រឿងរ៉ាវទាំង៨យ៉ាង ដែលស្ត្រីមានផ្ទៃពោះមិនគួរធ្វើ
- ពពោះ
- ខែធ្នូ 31, 2019
ពិតប្រាកដណាស់ នៅអំឡុងមានផ្ទៃពោះ ស្ត្រីត្រូវបានការយកចិត្តទុកដាក់ពីស្វាមី ពីក្រុមគ្រួសារ និងមានការប្រុងប្រយ័ត្នទ្វេដង ចំពោះការប្រែប្រួលទម្លាប់ ក៏ដូចជាអារម្មណ៍ ទឹកចិត្ត នៅក្នុងឥរិយាបទ របបអាហារ ការស្លៀកពាក់ ជាដើម។
រឿងរ៉ាវទាំង8ចំណុចខាងក្រោមនេះ គឺជាអ្វីដែលស្វាមី ក្រុមគ្រួសារ គួរមានការប្រុងប្រយ័ត្ន ហើយស្ត្រីកំពុងមានគភ៌ខ្លួនឯងផ្ទាល់ គួរប្រុងប្រយ័ត្ន និងគួរដឹងផងដែរ។
អត្ថបទគួរអាន៖ ការធ្វើលំហាត់ប្រាណ និងប្រការគួរជៀសវាង អំឡុងពេលកំពុងពពោះ
១.ការលើករបស់ធ្ងន់ៗ (Don’t move a furniture)
ការលើករបស់ធ្ងន់ៗ ត្រូវបានហាមយ៉ាងដាច់ខាត ក្នុងពេលពពោះ។ ការលើករបស់ធ្ងន់ៗធ្វើឱ្យអ្នកម្តាយ ត្រូវបញ្ចេញកម្លាំងខ្លាំង ដែលជាហេតុធ្វើឱ្យមានចលនារញ្ជួយដល់ទារកក្នុងផ្ទៃ ហើយអាចធ្វើឱ្យទារកងាយនឹងរលូត។២.កុំស្លៀកពាក់ខោអាវដែលមានសភាពតឹង ឬរឹបខ្លាំង (Don’t wear a Tankini)
ស្ថិតនៅក្នុងពេលពពោះ អ្នកម្តាយគ្រប់រូប មិនគួរស្លៀកពាក់ខោអាវដែលតឹង ឬរឹបរាងខ្លាំងនោះទេ ព្រោះអាចប៉ះពាល់ដល់ទារកក្នុងផ្ទៃ។ អ្នកម្តាយគួរតែជ្រើសរើសខោអាវដែលមានធូររលុងល្ហើយៗ ដែលផ្តល់អត្ថប្រយោជន៍ដល់ទារក និងខ្លួនឯងផ្ទាល់។
អត្ថបទគួរអាន៖ តើគ្រឿងសមុទ្រល្អសម្រាប់ស្ត្រីមានផ្ទៃពោះដែរឬទេ?
៣.កុំភ្ញាក់ផ្អើលជាមួយសង្វារលើរាងកាយ (Do not stress over stretch marks)
ស្ត្រីភាគច្រើនក្នុងចំណោមស្ត្រីពពោះ ជារឿយៗតែងភ្ញាក់ផ្អើល ធុញថប់តប់ប្រមល់ចំពោះរឿងសង្វារដែលកើតមានឡើងទៅលើដងខ្លួនរបស់ពួកគេ។ ប៉ុន្តែ សភាពបែបនោះ គឺជាផលដែលកើតឡើងមកពីផ្ទៃពោះមានភាពសន្ធឹងធំជាងមុន ដូច្នេះ បន្ទាប់ពីសម្រាលកូនរួច អ្នកម្តាយភាគច្រើនអាចនឹងត្រឡប់មកធម្មតាវិញ។៤.ជៀសវាងការធ្វើដំណើរកម្សាន្ត (Do not travel)
ការធ្វើដំណើរកម្សាន្តក្នុងអំឡុងពេលនេះ ប្រសិនបើមិនចាំបាច់អ្នកមិនគួរធ្វើឡើយ ព្រោះប្រសិនបើអ្នកចង់ធ្វើដំណើរទៅកន្លែងណាមួយ អ្នកត្រូវធ្វើការរៀបចំឥវ៉ាន់ វ៉ាលី សម្លៀកបំពាក់ និងប្រដាប់ប្រដាផ្សេងៗទៀត ដែលធ្វើឱ្យអ្នករវល់។ លើសពីនេះទៀត អ្នកត្រូវចូលបន្ទប់ទឹកប្រមាណ១០នាទីម្តងដែលធ្វើឱ្យរំខានប៉ះពាល់ដល់អ្នកដទៃ។ ម្យ៉ាងទៀត ក្លិនអាហារមួយចំនួននៅតាមភោជនីយដ្ឋាន អាចធ្វើឱ្យអ្នកមិនស្រួលខ្លួនបាន។
អត្ថបទគួរអាន៖ គ្រូពេទ្យ៖ ត្រូវប្រុងប្រយ័ត្នចំពោះ ទារកកើតពីម្តាយដែលមានជំងឺទឹកនោមផ្អែម
៥.សូមដាក់ខ្នើយឱ្យបានច្រើន (Don’t skimp on the pillows)
ការដាក់ខ្នើយឱ្យបានត្រឹមត្រូវ ពិតជាមានសារៈសំខាន់ណាស់ ក្នុងអំឡុងពេលមានផ្ទៃពោះ។ ការសម្រាកទៀតសោត ត្រូវមានការកល់ខ្នើយនៅលើក្បាលឱ្យរាងខ្ពស់បន្តិច ព្រមទាំងដៃជើងទាំងសខាងផងដែរ ដើម្បីសម្រួលដល់ការសម្រាកបានស្រួល។៦.កុំភ្លេចរកអ្នកមកនៅជាមួយ ( Don’t forget to hire a nanny)
ការរកមនុស្សមកនៅជាមួយ ក្នុងអំឡុងពេលមានផ្ទៃពោះ គឺជារឿងដ៏សំខាន់ និងមានសារៈប្រយោជន៍បំផុត។ ជាធម្មតានៅពេលមានផ្ទៃពោះ គ្រប់យ៉ាងបានផ្លាស់ប្តូរ១៨០ដឺក្រេ មិនថា ការហូបចុក ការស្លៀកពាក់ ការគេង អារម្មណ៍ ទឹកចិត្ត ។ល។
អត្ថបទគួរអាន៖ អាហារ១៣ប្រភេទ ដែលស្ត្រីកំពុងពរពោះ ចាំបាច់ត្រូវទទួលទាន
៧.កុំគិតស្មុគស្មាញពេក ( Don’t be too wedded in birth plan)
ជារឿងគួឱ្យឈឺក្បាល ធុញថប់ នៅពេលស្ត្រីមានផ្ទៃពោះជាច្រើន ព្យាយាមគិតស្មុគ្រស្មាញអំពីរឿងទាក់ទងនឹងកូន ដូចជាការទទួលទានអ្វី រៀបចំខ្លួនយ៉ាងម៉េច ស្លៀកពាក់បែបណា ត្រូវធ្វើខ្លួនបែបណាជាដើម ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃដោយផ្ទាល់ និងដោយប្រយោល។ ស្ត្រីមានផ្ទៃពោះ គួរជំនួសមកវិញនូវការធ្វើចិត្តឱ្យត្រជាក់ ហើយអ្នកជុំវិញ ក៏មិនត្រូវធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ និងទឹកចិត្តរបស់គាត់ដែរ។
៨.មិនគួរចិញ្ចឹមសត្វ ( Don’t adopt any pets)
ការជ្រើសរើសចិញ្ចឹមសត្វក្នុងអំឡុងពេលពពោះ មិនមែនគឺជារឿងដែលត្រូវធ្វើឡើយ ព្រោះសត្វចិញ្ចឹមត្រូវការឱ្យអ្នកចំណាយពេលវេលាជាមួយពួកវា ដូចជាការដាក់ចំណីឱ្យវាស៊ី សម្អាតខ្លួនប្រាណវា ជាដើម។
អត្ថបទគួរអាន៖ ហេតុផលទាំង៥ ស្រ្តីមានផ្ទៃពោះគួរលេបវីតាមីនហ្វូលីខអាស៊ីត (Vitamin Folic Acid)
ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com