​តើ​កូនលោក​អ្នក​បាន​ផ្ដាច់​ទឹកដោះ​ហើយ​ឬនៅ​?​ ​លោកអ្នក​កំពុងតែ​គិតថា​ ​តើ​របប​អាហារ​បែប​ណា​ដែល​គួរ​ ​ឬមិន​គួរ​ផ្ដល់​ឱ្យ​កូនលោក​អ្នក​ញ៉ាំ​មែនទេ​?​

​អ្នក​គួរតែ​បំបៅ​កូន​ដោយ​ទឹកដោះម្តាយ​ ​ក្នុងរយៈពេល៦ខែ​ដំបូង​នៃ​អាយុ​របស់​ទារក​។​ ​ទារក​មាន​អាយុ​មិនទាន់​គ្រប់​មួយ​ខួប​ ​អាច​ទទួល​បាន​នូវ​របប​អាហារ​ច្រើន​ប្រភេទ​ ​តែ​អាហារ១០ប្រភេទ​ខាងក្រោម​នេះ​ ​លោកអ្នក​មិន​ត្រូវ​ផ្តល់​ឱ្យ​ជារបប​អាហារ​សម្រាប់​ទារក​នោះ​ទេ​៖​

​១​.​ស៊ុត​ពណ៌ស​៖​ ​(​Egg​ ​whites​)​​ស៊ុត​ពណ៌​ ​គឺ​សម្បូរទៅដោយ​ប្រូតេអ៊ីន​ខ្ពស់​ ​និង​មាន​សារៈ​ប្រយោជន៍​ចំពោះ​សុខភាព​។​ ​ប៉ុន្តែ​ ​ស៊ុត​ពណ៌ស​ ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទារក​ដែល​ទើប​មាន​អាយុ​តិច​ជាង​មួយឆ្នាំ​ ​ព្រោះ​បាក់តេរី​ក្នុង​ស៊ុត​ពណ៌ស​ ​អាច​ធ្វើ​ឱ្យ​ទារក​ឈឺពោះ​ ​និង​បង្ក​ផល​វិ​បា​ក​ផ្សេង​ៗ​ទៀត​។​

​២​.​ប័​រស​ណ្តែ​ក​៖​ ​(​Peanut​ ​Butter​)​ ​ប័​រស​ណ្ដែ​កជា​ប្រភព​ដែល​សម្បូរទៅដោយ​សារធាតុ​ប៉ូតាស្យូម​ ​ប្រូតេអ៊ីន​ ​និង​ជាតិ​សរសៃ​។​ ​ជា​ធម្មតា​សាច់​ផ្លែ​ប័រ​ ​មាន​សភាព​ស្អិត​រមួត​ ​ដែល​អាច​ធ្វើ​ឱ្យ​ធ្មេញ​ទារក​មាន​បញ្ហា​។​

​៣​.​បន្លែ​ឆៅ​៖​ ​(​Raw​ ​Vegetables​)បន្លែ​មាន​សារធាតុ​ចិញ្ចឹម​សំ​ខាន់​ៗ​ជាច្រើន​ ​ដែល​ជួយ​កាត់បន្ថយ​នូវ​ជំងឺ​រាំ​រៃ​មួយចំនួន​។​ ​ម្យ៉ាងទៀត​ ​អាហារ​ប្រភេទ​ការ៉ុត​ជាដើម​ ​មិន​គួរ​ផ្តល់​ជារបប​អាហារ​សម្រាប់​ទារក​នៅក្នុង​អំឡុង​អាយុ​តិច​ជាង​មួយ​ខួប​នោះ​ទេ​។​

៤​.​គ្រាប់​សណ្តែក​៖​ ​(​Whole​ ​Nuts​)​គ្រាប់​សណ្តែក​សម្បូរទៅដោយ​ជាតិ​សរសៃ​ ​(​fiber​)​ ​វីតាមីនE​។​ ​ប៉ុន្តែ​ ​ការ​ផ្តល់់​អាហា​រស​ណ្តែង​ទាំង​គ្រាប់​សម្រាប់​ទារក​ញ៉ាំ​ ​អាច​បណ្តាល​ឱ្យ​ស្ទះ​នៅ​ត្រង់់​បំពង​ក​ ​បង្ក​គ្រោះថ្នាក់​ដល់​ទារក​។​

​៥​.​អាហារ​កំប៉ុង​៖​ ​(​Canned​ ​Food​)​អាហារ​កំប៉ុង​ ​គឺ​មាន​ភាព​ងាយស្រួល​សម្រាប់​ផ្តល់​ជារបប​អាហារ​ឱ្យ​ទារក​ ​ប៉ុន្តែ​ក៏អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ផង​ដែរ​។​ ​ទារក​អាច​នឹង​មាន​ជំងឺ​ហើមពោះ​ ​ប្រសិនបើ​ពូក​គេ​ញាំ​អាហារ​កំប៉ុង​ដែល​មាន​ផ្ទុក​នូវ​បាក់តេរី​ច្រើន​។​

​៦​.​ត្រី​៖​ ​(​Fish​)ត្រី​ជា​អាហារ​ដ៏​ល្អ​សម្រាប់​ជំនួយ​សុខភាព​ស្បែក​ ​បេះដូង​ ​និង​សក់​របស់​មនុស្ស​ពេញវ័យ​។​ ​ពពួក​អាហារ​ទឹកសាប​ ​ដូចជា​ត្រី​ ​ក្តាម​ ​ខ្យង​ ​និង​អាហារ​សមុទ្រ​មួយចំនួន​មាន​ផ្ទុក​នូវ​សារធាតុ​បា​រ៉ត​ខ្ពស់​ ​អាច​បង្ក​ជា​ ​អា​ឡែ​រហ្ស៊ី​ ​(​allergies​)​ដល់​ទារក​។​

​៧​.​ទឹកឃ្មុំ​៖​ ​(​Honey​)​យើង​ធ្លាប់​ដឹង​ថា​ ​ទឹកឃ្មុំ​មានប្រយោជន៍​ ​ប៉ុន្តែ​ប្រសិនបើ​ផ្តល់​ទឹកឃ្មុំ​ដែល​មិន​មាន​អនាម័យ​ត្រឹមត្រូវ​ដល់​ទារក​ញ៉ាំ​ ​នឹង​បង្ក​ជា​មេរោគ​ធ្វើ​ឱ្យ​ទារក​មាន​បញ្ហា​សុខភាព​។​

​៨​.​ទឹក​ផ្លែឈើ​ធម្មជាតិ​៖​ ​(​Fruit​ ​Juices​)​ទឹក​ផ្លែឈើ​ធម្មជាតិ​ ​ល្អ​ ​និង​មានគុណ​ប្រយោជន​ជាច្រើន​សម្រាប់​សុខភាព​ទារក​។​ ​ប៉ុន្តែ​ ​ទឹក​ផ្លែឈើ​កែច្នៃ​ ​ឬ​ផ្លែឈើ​ដែល​ទុកដាក់​គ្មាន​អនាម័យ​ ​ផ្តល់​ជារបប​អាហារ​សម្រាប់​ទារក​ ​អាច​មាន​បញ្ហា​សុខភាព​កូន​របស់​លោកអ្នក​។​ ​លោកអ្នក​គួរតែ​បាន​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ​មុន​សម្រេចចិត្ត​ឱ្យ​ទារក​ញ៉ាំទឹក​ផ្លែឈើ​។​

​៩​.​ទឹកដោះគោ​៖​ ​(​Whole​ ​Milk​)​បើ​ទោះ​ថា​ ​ទឹកដោះគោ​សម្បូរទៅដោយ​ប្រូតេអ៊ីន​ ​និង​សារធាតុ​រ៉ែ​ ​ប៉ុន្តែ​ ​វា​មិនល្អ​សម្រាប់​សុខភាព​ទារក​ដែល​មាន​អាយុ​ក្រោម១២ខែ​នោះ​ទេ​ ​ហើយ​វា​ក៏​មិនមែន​ជា​បញ្ហា​ប្រឈម​ចំពោះ​ទារក​ដែល​មិន​ចូលចិត្ត​ផឹកទឹក​ដោះ​គោ​នោះ​ដែរ​។​

​១០​.​ផ្លែក្រូច​ឆ្មា​៖​ ​(​Citrus​ ​Fruits​)​ផ្លែឈើ​ដូចជា​ផ្លែ​ក្រូច​ហ្គ្រេ​ណា​ឌីន​(​Grenadines​)​ ​ផ្លែក្រូច​ឆ្មា​ ​និង​ផ្លែ​ឈើ​ផ្សេង​ៗ​ទៀត​ ​ដែល​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​ដូចជា​វីតាមីនC​ ​កាល់ស្យូម​ ​និង​ប៉ូតាស្យូម​។​ ​ក្រៅពី​សម្បូរ​ដោយសារ​ធាតុ​ចិញ្ចឹម​ទាំង​បី​ប្រភេទ​នេះ​ក្តី​ ​ផ្លែឈើ​ទាំងនោះ​មាន​ផ្ទុក​នូវ​ជាតិ​អាស៊ីត​ច្រើន​ ​ដែល​អាច​នាំ​ឱ្យ​ទារក​មាន​បញ្ហា​ក្រពះ​។​ ​ដូច្នេះ​ ​លោកអ្នក​គួរ​ជៀសវាង​ចំពោះ​ផ្លែឈើ​ប្រភេទ​នេះ​ ​រហូតដល់​ទារក​មាន​អាយុ១ឆ្នាំ​។​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​