ម៉ាប៉ាគ្រប់រូបត្រូវដឹងថា បណ្តោយកូនឱ្យញ៉ាំជាតិស្ករច្រើនពេក អាចប្រឈមនឹងគ្រោះថ្នាក់
- សុខភាព
- ខែធ្នូ 9, 2019
ស្ករ គឺជាប្រភេទកាបូអ៊ីដ្រាត (Carbohydrates) មួយប្រភេទ ដែលបន្ថែមជាតិផ្អែមដល់អាហារ និងភេសជ្ជៈ។ ស្ករស ស្ករត្នោត ទឹកឃ្មុំ ឬស្ករពោត គឺសុទ្ធតែប្រភេទផ្សេងៗនៃជាតិស្ករទាំងអស់។ ស្ករត្រូវបានបន្ថែមទៅក្នុងអាហារ និងភេសជ្ជៈ ដូចជាទឹកក្រូចជាដើម។ ជាតិស្ករធម្មជាតិក៏មានផងដែរនៅក្នុងផ្លែឈើ បន្លែ និងទឹកដោះគោ។
អាហារ ឬភេសជ្ជៈ ដែលមានជាតិស្ករខ្ពស់ពេក អាចធ្វើឱ្យកុមារមានអារម្មណ៍ថា ឆ្អែត និងមិនបានទទួលទានអាហារសុខភាព។ ជាតិស្ករ ក៏អាចធ្វើឱ្យពុកធ្មេញផងដែរ ប្រសិនកុមារមិនបានដុសធ្មេញឱ្យបានទៀងទាត់។ បញ្ហាអាកប្បកិរិយា និងការផ្ចង់អារម្មណ៍របស់កុមារភាគច្រើន ត្រូវបានគេលើកឡើងថា កើតមានឡើងដោយសារការទទួលទានជាតិស្ករច្រើនហួសរបស់កុមារ។Better World Advertising គឺជាស្ថាប័នសហរដ្ឋអាមេរិកមួយ ដែលធ្វើការសកម្មទៅលើការផ្សព្វផ្សាយទីផ្សារ ទំនាក់ទំនងក្នុងសង្គម គម្រោងផ្នែកយុទ្ធសាស្ត្រ និងធ្វើគម្រោងកម្មវិធីផ្សេងៗ។ ស្ថាប័នមួយនេះ កាលពីពេលកន្លងទៅ បានបង្កើតនូវយុទ្ធនាការប្រយុទ្ធប្រឆាំង ក៏ដូចជាកាត់បន្ថយការទទួលទានជាតិស្កររបស់ក្មេងៗមួយ ដែលមានឈ្មោះថា “Sugar Bite”។
យុទ្ធនាការ Sugar Bite នេះត្រូវបានបង្កើតឡើងក្នុងតំបន់ Contra Costa នៃរដ្ឋកាលីហ្វញ៉។ យុទ្ធនាការនេះ គឺជាសកម្មភាពមួយជម្រុញឲ្យអាណាព្យាបាលការពារកូនៗរបស់ខ្លួន ពីការទទួលទានជាតិស្ករលើសកម្រិតដែលមាននៅក្នុងភេសជ្ជៈគ្រប់ប្រភេទ ហើយជំនួសដោយការផឹកទឹកធម្មតាវិញ។
នៅឆ្នាំ២០១៤ យុទ្ធនាការខាងលើ បានឈ្នះពានរង្វាន់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមជាអ្នកទំនាក់ទំនងល្អប្រចាំឆ្នាំ។ ពានរង្វាន់នេះមានឈ្មោះថា Communicator Awards ដែលវាជាកម្មវិធីពានរង្វាន់ដ៏ធំបំផុត និងមានការប្រកួតប្រជែងខ្លាំងបំផុត ផ្នែកបំផុសគំនិតថ្មីៗ និងការច្នៃប្រឌិតខ្ពស់ចំពោះផ្នែកទីផ្សារ និងការទំនាក់ទំនង។ តើក្មេងៗអាចទទួលទានជាតិស្ករចំនួនប៉ុន្មានក្នុងមួយថ្ងៃ? យោងតាមទិន្នន័យ អាល់ហ្វា អីដ្រូ អាស៊ីត (Alpha Hydroxy Acid) បានឱ្យដឹងថា៖
+ចំពោះក្មេងអាយុ២ឆ្នាំ ទៅ ១៨ឆ្នាំ គួរទទួលទានជាតិស្ករតិចជាង៦ស្លាបព្រាកាហ្វេ ដែលស្មើនឹង២៥ក្រាម ឬ១០០កាឡូរី។
+ចំពោះក្មេងជំទង់ គួរកំណត់ការទទួលទានភេសជ្ជៈដែលមានជាតិផ្អែម គឺធ្វើយ៉ាងណាឱ្យតិចជាង២៤០មីលីត្រ។
+ចំពោះក្មេងដែលអាយុក្រោម២ឆ្នាំ មិនគួរបន្ថែមជាតិស្ករទៅលើរបបអាហារ ឬភេសជ្ជៈនោះទេ ហើយក៏មិនគួរញ៉ាំភេសជ្ជៈជាតិផ្អែមនោះដែរ៕
អត្ថបទាក់ទង៖ ហេតុផល៥យ៉ាង ដែលឪពុកម្តាយមិនគួរបណ្តោយឱ្យកូនទទួលទានទឹកក្រូច
រក្សាសិទ្ធិដោយ៖ www.konkmeng.com