អត្ថប្រយោជន៍ទាំង៥នៃក្រូចថ្លុងក្រហម
- អាហារ
- ខែកក្កដា 3, 2019
ក្រូចថ្លុងក្រហម មានទឹកច្រើន និងរស់ជាតិឆ្ងាញ់។ វាមានរស់ជាតិជូរឯម និងសំបូរទៅដោយវីតាមីនដែល មានសារៈ សំខាន់ខ្លាំងសម្រាប់កូនក្មេង។ នៅពេលដែលកូនអ្នក មានអាយុចាប់ពី ៦ ទៅ៦ខែ អ្នកអាចពិគ្រោះ ជាមួយវេជ្ជបណ្ឌិតរបស់អ្នក និងសាកឲ្យកូនញ៉ាំក្រូចថ្លុងក្រហមនេះ២ ទៅ៣ដុំ សម្រាប់អាហារពេលព្រឹក រឺក៏ឲ្យ កូនអ្នកញ៉ាំលេងនៅពេលល្ងាចយ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយសប្តាហ៍។ ក្រូចថ្លុងក្រហម មានច្រើនប្រភេទ និងខុសពីក្រូចធម្មតា ព្រោះសាច់ខាងក្នុងរបស់វា មានពីរពណ៌ គឺក្រហម និងផ្កាឈូក។
ក្រូចថ្លុងសាច់ក្រហមមានសារៈសំខាន់សម្រាប់សុខភាព ព្រោះវាសំបូរទៅដោយវីតាមីន ទឹក និងជាតិសរសៃ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ចំបងនៃក្រូចសាច់ក្រហមចំពោះទារក
1/ ក្រូចប្រភេទនេះ សំបូរទៅដោយវីតាមីន C ដែលជួយការពាររាងកាយរបស់ទារកពីការឆ្លងជំងឺផ្សេងៗ។ដូច្នេះហើយវាជួយឲ្យកូនរបស់អ្នកមានសុខភាពល្អនិងសកម្ម។
2/ ក្រូចថ្លុងសាច់ផ្កាឈូក២ទៅ៣ចំណិតមានសារៈប្រយោជន៍ច្រើនចំពោះកូនរបស់អ្នកព្រោះវាជាប្រភពនៃសារធាតុលីកូផែន។សារធាតុនេះមានតួនាទីប្រឆាំងនឹងជំងឹមហារីកមួយចំនួន។
3/ ក្រូចថ្លុងក្រហមសំបូរសារធាតុសរសៃ។វាអាចជួយទប់ស្កាត់ជំងឺទល់លាមកនិងជួយដល់ប្រព័ន្ធរំលាយអាហារឲ្យដំណើរការប្រក្រតី។
4/ វា សំបូរទៅដោយវីតាមីន A ដែលមានមុខងារជួយទ្រទ្រង់ការបែងចែកកោសិកាជួយដល់ការលូតលាស់និងការវិវឌ្ឍគ្រប់សរីរាង្គរបស់កូនអ្នក។
5/ វាក៏សំបូរទៅដោយជីវជាតិនិងវីតាមីនសំខាន់ៗជាច្រើនដែលអាចជួយឲ្យកូនអ្នកឆាប់ធំ៕