អត្ថប្រយោជន៍ទាំង៩ នៃផ្លែព្រូន (Plum) សម្រាប់ស្រ្តីមានផ្ទៃពោះ
- ការលូតលាស់
- ខែវិច្ឆិកា 1, 2019
រយៈពេល៩ខែ គឺជារយៈពេលវែងមួយ ដែលស្ត្រីពោះពរទាំងឡាយ មានឱកាសសម្រាប់ភ្លក់រស់ជាតិផ្លែឈើជាច្រើនមុខតាមរដូវកាល ដូចជាស្វាយ ផ្លែប៉ម សារី ទំពាំងបាយជូជាដើម ដើម្បីថែបំប៉នគភ៌នៅក្នុងផ្ទៃ។ ទៀបស្វិត គឺជាផ្លែឈើមួយប្រភេទ ក្នុងចំណោមផ្លែឈើជាច្រើន ដែលស្រ្តីមានផ្ទៃពោះ គួរតែញ៉ាំ ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលមានសារៈសំខាន់ចំពោះ ម្តាយ និងទារកនៅក្នុងផ្ទៃ។ផ្លែព្រូន (Plum) មានដើមកំណើតនៅអាមេរិកខាងត្បូង។ នៅក្នុងប្រទេសឥណ្ឌា គេហៅទៀបស្វិត (Plum)ថា ជាផ្លែ ប៉ោមស្ករ។ ខាងក្រោមនេះ ជាមូលហេតុដែលស្ត្រីមានផ្ទៃពោះគួរតែញ៉ាំផ្លែទៀបស្វិត៖១.ផ្ទុកវីតាមីន ជួយបង្កើតប្រព័ន្ធប្រសាទរបស់ទារក៖ ទៀបស្វិត មានផ្ទុកនូវវីតាមីន A និង C ជាច្រើន។ វា មានសារៈសំខាន់ចំពោះការលូតលាស់របស់ទារកនៅក្នុងផ្ទៃ។ ការញ៉ាំទៀបស្វិត ជាប្រចាំ នឹងជួយដល់ការលូតលាស់របស់សរសៃប្រសាទ ខួរក្បាល និងប្រព័ន្ធភាពស៊ាំរបស់ទារកនៅក្នុងផ្ទៃ។
២.កាត់បន្ថយការឈឺចាប់ពេលឆ្លងទន្លេ៖ ទោះជាគ្មានការបញ្ជាក់តាមបែបវិទ្យាសាស្ត្រ ការព្យាបាលតាមបែបធម្មជាតិ គេអាចប្រើទៀបស្វិត ដើម្បីជួយកាត់បន្ថយការឈឺចាប់ កំឡុងពេលសម្រាលកូន។ វាក៏ជួយកាត់បន្ថយហានិភ័យនៃការរលូតកូនផងដែរ។
៣.សម្បូរជាតិស្ពាន់៖ ស្រ្តីមានផ្ទៃពោះ ត្រូវការសារធាតុទង់ដែង១០០ក្រាមជាប្រចាំ ហើយទៀបស្វិត សម្បូរទៅដោយសារធាតុរ៉ែ។ ទង់ដែង ជាសារធាតុដែលជួយផលិតគ្រាប់ឈាមក្រហម និងទប់ស្កាត់ការសម្រាលកូនមិនគ្រប់ខែ។ ៤.ព្យាបាលអាការៈទល់លាមក៖ សារធាតុសរសៃនៅក្នុងផ្លែព្រូន(Plum) អាចជួយឱ្យពោះវៀនដំណើរការស្រួល និងកាត់បន្ថយអាការៈទល់លាមក និងបញ្ហាដែលទាក់ទងជាមួយនឹងប្រព័ន្ធបញ្ចេញចោល។
៥.ព្យាបាលអាការៈចាញ់កូន៖ ផ្លែព្រូន(Plum)សម្បូរដោយវីតាមីនB6 ដែលជួយឱ្យស្ត្រីមានផ្ទៃពោះ ជៀសផុតពីអាការៈចាញ់កូន។ ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា វីតាមីនB6 ជួយកាត់បន្ថយ ការក្អួតចង្អោរ។
៦.លាងជំរះជាតិពុលពីរាងកាយ៖ សារធាតុប្រឆាំងនឹងជាតិពុលពីធម្មជាតិនៃផ្លែឈើ ជួយលាង សម្អាតជាតិពុលពីក្នុងខ្លួន។ វាក៏ជួយឲ្យស្រ្តីមានផ្ទៃពោះ មានអារម្មណ៍ស្រស់ស្រាយ និងបំបាត់ អាការៈស្ពឹកស្រពន់ ដែលកើតមានជាញឹកញាប់សម្រាប់ស្រ្តីមានផ្ទៃពោះ។ ៧.ជៀសផុតពីអាការៈឈឺធ្មេញ៖ ស្រ្តីមានផ្ទៃពោះភាគច្រើន តែងជួបប្រទះបញ្ហាមាត់ធ្មេញ ដូចជាឈឺធ្មេញ រឺរលាក់អញ្ចាញធ្មេញជាដើម។ ផ្លែព្រូន(Plum) អាចជួយឱ្យអ្នកចៀសឆ្ងាយពីអាការៈនេះបាន។
៨.ជួយសម្រួលដល់សាច់ដុំ៖ ម៉ាញ៉េស្យូម ជាធាតុដ៏សំខាន់ អំឡុងពេលមានផ្ទៃពោះ ព្រោះវា ជួយការពារស្រ្តីមានផ្ទៃពោះពីបញ្ហាបេះដូង និងជួយសម្រួលដល់សាច់ដុំ។
៩.ជួយឲ្យបាត់រាគ និងរាគមួល៖ ផ្លែព្រូន(Plum) ជាថ្នាំធម្មជាតិសម្រាប់ព្យាបាលអាការៈរាគ និងរាគមួល។ វា ផ្ទុកនូវសារធាតុព្យាបាលអាការៈក្តៅក្នុង ដែលល្អសម្រាប់រាងកាយស្រ្តីមានផ្ទៃពោះ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com