ឪពុកម្តាយមិនត្រូវធ្វើរឿងទាំង៤យ៉ាងនេះ នៅចំពោះមុខកូនៗនោះឡើយ
- កុមារ
- ខែធ្នូ 27, 2019
១.មើលទូរទស្សន៍កណ្ដាលអធ្រាត្រ
ជួនកាល បើសិនអ្នកគេងពុំលក់នាពេលកណ្ដាលអធ្រាត្រ មិនគួរបើកទូរទស្សន៍មើលឱ្យសោះ។ ថ្វីត្បិតតែទារកនៅតូចក៏ពិតមែន ប៉ុន្ដែពួកគេអាចស្ដាប់ឮ និងមានអារម្មណ៍ដឹងយ៉ាងច្បាស់ចំពោះអ្វីដែលកើតមាននៅជុំវិញពួកគេ។ ចំណុចនេះមិនមែនមានន័យថា ទារកអាចយល់ ឬបែងចែកបាននូវសម្លេងនៃការវាយតប់ ឈ្លោះគ្នា ឬកំប្លុកកំប្លែងចេញពីទូរទស្សន៍នោះទេ ប៉ុន្ដែមិនយូរប៉ុន្មាន ពួកគេប្រហែលជាអាចចាប់ផ្ដើមធ្វើត្រាប់តាមជាមិនខាន។ កត្តានេះអាចធ្វើឱ្យអារម្មណ៍ក្មេងវិលវល់។
អត្ថបទគួរអាន៖ ឪពុកម្តាយដែលមានកូនជោគជ័យ តែងតែធ្វើនូវរឿងរ៉ាវទាំង៥យ៉ាងនេះ
២.ការប៉ះពាល់ដែលបណ្តាលមកពីសម្លេង
កម្រិតសម្លេងឮខ្លាំងៗ អាចបណ្ដាលឱ្យទារកមិនអាចស្ដាប់ឮមួយរយៈពេលខ្លី និងស្ដាប់មិនច្បាស់នូវពាក្យមួយចំនួនធំ។ លោកអ្នកមិនគួរបើកសម្លេងទូរទស្សន៍ ចាក់ចម្រៀងឮខ្លាំងៗនោះទេ។ បើសិនមានសម្លេងខ្លាំងណាមួយក្បែរខ្លួនពួកគេ លោកអ្នកគួរនាំកូនចេញពីទីនោះ។ អ្វីក៏ដោយឱ្យតែឮខ្លាំង ដូចជាការស្រែកដាក់ក្មេងដោយសម្លេងខ្លាំងៗ ក៏អាចធ្វើឱ្យក្មេងគាំងបានដែរ។
អត្ថបទគួរអាន៖ តើការចិញ្ចឹមបីបាច់កូនមិនបានល្អ នឹងជះឥទ្ធិពលអាក្រក់អ្វីខ្លះដល់ពួកគេ?
៣.ការឈ្លោះប្រកែកគ្នា ឬវាយតប់គ្នា
ក្នុងនាមជាប្ដីប្រពន្ធតែងតែមានការឈ្លោះប្រកែកគ្នា ឬពេលខ្លះអាចឈានដល់ការវាយតប់គ្នាទៀតផង។ តើអ្នកដឹងថា ការប្រើអំពើហិង្សាចំពោះមុខកុមារ អាចជះផលប៉ះពាល់អវិជ្ជមានខ្លាំងប៉ុណ្ណាចំពោះពួកគេ? តាមការស្រាវជា្រវរបស់សាកលវិទ្យាល័យជំនាញរបស់អង់គ្លេសមួយឈ្មោះថា East Anglia បានឱ្យដឹងថា ក្មេងដែលកើតក្នុងគ្រួសារដែលមានបញ្ហាគ្រួសារច្រើន មានទំហំខួរតូច គឺតូចជាងក្មេងដទៃ។ ខួរតូច គឺជាផ្នែកមួយនៃខួរក្បាល ដែលវាអាចធ្វើឱ្យយើងកើតជំងឺវិកលចរិត បើសិនរងនូវផលប៉ះពាល់ណាមួយ។
អត្ថបទគួរអាន៖ ឪពុកម្តាយគួរធ្វើរឿង៣យ៉ាងនេះ បើចង់ឱ្យកូនបានជោគជ័យក្នុងជីវិតទៅអនាគត
៤.ប្រតិបត្តិការលើគ្រែ
មុននឹងអ្នកមានអារម្មណ៍ ចង់ធ្វើប្រតិបត្តិការក្ដៅសាច់ជាមួយដៃគូ លោកអ្នកគួរប្រាកដថា កូនៗរបស់អ្នកគេងលក់ហើយឬនៅ ឬមួយអ្នកត្រូវចេះរកកន្លែងគួរសមណាមួយកុំឱ្យកូនអ្នកឃើញឱ្យសោះ។ និយាយបែបនេះ គឺមិនមែនមានន័យថា ទារកតូចៗរបស់អ្នក ដឹងថាឪពុកម្ដាយខ្លួនកំពុងធ្វើអ្វីនោះទេ តែគឺដោយសារទារកអាចមានការភ័យខ្លាចដោយសារសម្លេងថ្ងូររបស់អ្នក និងដៃគូ៕
អត្ថបទគួរអាន៖ ទម្លាប់ទាំង៦នេះរបស់ឪពុកម្តាយ ធ្វើឱ្យក្មេងៗកើតចិត្តច្រណែននឹងគ្នា
ប្រែសម្រួលដោយ៖ ជា ស៊ាងប៊ូ
រក្សាសិទ្ធិដោយ៖ www.konkmeng.com