អត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យទាំង៧ របស់ផ្លែឪឡឹកចំពោះសុខភាពកុមារ
- អាហារ
- ខែតុលា 31, 2019
ហេតុអ្វីបានជាអ្នកគួរជ្រើសរើសផ្លែឪឡឹកសម្រាប់កូនតូចរបស់អ្នក? ព្រោះតែវាទន់ និងងាយស្រួលញ៉ាំ? តែតើអ្នកដឹងទេថា ផ្លែឪឡឹក ប្រៀបដូចជាឃ្លាំងស្តុកសារជាតិចិញ្ចឹមជាច្រើន។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍មួយចំនួននៃផ្លែឪឡឹកសម្រាប់សុខភាពក្មេងតូច៖ ១.រក្សាតុល្យភាពទឹក៖ ឪឡឹក ជួយរក្សាកម្រិតជាតិទឹកនៅក្នុងរាងកាយ ព្រោះវាមានផ្ទុកទឹក ៩៣% និងសាច់០៧%។ វាជួបទប់ស្កាត់ការបាត់បង់ជាតិទឹក និងល្អខ្លាំងកំឡុងពេលរដូវក្តៅ។ វាមានផ្ទុកសារធាតុ អេឡិចត្រូលីត (Electrolyte) ដែលជួយកាត់បន្ថយការឡើងកម្តៅខ្លាំង។
២.ល្អសម្រាប់សុខភាពបេះដូង៖ សារធាតុលីកូផេន មាននៅក្នុងផ្លែឪឡឹកទុំ។ វាជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្មមួយ ដែលល្អសម្រាប់បេះដូង និងកាត់បន្ថយអត្រាកើតជំងឺហឺត។ ផ្លែឪឡឹក មានផ្ទុកសារធាតុ ខារ៉ូធីន ជាច្រើនប្រភេទដែលជួយក្នុងការរក្សាសុខភាពភ្នែក និងថែរក្សាសុខភាពសរសៃឈាមបេះដូង។
៣.ជួយឲ្យប្រព័ន្ធភាពស៊ាំខ្លាំង៖ វាសំខាន់ណាស់ក្នុងការបញ្ចូលវីតាមីនC ទៅក្នុងរបបអាហាររបស់កូនអ្នក ព្រោះវា ជួយប្រឆាំងនឹងការឆ្លងជំងឺផ្សេងៗ ធ្វើឲ្យប្រព័ន្ធភាពស៊ាំខ្លាំងក្លា និងជួយបង្កើនកោសិកាឈាមក្រហម និងអេម៉ូក្លូមីន តាមរយៈការស្រូបយកជាតិដែក។ ផ្លែឪឡឹកមានផ្ទុកវីតាមីនC ប្រហែល 100 g។ ៤.ជួយឲ្យភ្នែកភ្លឺល្អ៖ វីតាមីនAនៅក្នុងផ្លែឪឡឹក ល្អសម្រាប់ភ្នែកកូនអ្នក។ វាក៏ជួយដល់សុខភាពស្បែក និងធ្វើឲ្យធ្មេញរឹងមាំ។
៥.ការលូតលាស់ឆ្អឹង៖ ឪឡឹកក៏មានផ្ទុកជាតិកាល់ស្យូម ម៉ាញ៉េស្យូម និងម៉ង់កាណែស ដែលជួយក្នុងការលូតលាស់ឆ្អឹង។ កាល់ស្យូម មានសារៈសំខាន់សម្រាប់ការបង្កើត និងបញ្ចេញអរម៉ូន ឯម៉ាញ៉េស្យូម ជួយឲ្យសាច់ដុំរឹងមាំ និងប្រព័ន្ធប្រសាទដំណើរការល្អសម្រាប់ទារក។
៦.វីតាមីនB Ccomplex៖ ផ្លែឪឡឹក ក៏សំបូរទៅដោយវីតាមីន B complex រួមជាមួយនឹងវីតាមីនជាច្រើនទៀត ដែលផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗជាច្រើន។ វីតាមីនទាំងនេះ ជួយផលិតកោសិកាឈាមក្រហម ជួយដល់ការលូតលាស់នៃប្រព័ន្ធប្រសាទ និងធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ។ វាក៏ជួយឲ្យខួរក្បាលដំណើរការល្អ និងជួយឲ្យដំណើរការនៃការបម្លែងអាហារទៅជាថាមពលបានល្អ។ ៧.ជួយសម្រួលដល់ប្រព័ន្ធបញ្ចេញចោល៖ ផ្លែឪឡឹក សំបូរជាតិសរសៃហ្វាយប៊ឺ។ សារជាតិសរសៃនេះ ជួយរក្សាតុល្យភាពនៃប្រព័ន្ធបញ្ចេញចោល ព្យាបាលជំងឺទល់លាមក និងសម្រួលចលនាពោះវៀនធំឲ្យដំណើរការប្រក្រតី។
ទោះយ៉ាងណា អត្ថប្រយោជន៍ទាំង៧នៃផ្លែឪឡឹកដែលបានលើកឡើងខាងលើនេះ មិនត្រឹមតែមានប្រយោជន៍សម្រាប់សុខភាពកុមារប៉ុណ្ណោះទេ មានអត្ថប្រយោជន៍សម្រាប់មនុស្សទូទៅផងដែរ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com