​តើ​កូនតូច​របស់​លោកអ្នក​ ​ពួកគេ​មាន​អាយុ​លើស​ពី១៣ខែ​ហើយ​មែនទេ​?​ ​តើ​លោកអ្នក​ធ្លាប់​សង្កេតឃើញ​ថា​ ​ពួកគេ​ចាប់ផ្តើម​ញ៉ាំ​តិច​ជាង​ ​កាលពី​ពួកគាត់​នៅជា​ទារក​តូច​មែនទេ​? ​កូនតូច​របស់​លោកអ្នក​នៅពេល​នេះ​ ​កំពុង​រៀន​ដើ​តេះ​តះៗ​ ​ហើយ​មានរឿង​ជាច្រើន​កំពុង​ផ្លាស់​ប្តូរ​ ​រួមទាំ​ង​​របប​អាហារ​ប្រចាំថ្ងៃ​ផង​ដែរ​។​

​នៅពេល​ទារក​មាន​អាយុ​ប៉ុណ្ណេះ​ ​ពួកគេ​នឹង​ចាប់ផ្តើម​ចូលចិត្ត​ញ៉ាំ​អាហារ​មាន​សភា​ពរឹងៗ​ខ្លះ​បន្ថែម​ ​ដោយ​កាត់បន្ថយ​នូវ​ការ​ញ៉ាំទឹក​ដោះ​គោ​។​ ​ម្យ៉ាងទៀត​ ​លោកអ្នក​អាច​សង្កេតឃើញ​ថា​ ​ពួកគេ​អាចប​ដិ​សេ​ធ​ចំពោះ​អា​ហារ​ដដែល​ៗ​ ​ឬក៏​អាច​ញ៉ាំ​ច្រើន​អំឡុង​អាហារ​ពេលល្ងាច​ជាដើម​។​​លោកអ្នក​មិន​គួរ​មានការ​ព្រួយបារម្ភ​អ្វី​ខ្លាំង​នោះ​ទេ​ ​បម្រែបម្រួល​នៅក្នុង​ដំណាក់​ការ​នៃ​ការលូតលាស់​ ​គឺ​នឹង​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នៅក្នុង​ការ​ញ៉ាំ​អាហារ​របស់​ពួកគេ​ផង​ដែរ​។​ ​ដូច្នេះ​ ​តើ​លោកអ្នក​នឹង​ធ្វើអ្វី​ខ្លះ​ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុខភាព​ល្អ​ ​និង​ការ​វិវឌ្ឍ​ដ៏​ត្រឹមត្រូវ​សម្រាប់​កូនតូច​?​ សាមញ្ញ​បំផុត​ ​គឺ​លោកអ្នក​គ្រាន់តែ​បញ្ចូល​សារ​ធា​តុ​ចឹញ្ចឹម​មួយចំនួន​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​ទារក​ជាការស្រេច​។​ ​ទាំងនេះ​ជា​ប្រភេទ​អាហារ១០យ៉ាងដែល​ល្អ​ចំពោះ​សុខភាព​ទារក​មាន​អាយុ១៣ខែ​៖​

១​.​គ្រាប់ធញ្ញជាតិ​(​Grains​)​៖​ ​កូនក្មេង​ត្រូវការ​ធញ្ញ​ជា​តិ​ផ្សេង​ៗ​ ​ប្រមាណ​ ​៣​ ​អោន​(​ounces​)​ ​ឬ​ត្រូវជា​ប្រមាណ​ជា៨៥ក្រាម​ ​ក្នុង១ថ្ងៃ​។​

​២​.​ផ្លែឈើ​ស្រស់​(​ ​Fresh​ ​Fruit​)​៖​ ​ផ្លែឈើ​ជារបប​អាហារ​ដ៏​ល្អ​មួយ​សម្រាប់​សុខភាព​មនុស្ស​ទូទៅ​ ​មិន​ចាស់​ ​ឬក៏​ក្មេង​នោះ​ទេ​។​ ​ទារក​ដែល​មាន​អាយុ១៣ខែ​ ​គួរ​ទទួល​បាន​ផ្លែ​ឈើ​ផ្សេង​ៗ​ជារបប​អាហារ​ប្រចាំថ្ងៃ​របស់​ពួកគេ​ ​ដូចជា​ ​ផ្លែក្រូច​ ​និង​ពពួក​ផ្លែឈើ​មាន​ជាតិ​អាស៊ីត​តិច​។​

​៣​.​ទឹក​ផ្លែឈើ​(​Juices​)​៖​ ​ក្រៅពី​ផ្លែឈើ​ស្រស់​ ​លោកអ្នក​ក៏អាច​ផ្តល់​ឱ្យ​ទារក​នូវ​ទឹក​ផ្លែឈើ​ស្រស់​ ​តែ​មិន​ត្រូវ​បន្ថែម​រសជាតិ​ផ្អែម​ទៀត​នោះ​ទេ​។​ ​ម្យ៉ាងទៀត​ ​គួរ​ជៀស​វាស​ការ​ផ្តល់​ទឹក​ផ្លែឈើ​កំប៉ុង​ជារបប​អាហារ​ប្រចាំថ្ងៃ​របស់​ក្មេង​ ​ព្រោះ​វា​មាន​ផ្ទុក​នូវ​ជាតិ​ស្ករ​ច្រើន​ ​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​ទារក​។​​៤​.​សាច់​(​Meat​)​៖​ ​ប្រភេទ​អាហារ​សាច់​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីន​ ​(​Protein​)​ ​ផ្តល់​ថាមពល​សម្រាប់​រាងកាយ​ទារក​។​ ​លោកអ្នក​គួរ​ផ្តល់​សាច់​ជារបប​អាហារ​ ​ប្រមាណ២អោន​(​ounces​)​ ​ក្នុង​មួយថ្ងៃ​ ​សម្រាប់​ទារក​ ​ដោយ​ត្រូវ​ចម្អិន​ឲ្យបាន​ឆ្អិន​ល្អ​ ​និង​កាត់​វា​ចំ​ណិ​ត​តូច​ៗ​ដែល​ទារក​អាច​ញ៉ាំ​បាន​។​

​៥​.​បន្លែ​(​ ​Vegetable​)​៖​ ​បន្លែ​ឆ្អិន​ ​គឺជា​របប​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ទារក​។​ ​លោកអ្នក​គួរ​ផ្តល់​នូវ​ប្រភេទ​បន្លែ​មួយចំនួន​ដូចជា​ ​ការ៉ុត​ ​ដំឡូងជ្វា​ ​ម្ទេស​ ​សណ្តែក​ ​ឬ​បន្លែ​បៃតង​ ​ដែល​ល្អ​សម្រាប់​សុខភាព​ទារក​។​ ​លោកអ្នក​ត្រូវ​ចិត​ ​ឬ​ហាត់​បន្លែ​ទាំងនោះ​ជា​ចំ​ណិ​ត​តូច​ៗ​ ​ហើយ​ចម្អិន​វា​ ​ឬ​កិន​ឱ្យ​ម៉ត់​ ​មុន​ឱ្យ​ទារក​ញ៉ាំ​។​

​៦​.​ទឹកដោះគោ​(​Dairy​)​៖​ ​នៅពេល​កូន​របស់​លោកអ្នក​មាន​អាយុ១៣ខែ​ ​លោកអ្នក​អាច​បន្ត​បំបៅ​កូន​ដោយ​ទឹកដោះ​ ​ឬចាប់​ផ្តើម​ឱ្យ​គាត់​ផឹកទឹក​ដោះ​គោ​បាន​។​ ​ការ​ផ្ដល់​កាល់ស្យូម​ឱ្យ​បាន​ទៀងទាត់​អាច​ជួយ​ដល់​ធ្មេញ​ ​និង​ឆ្អឹង​របស់​ទារក​លូតលាស់​បាន​ល្អ​។​ ​ត្រូវ​ផ្ដល់​ទឹកដោះគោ៣៥០មីលីលីត្រ​ ​ដល់៤០០មីលីលីត្រ​ក្នុង​មួយថ្ងៃ​។​

​៧​.​ទឹកដោះគោ​យ៉ា​អ៊ួ​(​Yogurt​)​៖​ ​ប្រសិនបើ​កូនលោក​អ្នក​មិន​ចង់​ផឹកទឹក​ដោះ​គោ​ ​លោកអ្នក​អាច​ផ្ដល់​ឱ្យ​គាត់​នូវ​ទឹកដោះគោ​យ៉ា​អ៊ួ​បាន​។​ ​ទឹកដោះគោ​យ៉ា​អ៊ួ​ ​សម្បូរ​ដោយ​ប្រូតេអ៊ីន​(​Protein​)​ ​និង​មាន​ជាតិ​កាល់ស្យូម​ផង​ដែរ​។​ ​លោកអ្នក​គួរ​ផ្តល់​ឱ្យ​ទារក​នូវ​ទឹក​គោ​យ៉ា​អ៊ួ​ប្រមាណ១១៣ក្រាម​ក្នុង១ថ្ងៃ​ ​សម្រាប់​ទារក​មាន​អាយុ១៣ខែ​។​​៨​.​សណ្តែក​(​Beans​)​៖​ ​ការ​ផ្ដល់​ឱ្យ​ទារក​នូវ​សណ្តែក​ណា​វី​(​Navy​)​និង​សណ្តែក​ខ្មៅ​ ​(​black​ ​beans​)​ ​១​/​៤នៃ​ស​ណ្តែង​មួយ​កែវ​ ​ផ្តល់​នូវ​បរិមាណ​ប្រូ​តេ​អ៊ី​គ្រប់គ្រាន់​សម្រាប់​រាងកាយ​ទារក​។​

​៩​.​ទឹក​(​Water​)​៖​ ​ទឹក​គឺជា​សារធាតុរាវ​ចាំបាច់​បំផុត​ ​ដែល​រាងកាយ​យើង​ត្រូវការ​។​ ​មួយវិញទៀត​ ​ទឹកជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព​ធ្មេញ​ទារក​ ​ព្រោះ​វា​មិន​មាន​បន្ថែម​ជាតិកា​ឡូរី​(​Kilojoules​)​ក្នុង​របប​អាហារ​សម្រាប់​ទារក​នោះ​ឡើយ​។​

​១០​.​គ្រាប់សណ្តែក​(​Nuts​)​៖​ ​លោកអ្នក​ក៏​អាច​ផ្ដល់​គ្រាប់ស​ណ្តែ​ក​ដី​ ​ដែល​មាន​ក្រែម​តិចតួច​ក្នុង​របប​អាហារ​របស់​កូនលោក​អ្នក​ ​ដោយ​កាត់​សណ្តែក​ដី​ជា​បន្ទះ​ស្តើង​ៗ​។​ ​លោកអ្នក​មិន​ត្រូវ​ផ្តល់​ស​ណ្តែង​ដី​ទាំង​គ្រាប់​ឱ្យ​ទារក​ញ៉ាំ​នោះ​ទេ​ ​ព្រោះ​អាច​ធ្វើ​ឱ្យ​កូនលោក​អ្នក​ស្លាក់​បាន​។​

​នៅពេល​លោកអ្នក​ផ្តល់​របប​អាហារ​មាន​តុល្យភាព​គ្នា​ ​រវាង​បន្ថែ​ផ្លែឈើ​ ​និង​សារធាតុ​ប្រូតេអ៊ីន​ដែល​មាននៅ​ក្នុង​សាច់​ជាដើម​ ​ក្នុង​បរិមាណ​គ្រប់គ្រាន់​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ ​នឹង​ធ្វើ​ឱ្យ​ទារក​មាន​សារធាតុ​ចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​ទ្រទ្រង់​សុខភាព​ ​និង​ធ្វើ​ឱ្យ​រាងកាយ​របស់​ទារក​លូតលាស់​បាន​ល្អ​ផង​ដែរ​។​ ​លោកអ្នក​មិន​ត្រូវ​បង្ខំ​ទារក​ឱ្យ​ញ៉ាំ​ក្នុង​បរិមាណ​ច្រើន​នោះ​ទេ​ ​តែ​គួរ​ផ្តល់​របប​អាហារ​ជា​ជម្រើស​ដែល​កូនលោក​អ្នកចូលចិត្ត​ញ៉ាំ​៕​រក្សាសិទ្ធិដោយ៖ www.konkmeng.com