អាហារ១០យ៉ាងដែលលោកអ្នកមិនគួរផ្ដល់ឱ្យទារកញ៉ាំ
- អាហារ
- ខែធ្នូ 21, 2019
តើកូនលោកអ្នកបានផ្ដាច់ទឹកដោះហើយឬនៅ? លោកអ្នកកំពុងតែគិតថា តើរបបអាហារបែបណាដែលគួរ ឬមិនគួរផ្ដល់ឱ្យកូនលោកអ្នកញ៉ាំមែនទេ?
អ្នកគួរតែបំបៅកូនដោយទឹកដោះម្តាយ ក្នុងរយៈពេល៦ខែដំបូងនៃអាយុរបស់ទារក។ ទារកមានអាយុមិនទាន់គ្រប់មួយខួប អាចទទួលបាននូវរបបអាហារច្រើនប្រភេទ តែអាហារ១០ប្រភេទខាងក្រោមនេះ លោកអ្នកមិនត្រូវផ្តល់ឱ្យជារបបអាហារសម្រាប់ទារកនោះទេ៖
១.ស៊ុតពណ៌ស៖ (Egg whites)ស៊ុតពណ៌ គឺសម្បូរទៅដោយប្រូតេអ៊ីនខ្ពស់ និងមានសារៈប្រយោជន៍ចំពោះសុខភាព។ ប៉ុន្តែ ស៊ុតពណ៌ស អាចបង្កគ្រោះថ្នាក់ដល់ទារកដែលទើបមានអាយុតិចជាងមួយឆ្នាំ ព្រោះបាក់តេរីក្នុងស៊ុតពណ៌ស អាចធ្វើឱ្យទារកឈឺពោះ និងបង្កផលវិបាកផ្សេងៗទៀត។
២.ប័រសណ្តែក៖ (Peanut Butter) ប័រសណ្ដែកជាប្រភពដែលសម្បូរទៅដោយសារធាតុប៉ូតាស្យូម ប្រូតេអ៊ីន និងជាតិសរសៃ។ ជាធម្មតាសាច់ផ្លែប័រ មានសភាពស្អិតរមួត ដែលអាចធ្វើឱ្យធ្មេញទារកមានបញ្ហា។
៣.បន្លែឆៅ៖ (Raw Vegetables)បន្លែមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលជួយកាត់បន្ថយនូវជំងឺរាំរៃមួយចំនួន។ ម្យ៉ាងទៀត អាហារប្រភេទការ៉ុតជាដើម មិនគួរផ្តល់ជារបបអាហារសម្រាប់ទារកនៅក្នុងអំឡុងអាយុតិចជាងមួយខួបនោះទេ។
៤.គ្រាប់សណ្តែក៖ (Whole Nuts)គ្រាប់សណ្តែកសម្បូរទៅដោយជាតិសរសៃ (fiber) វីតាមីនE។ ប៉ុន្តែ ការផ្តល់់អាហារសណ្តែងទាំងគ្រាប់សម្រាប់ទារកញ៉ាំ អាចបណ្តាលឱ្យស្ទះនៅត្រង់់បំពងក បង្កគ្រោះថ្នាក់ដល់ទារក។
៥.អាហារកំប៉ុង៖ (Canned Food)អាហារកំប៉ុង គឺមានភាពងាយស្រួលសម្រាប់ផ្តល់ជារបបអាហារឱ្យទារក ប៉ុន្តែក៏អាចបង្កឱ្យមានគ្រោះថ្នាក់ផងដែរ។ ទារកអាចនឹងមានជំងឺហើមពោះ ប្រសិនបើពូកគេញាំអាហារកំប៉ុងដែលមានផ្ទុកនូវបាក់តេរីច្រើន។
៦.ត្រី៖ (Fish)ត្រីជាអាហារដ៏ល្អសម្រាប់ជំនួយសុខភាពស្បែក បេះដូង និងសក់របស់មនុស្សពេញវ័យ។ ពពួកអាហារទឹកសាប ដូចជាត្រី ក្តាម ខ្យង និងអាហារសមុទ្រមួយចំនួនមានផ្ទុកនូវសារធាតុបារ៉តខ្ពស់ អាចបង្កជា អាឡែរហ្ស៊ី (allergies)ដល់ទារក។
៧.ទឹកឃ្មុំ៖ (Honey)យើងធ្លាប់ដឹងថា ទឹកឃ្មុំមានប្រយោជន៍ ប៉ុន្តែប្រសិនបើផ្តល់ទឹកឃ្មុំដែលមិនមានអនាម័យត្រឹមត្រូវដល់ទារកញ៉ាំ នឹងបង្កជាមេរោគធ្វើឱ្យទារកមានបញ្ហាសុខភាព។
៨.ទឹកផ្លែឈើធម្មជាតិ៖ (Fruit Juices)ទឹកផ្លែឈើធម្មជាតិ ល្អ និងមានគុណប្រយោជនជាច្រើនសម្រាប់សុខភាពទារក។ ប៉ុន្តែ ទឹកផ្លែឈើកែច្នៃ ឬផ្លែឈើដែលទុកដាក់គ្មានអនាម័យ ផ្តល់ជារបបអាហារសម្រាប់ទារក អាចមានបញ្ហាសុខភាពកូនរបស់លោកអ្នក។ លោកអ្នកគួរតែបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ មុនសម្រេចចិត្តឱ្យទារកញ៉ាំទឹកផ្លែឈើ។
៩.ទឹកដោះគោ៖ (Whole Milk)បើទោះថា ទឹកដោះគោសម្បូរទៅដោយប្រូតេអ៊ីន និងសារធាតុរ៉ែ ប៉ុន្តែ វាមិនល្អសម្រាប់សុខភាពទារកដែលមានអាយុក្រោម១២ខែនោះទេ ហើយវាក៏មិនមែនជាបញ្ហាប្រឈមចំពោះទារកដែលមិនចូលចិត្តផឹកទឹកដោះគោនោះដែរ។
១០.ផ្លែក្រូចឆ្មា៖ (Citrus Fruits)ផ្លែឈើដូចជាផ្លែក្រូចហ្គ្រេណាឌីន(Grenadines) ផ្លែក្រូចឆ្មា និងផ្លែឈើផ្សេងៗទៀត ដែលមានផ្ទុកសារធាតុចិញ្ចឹមដូចជាវីតាមីនC កាល់ស្យូម និងប៉ូតាស្យូម។ ក្រៅពីសម្បូរដោយសារធាតុចិញ្ចឹមទាំងបីប្រភេទនេះក្តី ផ្លែឈើទាំងនោះមានផ្ទុកនូវជាតិអាស៊ីតច្រើន ដែលអាចនាំឱ្យទារកមានបញ្ហាក្រពះ។ ដូច្នេះ លោកអ្នកគួរជៀសវាងចំពោះផ្លែឈើប្រភេទនេះ រហូតដល់ទារកមានអាយុ១ឆ្នាំ។
រក្សាសិទ្ធិដោយ៖ www.konkmeng.com