ចង់ឲ្យកូនៗសម្រេចដល់គោលដៅ និងមានអនាគតល្អប្រសើរ ឪពុកម្តាយគួរអនុវត្តនូវវិធីសាស្ត្រទាំង៦នេះ
- ការលូតលាស់
- ខែវិច្ឆិកា 20, 2019
ទឹកចិត្តឪពុកម្តាយ ទាំងពេលមុនរៀបការ និងក្រោយពេលរៀបការ តែងមានក្តីសុបិនថាអាចមានកូនប្រុស ឬស្រី ដែលមានកាយសម្បទាល្អគ្រប់គ្រាន់ ហើយស្អាត ឆ្លាត និងសុខភាពល្អ ជាដើម។ ត្បិតថា ទាំងនេះ គឺជាបំណងប្រាថ្នារបស់លោកអ្នកដែលជាឪពុកម្តាយក៏ពិតមែន ហើយវាក៏មិនមែនជារឿងនិទាន ប្រាកដណាស់ លោកអ្នកក៏អាចសម្រេចបានតាមប្រាថ្នានេះផងដែរ។
ខាងក្រោមនេះ គឺជាវិធីសាស្ត្រទាំង៦ ដែលលោកអ្នកអាចយកមកអនុវត្តក្នុងការចិញ្ចឹមកូនៗ ដើម្បីឲ្យកូនៗឈានដល់សក្កានុពលរបស់ពួកគេ និងសម្រេចបាននូវគោលដៅជីវិតដ៏ល្អប្រសើរនាថ្ងៃអនាគត៖
១.កាត់បន្ថយឱ្យបានច្រើនបំផុតនូវអាត្រាកុមារខ្វះអាហារូបត្ថម្ភ ហើយអ្នកគ្រប់គ្នាត្រូវធានាថា ពួកគេទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ក្នុងអំឡុង១០០០ថ្ងៃដំបូងចាប់តាំងពីបង្កកំណើត។
២.ធានាថា ពួកគេគួររស់នៅក្នុងបរិស្ថានស្អាត និងបរិស្ថានមានផាសុកភាព ព្រមទាំងសេវាទឹកផឹកមូលដ្ឋាន និងអនាម័យគ្រប់គ្រាន់។
៣.ពួកគេគួរតែទទួលបានការថែទាំយកចិត្តទុកដាក់ និងការការពារគ្រប់ទម្រង់ទាំងអស់ នៃអំពើហិង្សា និងការរំលោភបំពានទាំងនៅក្នុងគ្រួសារ ទាំងនៅក្នុងសង្គម។៤.នៅពេលកុមារមានអាយុ៣ឆ្នាំ សូមបញ្ជូនពួកគេទៅសាលាមត្តេយ្យ ព្រោះការអប់រំសម្រាប់កុមារតូច គឺជាគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍអនាគតរបស់ពួកគេ។ (កែលម្អលទ្ធភាព ទទួលបានសេវាអប់រំកុមារតូចៗ ដែលមានគុណភាពល្អ)។
៥.យើងគួរវិនិយោគលើការអប់រំកុមារ ដើម្បីធានាថា ពួកគេទទួលបានការអប់រំប្រកបដោយគុណភាព។ (កែលម្អលទ្ធភាពទទួលបានការអប់រំមូលដ្ឋាន ដែលមានគុណភាព)។
៦.ត្រូវចង់ចាំថា សូមកុំភ្លេចផ្តល់សិទ្ធិអំណាដល់ពួកគេ ក្នុងការសម្រេចចិត្តដោយខ្លួនឯងលើអ្វីមួយ ដែលមានឥទ្ធិពលដល់ជីវិតរបស់ពួកគេ ទាំងនៅក្នុងគ្រួសារ ទាំងនៅក្នុងសហគមន៍។ (បង្កើនការចូលរួមប្រកបដោយអត្ថន័យរបស់កុមារ ក្នុងដំណើរនៃការសម្រេចចិត្ត)។
រួមគ្នាដើម្បីកុមារកម្ពុជា ដោយរួមគ្នាវិនិយោគបន្ថែមលើកុមារនៅថ្ងៃនេះ ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា (Investing More in Children Today for Cambodia’s Bright Future)៕
ដោយ៖ វិច្ឆិកា www.konkmeng.com