​ជា​រឿង​ធម្មតា​ ​ក្លិន​ខ្លួន​តែង​កើតមាន​ចំពោះ​មនុស្ស​គ្រប់​វ័យ​ ​សូម្បី​ទារក​ក៏​មាន​ក្លិន​ខ្លួន​ដែរ​ ​នៅពេល​ដែល​យើង​មិន​យកចិត្ត​ទុកដាក់ធ្វើអនាម័យ​ខ្លួនប្រាណ​ពួកគេ​ឱ្យ​បាន​ល្អ​ ​និង​ប្រចាំ​ទេ​នោះ​។​ ​នៅក្នុង​អត្ថបទ​នេះ​ ​នឹង​ប្រាប់​លោកអ្នក​អំពី​ប្រភេទ​ក្លិន​ខ្លួន​ទារក​។​

​ក្លិន​ខ្លួន​ទារក​មួយចំនួន​ដែល​លោកអ្នក​មិន​ចាំបាច់​បារម្ភ​ ​មាន​ដូចជា​៖​

​១​.​ក្លិន​ទឹកដោះគោ​(​Milky​ ​Odor​)​៖​ ​ជា​រឿយ​ៗ​ខ្លួន​ទារក​មាន​ក្លិន​ទឹកដោះគោ​។​ ​ក្លិន​ប្រភេទ​នេះ​ ​នឹង​ថយ​ចុះ​ ​នៅពេល​យើង​កាត់បន្ថយ​ការ​ផ្តល់​ទឹកដោះគោ​ ​ហើយ​ជំនួស​វិញ​ដោយ​របប​អាហារ​រឹង​សម្រាប់​ទារក​វិញ​។​

​២​.​ក្លិន​ជូរ​(​Sour​ ​odor​)​៖​ ​ពេលខ្លះ​ទារក​មាន​ក្លិន​ជូរ​ ​ជាពិសេស​នៅពេល​ដែល​គាត់​ក្អួត​។​ ​ទារក​អាច​នឹង​មាន​ក្លិន​ខ្លួន​មិនល្អ​ ​នៅពេល​មាន​ធូលី​ ​និង​ភាព​ក​ខ្វក់​ផ្សេង​ៗ​ទៀត​នៅនឹង​ដៃ​ ​ឬក​របស់​គាត់​។​ ​កង្វះ​អនាម័យ​អាច​បណ្តាល​ឱ្យ​ឆ្លង​មេរោគ​ផ្សិត​ ​ការ​រលាក់​ ​និង​ឡើង​កន្ទួល​ក្រហម​នៅ​លើ​ស្បែក​។​​ទាំងនេះ​ជា​វី​ធី​សាស្រ្ត​មួយចំនួន​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្លិន​ខ្លួន​ទារក​៖​

•​លោកអ្នក​ត្រូវ​សម្អាត​ត្រង់​ផ្នត់ក​ ​និង​បាទ​ដៃ​ទារក​ឱ្យ​បាន​ស្អាត​
​•​ជូត​ទារក​ឱ្យ​ស្ងួត​បន្ទាប់ពី​ងូតទឹក​រួច​
​•​លាបម្សៅ​លើ​ខ្លួនប្រាណ​ទារក​ ​ដើម្បី​កាត់បន្ថយ​ការ​បែកញើស​
​•​សម្អាត​ផ្ទៃមុខ​ ​និង​ជូត​ត្រង់​ក​ទារក​ឱ្យ​បាន​ស្អាត​ ​បន្ទាប់ពី​ញាំ​អាហារ​រួច​
​•​ត្រូវ​ប្រាកដ​ថា​ ​ទារក​ពាក់​ស្រោមជើង​ស្អាត​ ​និង​ស្បែកជើង​ស្ងួត​
​•​អ្នក​អាច​ប្រើ​ប្រេង​រុក្ខជាតិ​ ​ដូចជា​ ​រ៉ូ​ស្មែ​រី​ ​(​Rosemary​)​ ​ដើម្បី​លាប​លើ​ខ្លួន​ទារក​

​ប្រសិនបើ​ទារក​មាន​ក្លិន​ខ្លួន​ខុសធម្មតា​ ​នោះ​ជា​សញ្ញា​ដែល​បង្ហាញ​ពី​បញ្ហា​សុខភាព​របស់​ពួកគេ​។​ ​ខាងក្រោម​នេះ​ ​ជាស​ភាព​ក្លិន​ខ្លួន​មិនល្អ​របស់​ទារក​៖​​•​ខ្លួន​ទារក​មាន​សភាព​ដូច​ក្លិន​ត្រី​(​Fish​ ​Odor​)​៖​ ​ប្រសិនបើ​ទារក​មាន​សភាព​ក្លិន​ត្រី​ ​ឬ​ក្លិនឆ្អាប​ចេញពី​ខ្លួនប្រាណ​ ​គឺ​បញ្ជាក់​ថា​ ​ទារក​កំពុង​មាន​ជំងឺ​ម្យ៉ាង​ដែល​ឱ្យឈ្មោះ​ថា​ ​Trimethylaminuria​ ​។​ ​Trimethylaminuria​ ​គឺជា​ប្រភេទ​ជំងឺ​កើតមាន​ពី​តំណពូជ​ ​ដែល​សូម្បីតែ​ញើស​ ​ទឹកនោម​ ​និង​ខ្យល់​ដង្ហើម​ ​ក៏​មាន​សភាព​ក្លិនឆ្អាប​ផង​ដែរ​។​

​•​ក្លិន​ទឹកនោមផ្អែម​(​Maple​ ​Syrup​ ​Odor​)​៖​ ​ប្រសិនបើ​ទឹកនោម​ទារក​មាន​ក្លិន​ដូចជា​ទឹក​ស៊ី​រ៉ូ​ ​អាច​បណ្តាល​មក​ពី​ជំ​ងឺ​ហ្សែន​ ​ហៅថា​ ​ជំងឺ​ ​Maple​ ​syrup​ ​urine​ ​disease​ ​(​MSUD​)​ ​ដែល​ជា​ជំងឺ​ម្យ៉ាង​ ​ទាក់ទង​ការរំលាយអាហារ​គ្មាន​លទ្ធភាព​ផលិត​ជាតិ​ ​Amino​ ​Acids​ ​Valine​ ​Leucine​ ​និង​ ​Isoleucine​ ​ជាដើម​។​ ​រាងកាយ​មាន​ក្លិន​ផ្អែម​ ​ដោយសារ​កម្រិតខ្ពស់​នៃ​សមាសធាតុ​គុយ​តែន​ ​(​ketones​)​ ​នៅក្នុង​ចរន្តឈាម​។​

​•​ក្លិន​ម៉ាស់​ធី​(​Musty​ ​Odor​)​៖​ ​Phenylketonuria​(​PKU​)​ ​ជា​ជំងឺ​រំលាយអាហារ​ពី​កំណើត​ដែល​អាច​បណ្តាល​ឱ្យ​ទារក​បញ្ចេញ​ក្លិន​មិនល្អ​។​ ​ដោយសារ​ជំងឺ​ប្រភេទ​នេះ​ ​សរីរៈ​រាងកាយ​ទារក​មិន​អាច​រំលាយ​ជា​តិ​ហ្វុ​ល​ហ្វី​ឡា​ឡា​នីន​(​phenylalanine​)​បានទេ​។​ ​ការបង្កើត​អាស៊ីត​អា​មី​ណូ​(​amino​)​នៅក្នុង​ឈាម​ ​និង​ខួរក្បាល​ ​អាច​ធ្វើ​ឱ្យ​ចុះ​ខ្សោយ​បញ្ញា​ ​អាច​មាន​ពិការភាព​ ​ជំងឺឆ្កួត​ជ្រូក​ ​និង​ខូចខាត​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​។​

​សូមជម្រាប​ថា​ ​នៅពេល​ទារក​មាន​ក្លិន​ខ្លួន​មិនល្អ​ណាមួយ​ខាងលើ​នេះ​ ​សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជាបន្ទាន់​៕​

ប្រែសម្រួលដោយ៖ ស៊ីន សុភាព

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​