាលរបស់ក្មេងៗ រួមមាន៖ ១.ការដើរ ឬរត់
២.ការលេងកីឡាវាយកូនបាល់, បាល់បោះ ឬបាល់ទះ
៣.ការជិះកង់
៤.ការឡើងខ្សែពួរ និងប្រភេទកីឡាលោតផ្សេងៗ
៥.ការហែលទឹក
៦.ការរាំ
៧.ការលេងបាល់ទាត់
៨.ការបង្វិលកង
សកម្មភាពទាំងនេះ មិនត្រឹមតែអាចជួយពង្រឹងផ្នែកឆ្អឹង និងសុខភាពរាងកាយរបស់ក្មេងៗឱ្យរឹងមាំប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគេមានស្មារតីល្អ អារម្មណ៍ស្រស់ថ្លា ហើយក៏ជាវិធីបណ្តុះទឹកចិត្តក្លាហាន និងមានភាពស្វាហាប់នៅក្នុងការធ្វើអ្វីនីមួយៗ ទៀតផង៕រក្សាសិទ្ធិដោយ៖ www.konkmeng.com