ក្នុងសតវត្សទី២១នេះ តើយើង រួមទាំងកូនៗរបស់យើងផង ត្រូវចេះជំនាញអ្វីខ្លះ?
- ការអប់រំ
- ខែធ្នូ 26, 2019
នៅដើមសតវត្សទី២១នេះ បច្ចេកវិទ្យាពិតជាទំនើបខ្លាំងណាស់ ដែលធ្វើឲ្យបណ្ដាប្រទេស និងប្រជាជនពិភពលោកមួយចំនួនធំ មិនអាចដើរទាន់សម័យកាលនោះទេ។ បើយើងងាកទៅមើលចាស់ៗក្នុងប្រទេសកម្ពុជាវិញ គឺភាគច្រើនពុំចេះប្រើប្រាស់បច្ចេកវិទ្យាទំនើបនោះទេ។ រីឯក្មេងៗ ឬសិស្សានុសិស្សតាមបណ្ដាខេត្តក្រីក្រនានាក៏មិនបានយល់ច្រើនពីវិទ្យាសាស្ត្រច្ចេកវិទ្យានេះដែរ។
តើសិស្សានុសិស្ស ឬយុវជនជំនាន់ក្រោយ ត្រូវការចេះជំនាញអ្វីខ្លះក្នុងសតវត្សទី២១នេះ ដើម្បីដើរឲ្យទាន់សង្គមការងារ ដែលពោរពេញទៅដោយការប្រកួតប្រជែងមួយនេះ?
អត្ថបទគួរអាន៖ របៀបជ្រើសរើសសាលាមត្តេយ្យ ឬសាលាមើលថែក្មេងៗសម្រាប់កូនៗលោកអ្នក
១.ជំនាញសិក្សា (Learning skills)៖ ភាគច្រើនគេហៅកាត់ថា Four C ដែលពាក្យពេញនោះ កើតចេញពីការគិតបែបស៊ីជម្រៅ (Critical Thinking) ការច្នៃប្រឌិត (Creativity) ការសហការ (Collaboration) និងការទំនាក់ទំនង (Communication)។ +ការគិតបែបស៊ីជម្រៅ៖ គឺជាការអនុវត្តនូវការដោះស្រាយបញ្ហា ដែលផ្ដល់ឲ្យសិស្សអាចស្វែងរកឃើញនូវការពិតដែលត្រឹមត្រូវបំផុត ជាពិសេសគឺនៅពេលដែលពួកគេអាចបែងចែកដាច់ដោយឡែកពីគ្នា នូវអ្វីដែលជាការពិតមានស្រាប់ និងអ្វីដែលកើតចេញពីគំនិត។ អ្នកអាចសិក្សាពីការគិតបែបស៊ីជម្រៅបានតាមរយៈសួរខ្លួនឯងថា «ហេតុអ្វី?» គ្រប់ពេលដែលធ្វើអ្វីមួយ។
+ការច្នៃប្រឌិត៖ គឺជាការគិតបែបផ្សេងមួយដោយដាច់ឆ្ងាយពីភាពទូទៅ ដែលវាអាចឲ្យលទ្ធផលមួយគួរជាទីគាប់ចិត្ត ឬមានប្រសិទ្ធភាពខ្ពស់។ ឧទាហរណ៍ ដូចជាការដាក់ឲ្យប្រើប្រាស់នូវកម្មវិធីសិក្សាច្បាប់ចរាចរណ៍ និងរាយការណ៍ផ្លូវខូចរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក៏ជាផ្នែកមួយនៃភាពច្នៃប្រឌិតមួយក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែរ។+ការសហការ៖ គឺជាការចូលរួមធ្វើការជាមួយគ្នា ដើម្បីឲ្យសម្រេចបាននូវគោលដៅរួមមួយ។ យើងទាំងអស់ត្រូវការធ្វើការជាមួយមនុស្សអស់រយៈពេលពេញមួយជីវិត។ ការសហការ អាចឲ្យយើងដឹងកាន់តែច្បាស់ថា មនុស្សទាំងអស់មិនមានគំនិតដូចគ្នានោះទេ ប៉ុន្ដែយើងត្រូវបញ្ចេញមតិ ចូលរួមឲ្យសកម្មបំផុត និងទាមទារឲ្យមានភាពអត់ធ្មត់ និងយោគយល់ផ្នែកផ្លូវចិត្តជាទីបំផុត ទើបអាចមានភាពជោគជ័យក្នុងការសហការបាន។
អត្ថបទគួរអាន៖ រឿង៤យ៉ាងដែលក្មេងៗគួរចេះ មុនពួកគេចាប់ផ្ដើមចូលរៀនលើកដំបូង
+ការប្រាស្រ័យទាក់ទង៖ គឺជាការបង្ហាញនូវអារម្មណ៍ គំនិតរបស់ខ្លួនក្នុងពេលខ្លីមួយ និងមានអត្ថន័យច្បាស់លាស់។ ជំនាញមួយនេះពិសេសណាស់ ព្រោះវាអាចធ្វើឲ្យអ្នកក្លាយជាមនុស្សម្នាក់ដ៏ឆ្លាតវៃ និងតែងតែជួបនូវភាពជោគជ័យជានិច្ច ដោយពឹងផ្អែកតែលើអណ្ដាត និងខួរក្បាលរបស់អ្នកប៉ុណ្ណោះ។
២.ជំនាញផ្នែកអក្សរសាស្ត្រ (Literacy skill)៖ ជំនាញផ្នែកអក្សរសាស្ត្រនេះត្រូវបានហៅកាត់ថា IMT ដែលមកពីពាក្យ ព័ត៌មានវិទ្យា(Information literacy) ប្រព័ន្ធផ្សព្វផ្សាយវិទ្យា(Media literacy) និងបច្ចេកវិទ្យា(technology literacy)។+ព័ត៌មានវិទ្យា៖ គឺជាជំនាញគ្រឹះដែលអាចឲ្យសិស្សយល់ពីការពិត យល់ពីទិន្នន័យទាំងឡាយដែលពួកគេនឹងជួបនៅលើអ៊ីនធឺណេត។
+ប្រព័ន្ធផ្សព្វផ្សាយវិទ្យា៖ គឺជាជំនាញដែលអាចឲ្យយើងផ្សាយនូវទ្រឹស្ដី ប្រភព ឬចំណេះដឹងជាដើម។ វាធ្វើឲ្យយើងកាន់តែស្គាល់យល់នូវសង្គម និងធម្មជាតិនៃពិភពលោក។
+បច្ចេកវិទ្យា គឺជាជំនាញដ៏សំខាន់បំផុតក្នុងសម័យវិទ្យាសាស្ត្រដ៏ជឿនលឿន។ វាធ្វើឲ្យយើងយល់ពីកុំព្យូទ័រ ឧបករណ៍អេឡិចត្រូនិច សម្រួលការងារ និងមានប្រសិទ្ធការងារខ្ពស់។ ក្នុងនាមជាសិស្ស និងមនុស្សជំនាន់នេះ បើមិនមានចំណេះដឹងគ្រឹះអ្វីសោះអំពីបច្ចេកវិទ្យា គឺប្រៀបដូចជាទីក្រុងខ្វះអគ្គិសនីដូច្នោះដែរ។
អត្ថបទគួរអាន៖ វិធីសាស្ត្រ៣យ៉ាង បណ្តុះទម្លាប់ការអានសៀវភៅសម្រាប់កូនៗលោកអ្នក
៣.ជំនាញសម្រាប់ជីវិត (Life skill)៖ ជំនាញសម្រាប់ជីវិតនេះ ត្រូវបានគេហៅកាត់ថា FLIPS ដែលតំណាងឲ្យពាក្យ ការបត់បែន(Flexibility) ភាពជាអ្នកដឹកនាំ (Leadership) គំនិតផ្ដួចផ្ដើម(Initiative) ផលិតភាព(Productivity) និងជំនាញសង្គម(Social skill)។+ភាពបត់បែន៖ ចេះប្រែប្រួលដូចទឹក បត់ចុះបត់ឡើង ផ្លាស់ប្ដូរលឿនទៅតាមកាលៈទេសៈ
+ភាពជាអ្នកដឹកនាំ៖ ជម្រុញ និងដឹកនាំក្រុមដើម្បីសម្រេចគោលដៅ
+គំនិតផ្តួចផ្តើម៖ ចាប់ផ្តើមគម្រោងយុទ្ធសាស្រ្ត និងផែនការដោយខ្លួនឯង
+ផលិតភាព៖ ធ្វើអ្វីមួយមានប្រសិទ្ធភាពល្អ ត្រឹមត្រូវទៅនឹងអ្វីដែលគេចង់បាន
+ជំនាញសង្គម៖ ការជួបជុំ និងភ្ជាប់បណ្តាញជាមួយអ្នកដទៃជុំវិញខ្លួន ដើម្បីជាប្រយោជន៍ទៅវិញទៅមកសរុបមក ក្នុងនាមយើងជាមនុស្សសម័យសតវត្សទី២១ ចាំបាច់ត្រូវចេះជំនាញដែលដូចបានរៀបរាប់ខាងលើ ព្រោះថាយើងមិនមែនរស់នៅម្នាក់ឯងនោះទេ គឺយើងរស់នៅក្នុងសង្គមមនុស្ស ដែលពោរពេញទៅដោយការប្រកួតប្រជែង។ បើសិនយើងមិនចេះជំនាញទាំងនេះឲ្យបានច្រើនទេ នោះយើងពិបាកនឹងដើរចូលសង្គមសម័យនេះណាស់។ ចេះរាល់នូវជំនាញខាងលើ ក៏ជាការចូលរួមចំណែកមួយក្នុងការកសាងធនធានមនុស្សដល់សង្គមកម្ពុជាផងដែរ៕
អត្ថបទគួរអាន៖ វិធីសាស្ត្រជ្រើសរើសឧបករណ៍ ឬសម្ភារៈសម្រាប់ក្មេងលេង ជួយបង្កើនការយល់ដឹង និងភាពឆ្លាតវៃសម្រាប់កូនៗ
ប្រែសម្រួលដោយ៖ ជា ស៊ាងប៊ូ
រក្សាសិទ្ធិដោយ៖ www.konkmeng.com