អាហារ១០យ៉ាង មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទារកអាយុ១៣ខែ
- អាហារ
- ខែធ្នូ 24, 2019
តើកូនតូចរបស់លោកអ្នក ពួកគេមានអាយុលើសពី១៣ខែហើយមែនទេ? តើលោកអ្នកធ្លាប់សង្កេតឃើញថា ពួកគេចាប់ផ្តើមញ៉ាំតិចជាង កាលពីពួកគាត់នៅជាទារកតូចមែនទេ? កូនតូចរបស់លោកអ្នកនៅពេលនេះ កំពុងរៀនដើតេះតះៗ ហើយមានរឿងជាច្រើនកំពុងផ្លាស់ប្តូរ រួមទាំងរបបអាហារប្រចាំថ្ងៃផងដែរ។
នៅពេលទារកមានអាយុប៉ុណ្ណេះ ពួកគេនឹងចាប់ផ្តើមចូលចិត្តញ៉ាំអាហារមានសភាពរឹងៗខ្លះបន្ថែម ដោយកាត់បន្ថយនូវការញ៉ាំទឹកដោះគោ។ ម្យ៉ាងទៀត លោកអ្នកអាចសង្កេតឃើញថា ពួកគេអាចបដិសេធចំពោះអាហារដដែលៗ ឬក៏អាចញ៉ាំច្រើនអំឡុងអាហារពេលល្ងាចជាដើម។លោកអ្នកមិនគួរមានការព្រួយបារម្ភអ្វីខ្លាំងនោះទេ បម្រែបម្រួលនៅក្នុងដំណាក់ការនៃការលូតលាស់ គឺនឹងនាំឱ្យមានការផ្លាស់ប្តូរនៅក្នុងការញ៉ាំអាហាររបស់ពួកគេផងដែរ។ ដូច្នេះ តើលោកអ្នកនឹងធ្វើអ្វីខ្លះដើម្បីធានាឱ្យបាននូវសុខភាពល្អ និងការវិវឌ្ឍដ៏ត្រឹមត្រូវសម្រាប់កូនតូច? សាមញ្ញបំផុត គឺលោកអ្នកគ្រាន់តែបញ្ចូលសារធាតុចឹញ្ចឹមមួយចំនួនទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ទារកជាការស្រេច។ ទាំងនេះជាប្រភេទអាហារ១០យ៉ាងដែលល្អចំពោះសុខភាពទារកមានអាយុ១៣ខែ៖
១.គ្រាប់ធញ្ញជាតិ(Grains)៖ កូនក្មេងត្រូវការធញ្ញជាតិផ្សេងៗ ប្រមាណ ៣ អោន(ounces) ឬត្រូវជាប្រមាណជា៨៥ក្រាម ក្នុង១ថ្ងៃ។
២.ផ្លែឈើស្រស់( Fresh Fruit)៖ ផ្លែឈើជារបបអាហារដ៏ល្អមួយសម្រាប់សុខភាពមនុស្សទូទៅ មិនចាស់ ឬក៏ក្មេងនោះទេ។ ទារកដែលមានអាយុ១៣ខែ គួរទទួលបានផ្លែឈើផ្សេងៗជារបបអាហារប្រចាំថ្ងៃរបស់ពួកគេ ដូចជា ផ្លែក្រូច និងពពួកផ្លែឈើមានជាតិអាស៊ីតតិច។
៣.ទឹកផ្លែឈើ(Juices)៖ ក្រៅពីផ្លែឈើស្រស់ លោកអ្នកក៏អាចផ្តល់ឱ្យទារកនូវទឹកផ្លែឈើស្រស់ តែមិនត្រូវបន្ថែមរសជាតិផ្អែមទៀតនោះទេ។ ម្យ៉ាងទៀត គួរជៀសវាសការផ្តល់ទឹកផ្លែឈើកំប៉ុងជារបបអាហារប្រចាំថ្ងៃរបស់ក្មេង ព្រោះវាមានផ្ទុកនូវជាតិស្ករច្រើន ដែលអាចប៉ះពាល់ដល់សុខភាពទារក។៤.សាច់(Meat)៖ ប្រភេទអាហារសាច់មានផ្ទុកនូវប្រូតេអ៊ីន (Protein) ផ្តល់ថាមពលសម្រាប់រាងកាយទារក។ លោកអ្នកគួរផ្តល់សាច់ជារបបអាហារ ប្រមាណ២អោន(ounces) ក្នុងមួយថ្ងៃ សម្រាប់ទារក ដោយត្រូវចម្អិនឲ្យបានឆ្អិនល្អ និងកាត់វាចំណិតតូចៗដែលទារកអាចញ៉ាំបាន។
៥.បន្លែ( Vegetable)៖ បន្លែឆ្អិន គឺជារបបអាហារដ៏ល្អបំផុតសម្រាប់ទារក។ លោកអ្នកគួរផ្តល់នូវប្រភេទបន្លែមួយចំនួនដូចជា ការ៉ុត ដំឡូងជ្វា ម្ទេស សណ្តែក ឬបន្លែបៃតង ដែលល្អសម្រាប់សុខភាពទារក។ លោកអ្នកត្រូវចិត ឬហាត់បន្លែទាំងនោះជាចំណិតតូចៗ ហើយចម្អិនវា ឬកិនឱ្យម៉ត់ មុនឱ្យទារកញ៉ាំ។
៦.ទឹកដោះគោ(Dairy)៖ នៅពេលកូនរបស់លោកអ្នកមានអាយុ១៣ខែ លោកអ្នកអាចបន្តបំបៅកូនដោយទឹកដោះ ឬចាប់ផ្តើមឱ្យគាត់ផឹកទឹកដោះគោបាន។ ការផ្ដល់កាល់ស្យូមឱ្យបានទៀងទាត់អាចជួយដល់ធ្មេញ និងឆ្អឹងរបស់ទារកលូតលាស់បានល្អ។ ត្រូវផ្ដល់ទឹកដោះគោ៣៥០មីលីលីត្រ ដល់៤០០មីលីលីត្រក្នុងមួយថ្ងៃ។
៧.ទឹកដោះគោយ៉ាអ៊ួ(Yogurt)៖ ប្រសិនបើកូនលោកអ្នកមិនចង់ផឹកទឹកដោះគោ លោកអ្នកអាចផ្ដល់ឱ្យគាត់នូវទឹកដោះគោយ៉ាអ៊ួបាន។ ទឹកដោះគោយ៉ាអ៊ួ សម្បូរដោយប្រូតេអ៊ីន(Protein) និងមានជាតិកាល់ស្យូមផងដែរ។ លោកអ្នកគួរផ្តល់ឱ្យទារកនូវទឹកគោយ៉ាអ៊ួប្រមាណ១១៣ក្រាមក្នុង១ថ្ងៃ សម្រាប់ទារកមានអាយុ១៣ខែ។៨.សណ្តែក(Beans)៖ ការផ្ដល់ឱ្យទារកនូវសណ្តែកណាវី(Navy)និងសណ្តែកខ្មៅ (black beans) ១/៤នៃសណ្តែងមួយកែវ ផ្តល់នូវបរិមាណប្រូតេអ៊ីគ្រប់គ្រាន់សម្រាប់រាងកាយទារក។
៩.ទឹក(Water)៖ ទឹកគឺជាសារធាតុរាវចាំបាច់បំផុត ដែលរាងកាយយើងត្រូវការ។ មួយវិញទៀត ទឹកជាអាហារដ៏ល្អសម្រាប់សុខភាពធ្មេញទារក ព្រោះវាមិនមានបន្ថែមជាតិកាឡូរី(Kilojoules)ក្នុងរបបអាហារសម្រាប់ទារកនោះឡើយ។
១០.គ្រាប់សណ្តែក(Nuts)៖ លោកអ្នកក៏អាចផ្ដល់គ្រាប់សណ្តែកដី ដែលមានក្រែមតិចតួចក្នុងរបបអាហាររបស់កូនលោកអ្នក ដោយកាត់សណ្តែកដីជាបន្ទះស្តើងៗ។ លោកអ្នកមិនត្រូវផ្តល់សណ្តែងដីទាំងគ្រាប់ឱ្យទារកញ៉ាំនោះទេ ព្រោះអាចធ្វើឱ្យកូនលោកអ្នកស្លាក់បាន។
នៅពេលលោកអ្នកផ្តល់របបអាហារមានតុល្យភាពគ្នា រវាងបន្ថែផ្លែឈើ និងសារធាតុប្រូតេអ៊ីនដែលមាននៅក្នុងសាច់ជាដើម ក្នុងបរិមាណគ្រប់គ្រាន់ទៅក្នុងរបបអាហារប្រចាំថ្ងៃ នឹងធ្វើឱ្យទារកមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីទ្រទ្រង់សុខភាព និងធ្វើឱ្យរាងកាយរបស់ទារកលូតលាស់បានល្អផងដែរ។ លោកអ្នកមិនត្រូវបង្ខំទារកឱ្យញ៉ាំក្នុងបរិមាណច្រើននោះទេ តែគួរផ្តល់របបអាហារជាជម្រើសដែលកូនលោកអ្នកចូលចិត្តញ៉ាំ៕រក្សាសិទ្ធិដោយ៖ www.konkmeng.com