សណ្តែក (Lentils)មានអត្ថប្រយោជន៍អ្វីខ្លះសម្រាប់សុខភាពកុមារ?
- ការលូតលាស់
- ខែធ្នូ 30, 2019
គ្រាប់សណ្តែកជាប្រភេទអាហារធញ្ញជាតិម្យ៉ាង ដែលមានផ្ទុកសារធាតុចិញ្ចឹមខ្ពស់។ សណ្តែកសម្បូរទៅដោយប្រូតេអ៊ីន (Protein) និងជាតិសរសៃ(fiber) ដែលល្អសម្រាប់ជំនួយដល់ការលូតលាស់របស់កុមារ។ លើសពីនេះទៀត សណ្តែកមានកម្រិតជាតិខ្លាញ់ទាប(low-fat foods) និងសម្បូរដោយសារធាតុរ៉ែ ដូចជា ជាតិដែក (iron) ផូស្វរ(Phosphorus) អាស៊ីតហ្វ័រលីត(Folate) ប៉ូតាស្យូម(Potassium)។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលមាននៅក្នុងពពួកសណ្តែក ល្អសម្រាប់សុខភាពកុមារ៖
១.ជម្រុញដល់ការរំលាយអាហារ(Promote Digestion)
សណ្តែកភាគច្រើន មានផ្ទុកនូវបរិមាណជាតិសរសៃច្រើន ដែលអាចជួយដល់ការរំលាយអាហារ និងការទល់លាមក។ ជាជម្រើសមួយល្អ ដែលឪពុកម្តាយជ្រើសយកគ្រាប់ធញ្ញជាតិសណ្តែក ជារបបអាហារសម្រាប់ក្មេង ព្រោះវាអាចជួយការពារការកើតជំងឺរលាក់ពោះវៀន ជាដើម។២.មានកម្រិតប្រូតេអ៊ីនខ្ពស់(High Protein Value)
សណ្តែកជាប្រភេទអាហារធម្មជាតិ ដែលសម្បូរដោយសារធាតុចិញ្ចឹម។ សណ្តែកឆ្អិនមួយពែង មានផ្ទុកប្រូតេអ៊ីនច្រើនជាង១៧ក្រាម។ ប្រសិនបើកូនលោកអ្នកមិនចូលចិត្តសាច់ លោកអ្នកគួរជំនួសវិញដោយគ្រាប់ធញ្ញជាតិសណ្តែកដែលសម្បូរដោយប្រូតេអ៊ីន។
អត្ថបទគួរអាន៖ អាហារ១៣ប្រភេទ ដែលស្ត្រីកំពុងពរពោះ ចាំបាច់ត្រូវទទួលទាន
៣.ជម្រុញឱ្យមានកម្រិតអ៊ុកស៊ីសែន(Boosts Oxygen Levels)
សណ្តែក ក៏សម្បូរដោយវីតាមីនB សារធាតុរ៉ែ និងជាតិដែក ផងដែរ។ ជាតិដែកផលិតសារធាតុ RBC (កោសិកាឈាមក្រហម (RBCs) ដែលត្រូវបានគេហៅថា erythrocytes គឺជាកោសិកាដែលចរាចរនៅក្នុងឈាម និងដឹកអុកស៊ីសែនពាសពេញរាងកាយ) និងជួយជម្រុញអ៊ុកស៊ីសែនឱ្យមានភាពប្រសើរឡើង នៃជាលិកាសាច់ដុំ និងសិរីរាង្គ។ ដូច្នេះ ការបន្ថែមសណ្តែកទៅក្នុងរបបអាហារកុមារ ជួយបង្កើនកម្រិតអុកស៊ីសែន ដែលខ្លួនកុមារត្រូវការ។៤.ជួយឱ្យបេះដូងមានសុខភាពល្អ(Promote Heart Health)
សណ្តែកមានជាតិសរសៃ និងសារធាតុចិញ្ចឹមខ្ពស់ គឺជារបបអាហារជួយធ្វើឱ្យបេះដូងមានសុខភាពល្អ។
៥.ជួយសម្រួលការរំលាយអាហារ (Improve Metabolism)
សណ្តែក ជារបបអាហារដែលអាចជួយសម្រួលដល់ការរំលាយអាហាររបស់កុមារបានកាន់តែប្រសើរ។
អត្ថបទគួរអាន៖ អាហារ១០យ៉ាង មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទារកអាយុ១៣ខែ
៦.ជួយបង្កើនកម្រិតថាមពល(Enhance Energy Levels)
គ្រាប់ធញ្ញជាតិសណ្តែក មានផ្ទុកដោយសារធាតុចិញ្ចឹមច្រើនប្រភេទ ដែលល្អសម្រាប់ជម្រុញការលូតលាស់ និងជួយឱ្យក្រពះ ពោះវៀនកុមារមានដំណើរការបានល្អ ហើយមិនត្រឹមតែប៉ុណ្ណោះទេ សណ្តែក ក៏ជួយបង្កើនកម្រិតថាមពលដល់កុមារផងដែរ។
ប្រែសម្រួលដោយ៖ ស៊ីន សុភាព
រក្សាសិទ្ធិដោយ៖ www.konkmeng.com