កូនអ្នកមានអាយុ៦ខែហើយ គួរតែចាប់ផ្ដើមញ៉ាំបន្លែអ្វី?
- ការលូតលាស់
- ខែកក្កដា 4, 2019
ប្រសិនបើលោកអ្នកចង់ឱ្យកូនញ៉ាំបន្លែផ្សេងៗ លោកអ្នកអាចសាកល្បងជាមួយនឹងស្ពៃក្តោបបាន នៅពេលដែលទារកមានអាយុ៦ខែ។ ប៉ុន្តែ លោកអ្នកត្រូវ ពិភាក្សាជាមួយនឹងវេជ្ជបណ្ឌិតរបស់អ្នកសិន ព្រោះទារកគ្រប់រូប ការលូតលាស់មិនដូចគ្នាទេ ជាពិសេស ត្រូវតាមដានស្ថានភាព និងប្រើស្ពៃក្តោបដាំបែបធម្មជាតិ ដើម្បីជៀសវាងសារធាតុពុល។
មនុស្សមួយចំនួន ហៅស្ពៃក្តោបថា ជាអាហារអស្ចារ្យ ហើយខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលមាននៅក្នុងបន្លែធម្មជាតិស្ពៃក្តោប មានគុណប្រយោជន៍សម្រាប់សុខភាពទារក៖• ល្អសម្រាប់ការបញ្ចេញចោលកាកសំណល់៖ ស្ពៃក្តោបសម្បូរដោយជាតិសរសៃច្រើន។ សារធាតុស៊ុលផួរនៅក្នុងស្ពៃក្តោប ជួយចិញ្ចឹមដល់បាក់តេរីល្អ និងធ្វើឱ្យងាយស្រួល ក្នុងការបញ្ចេញកាកសំណល់។ ស្ពៃក្តោមជួយសម្រួលដល់អាការៈទល់លាមក។
• ទប់ស្កាត់ជំងឺមហារីក៖ ស្ពៃក្តោបមានផ្ទុកសារធាតុក្លុយកូស៊ីណូលេត ដែលជាសារធាតុ ទប់ស្កាត់ជំងឺមហារីក។
• ជួយឱ្យបេះដូងមានសុខភាពល្អ៖ ស្ពៃក្តោបមានសមត្ថភាពបញ្ចុះកូឡេស្តេរ៉ុល។ ការបញ្ចុះកូឡេស្តេរ៉ុល ស្មើនឹងជួយឱ្យបេះដូងមានសុខភាពល្អ។
• ផ្ទុកសារធាតុហ្វូលីកអាស៊ីត៖ ស្ពៃក្តោបមានផ្ទុកសារធាតុហ្វូលីកអាហារគ្រប់គ្រាន់ ដែលអាចជួយឱ្យរាងកាយស្រូបយកជាតិដែកពីអាហារបានល្អ។
• លាងសម្អាតជាតិពុលក្នុងរាងកាយ៖ ស្ពៃក្តោបមានផ្ទុកអង់ស៊ីមដែលអាចលាងសម្អាតជាតិ ពុលពីក្នុងរាងកាយ និងជួយឱ្យរាងកាយមានសុខភាពល្អ។
បើទោះថាអត្ថប្រយោជន៍ទាំងនេះ មិនមែនគ្រប់ទារកទាំងអស់ត្រូវការក៏ពិតមែន ប៉ុន្តែការចាប់ផ្តើមរបបអាហារត្រឹមត្រូវតាំងពីក្មេង គឺជាកាដូដ៏ល្អបំផុតដែលឪពុកម្តាយអាចផ្តល់ឱ្យកូនជាទីស្រលាញ់របស់លោកអ្នកបាន៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com