តើការចិញ្ចឹមបីបាច់កូនមិនបានល្អ នឹងជះឥទ្ធិពលអាក្រក់អ្វីខ្លះដល់ពួកគេ?
- ការលូតលាស់
- ខែវិច្ឆិកា 1, 2019
ការចិញ្ចឹមបីបាច់កូនៗមិនល្អ នឹងផ្តល់នូវផលវិបាកដ៏ធ្ងន់ធរសម្រាប់រូបគេផ្ទាល់ផង និងសង្គមគ្រួសារផងដេរ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ជាច្រើនមកលើកូន ដោយសារការចិញ្ចឹមបីបាច់ពួកគេមិនបានល្អ៖ ១.ខ្វះការអាណិតអាសូរចំពោះអ្នកដទៃ៖ កូនក្មេងនឹងបញ្ចេញឥរិយាបថដាក់អ្នកទដៃ ដូចអ្វីដែលឪពុក ម្តាយធ្វើដាក់ពួកគេ។ ប្រសិនបើក្មេងម្នាក់ ទទួលរងនូវការព្រងើយកន្តើយពីអ្នកផ្ទះ នោះពួកគេនឹងបង្ហាញនូវអារម្មណ៍ដូចគ្នានៅសាលា និងទីកន្លែងផ្សេងៗ។ ក្មេង ដែលជួបបញ្ហាបែបនេះ នឹងមិនមានអារម្មណ៍អាណិតអាសូរចំពោះមនុស្សដទៃនោះទេ។
២.មិនអាចបង្កើតមិត្តភាព និងទំនាក់ទំនងរយៈពេលយូរ៖ ការសិក្សាជាច្រើនបានបង្ហាញថា នៅពេលដែលឪពុកម្តាយ មិនយកចិត្តទុកដាក់លើកូនៗរបស់ពួកគេ អាចនឹងធ្វើឱ្យកូនៗ ប្រឈមនឹងបញ្ហាអារម្មណ៍ និងមិនអាចមានមានទំនាក់ទំនងជាមួយអ្នកដទៃ។ ៣.អាចមានជំងឺថប់អារម្មណ៍ និងជំងឺបាក់ទឹកចិត្ត៖ ការស្រាវជ្រាវបានបង្ហាញថា ក្មេងដែលមានការចិញ្ចឹមបីបាច់មិនល្អ អំឡុងពេលនៅតូច អាចប្រឈមនឹងហានិភ័យនៃជំងឺថប់ អារម្មណ៍ និងជំងឺបាក់ទឹកចិត្តពេលធំឡើង។
៤.ជំងឺផ្លូវចិត្ត៖ កូនៗដែលឆ្លងកាត់នូវការចិញ្ចឹមបីបាច់មិនបានល្អ អាចនឹងមានបញ្ហាផ្លូវចិត្ត ដែលត្រូវការរយៈពេលយូរដើម្បីព្យាបាល ឬមិនអាចព្យាបាលបាន។ ក្មេងដែលឆ្លងកាត់រឿងបែបនេះ ទំនងជាមិនអាចចូលចុះក្នុងសង្គម នៅពេលដែលពួកគេធំ ឡើង។ ចំណុចដែលត្រូវចងចាំ៖
● មានការយល់ខុសមួយដែលបានលើកឡើងថា ការចិញ្ចឹមបីបាច់កូនមិនល្អ ធ្វើឱ្យមាន ជំងឺអ័រទីសឹម។ ក្មេងកើតជំងឺអ័រទីសឹម ត្រូវការរបៀបចិញ្ចឹមបីបាច់ខុសពីក្មេងធម្មតា ប៉ុន្តែវា មិនមែនកើតឡើងដោយសារតែការចិញ្ចឹមបីបាច់មិនល្អនោះទេ។
● អាកប្បកិរិយាឧក្រិដ្ឋជន៖ ឪពុកម្តាយមួយចំនួន ប្រើទណ្ឌកម្មដើម្បីគ្រប់គ្រងកូន ដែលមិនស្តាប់បង្គាប់។ ប៉ុន្តែការប្រើទណ្ឌកម្ម លើរាងកាយម្តងហើយម្តងទៀត អាចជាហេតុផលដែលធ្វើឱ្យក្មេងគិតថា ការវាយប្រហារលើរាងកាយអ្នកដទៃ គឺជារឿងធម្មតា គ្មានអ្វីខុសឆ្គង។ នៅពេលដែលកូនធំឡើង ជំនឿនេះ ប្រែក្លាយទៅជាទំនោរអសីលធម៌ ដែលអាចធ្វើឱ្យអ្នកដទៃគ្រោះថ្នាក់៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com