វត្ថុ៧យ៉ាងដែលគួរតែមាននៅក្នុងបន្ទប់កូនៗជាទីស្រលាញ់របស់លោកអ្នក
- កុមារ
- ខែធ្នូ 25, 2019
បន្ទប់ស្រស់ស្អាត មានរបរបរប្រើប្រាស់គ្រប់គ្រាន់ អ្នកណាៗក៏ចង់បាន ចង់រស់នៅ គេងហើយមានផាសុកភាព។ ដូច្នេះ ក្នុងបន្ទប់គេងកូនៗជាទីស្រលាញ់របស់លោកអ្នក គួររៀបចំតុបតែងបែបណា និងគួរមានវត្ថុចាំបាច់អ្វីខ្លះ? ខាងក្រោមនេះ គឺជាវិធី៨យ៉ាង ក្នុងការរៀបចំតុបតែងលម្អបន្ទប់សម្រាប់កូនៗលោកអ្នក៖
១.តុរាត្រី
គួរមានតុតូចមួយដាក់ក្បែរគ្រែដំណេករបស់កូនៗលោកអ្នក ដែលវាមិនធំពេក ឬខ្ពស់ពេកនោះទេ សម្រាប់ដាក់សម្ភារៈផ្សេងៗរបស់ពួកគេ ដូចជាសម្ភារៈសិក្សាជាដើម។ ក្រៅពីមើលទៅស្អាតហើយ តុតួចមួយនេះ ក៏ជួយទប់ស្កាត់ក្មេងពីការធ្លាក់ពីលើគ្រែបានផងដែរ។ ម្យ៉ាងវិញទៀត លោកអ្នកគួរតែជ្រើសរើសពណ៌តុឱ្យសមស្របទៅនឹងបន្ទប់ ដើម្បីឱ្យកាន់តែលេចធ្លោបន្ថែមទៀត។
២.ពូកនិងសុ៑មគ្រែដែលមានគុណភាពខ្ពស់
ជាទូទៅក្មេងៗតែងស្រលាញ់ភាពស្រស់ស្អាត និងទាក់ទាញ។ ដូច្នេះ ចំពោះការជ្រើសរើសពូក ឬគ្រែ គួរត្រូវបានផ្តល់ឱ្យកូនៗជាអ្នកជ្រើសរើស ហើយលោកអ្នកក៏ត្រូវប្រាកដដែរថា ប្រភេទពូក និងគ្រែ គឺមានគុណភាពល្អ ស្រស់ស្អាត រឹងមាំ។ ការប្រើប្រាស់ពូក និងគ្រែស្រស់ស្អាត និងមានគុណភាព ជួយធ្វើឱ្យបន្ទប់គេងរបស់កូនៗលោកអ្នក មើលទៅកាន់តែទាក់ទាញ និងមានសណ្តាប់ធ្នាប់។៣.ទូដាក់សៀវភៅ និងទូដាក់ខោអាវ
ទូដាក់សៀវភៅ ឬទូដាក់ខោអាវ គឺជាវត្ថុមួយប្រភេទដែលមិនអាចខ្វះបាននៅក្នុងបន្ទប់។ ជាពិសេសក្នុងបន្ទប់កូនៗជាទីស្រឡាញ់របស់អស់លោកអ្នក។ ការដែលសម្ភារៈសិក្សា និងសម្លៀកបំពាក់របស់ពួកគេ ត្រូវបានទុកដាក់ដោយមានរបៀប និងមានកន្លែងទុកដាក់បានត្រឹមត្រូវ គឺជាការបណ្តុះទម្លាប់ល្អមួយសម្រាប់កូនៗលោកអ្នកផងដែរ។
៤.អំពូលភ្លើងនៅពេលរាត្រី
ក្រៅពីអំពូលពណ៌សធម្មតា នៅក្បែរគ្រែគេងរបស់កូនៗលោកអ្នក គួរមានអំពូលតូចមួយទៀត ដែលមានពន្លឺស្រាលស្រទន់ នៅក្បែរកៀកដៃរបស់ពួកគេ ងាយស្រួលក្នុងការបិទបើក។ ព្រោះក្រៅពីការផ្តល់ពន្លឺ អំពូលប្រភេទនេះ អាចជួយលោងលោមកូនលោកអ្នកឱ្យគេងលង់លក់ស្រួលទៀតផង។
៥.នាឡិកា
នាឡិកា គឺជារបស់តាំងមួយដ៏ពេញនិយម គ្រប់សម័យកាល ហើយក៏ជាវត្ថុចាំបាច់ត្រូវតែមាន។ ក្រៅជាវត្ថុតាំងលម្អក្នុងបន្ទប់ វាថែមជួយកូនៗរបស់លោកអ្នករៀនមើលម៉ោង និងប្រាប់ពីពេលវេលា ដើម្បីជួយពួកគាត់កំណត់ពេលវេលាច្បាស់លាស់ក្នុងការធ្វើអ្វីមួយ ឬក្រោកពីគេងបានទៀងទាត់។៦.វត្ថុទុកដាក់សម្ភារៈក្មេងលេង
វត្ថុប្រភេទនេះ គឺជាអ្វីដែលមិនអាចខ្វះបាននៅក្នុងបន្ទប់កូនៗរបស់លោកអ្នក។ វត្ថុនោះ អាចជាឡាំង ប្រអប់ ឬជាកញ្ច្រែងធំៗ។ ការធ្វើបែបនេះធ្វើឱ្យបន្ទប់កូនរបស់លោកអ្នក កាន់តែមានសណ្តាប់ធ្នាប់ ហើយពួកគេងាយស្រួលរកវត្ថុទាំងនោះមកប្រើ ឬលេងនៅពេលក្រោយ។
៧.កម្រាលព្រំ
កម្រាលព្រំក៏ជាវត្ថុសំខាន់មួយផងដែរ ដែលត្រូវមានជាចាំបាច់ក្នុងបន្ទប់របស់កូនៗលោកអ្នក។ ការដាក់កម្រាលព្រំ នៅលើផ្ទាល់លើឥដ្ឋ ជួយការពារពីការប្រឡាក់ប្រឡូស ពីការផាត់រូបពណ៌។ ម្យ៉ាងវិញទៀត ជួយការពារកុំឱ្យមានស្នាមឆូតលើឥដ្ឋ។
មែនទែនទៅ វត្ថុចាំបាច់នៅក្នុងបន្ទប់គេងកូនលោកអ្នក មិនមែនមានតែត្រឹមតែប៉ុន្មានដូចបានរៀបរាប់មកនេះប៉ុណ្ណោះទេ មានច្រើនយ៉ាងទៀត វាអាស្រ័យទៅលើលទ្ធភាព និងភាពចាំបាច់នៅក្នុងការប្រើប្រាស់របស់កូនៗលោកអ្នក៕
ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com