​កុមារ​មាន​អាយុ៣ឆ្នាំ​ ​ពួកគេ​កំពុង​ស្ថិតនៅ​ក្នុង​តំណា​ក់​កាល​នៃ​ការលូតលាស់​ ​និង​មាន​ភាព​សកម្ម​ខ្លាំង​។​ ​ពួកគេ​មាន​តម្រូវការ​អាហារូបត្ថម្ភ​ ​និង​ថាមពល​ឱ្យ​បាន​គ្រប់គ្រាន់​ ​ដើម្បី​បំពេញ​តម្រូវការ​នៃ​ការលូតលាស់​ទៅលើ​ផ្នែក​សុខភាព​រាងកាយ​ ​និង​ខួរក្បាល​។​

តើ​លោកអ្នក​ប្រាកដ​ទេ​ថា​ ​កូន​អាយុ៣ឆ្នាំ​របស់​លោកអ្នក​ ​ពួកគេ​ទទួល​បាន​របប​អាហារ​ ​ដែល​មាន​វីតាមីន​ ​និង​សារធាតុ​រ៉ែ​គ្រប់គ្រាន់​?​ ​តើ​ប្រភេទ​អាហារ​ណាខ្លះ​ ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ ​និង​ជា​តម្រូវការ​ដែ​លកូនៗ​លោកអ្នក​គួរ​ទទួល​បាន​?​ ​ខាងក្រោម​នេះ​ ​គឺជា​ប្រភេទ​អាហារ​មួយចំនួន​ ​ដែល​ក្មេង​នៅក្នុង​អំឡុង​អាយុ៣ឆ្នាំ​ ​គួរ​ទទួល​បាន​៖​

អត្ថបទគួរអាន៖ ម៉ា​ប៉ា​គ្រប់រូប​ត្រូវ​ដឹង​ថា​ ​បណ្តោយ​កូន​ឱ្យ​ញ៉ាំ​ជាតិ​ស្ករ​ច្រើនពេក​ ​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​

​១​.​ក្រុម​អាហារ​គួរ​ផ្តល់​ឱ្យ​កូន​(​Foods​ ​Option​)​
​របប​អាហារ​សម្រាប់​កុមារ​អាយុ៣ឆ្នាំ​ ​អាច​នឹង​ខុស​ៗ​គ្នា​ទៅតាម​ស្ថានភាព​របស់​កុមារ​មួយ​រូប​ៗ​ ​ព្រោះ​អាស្រ័យ​លើ​ការលូតលាស់​ ​និង​របប​អាហារ​ដែល​បាន​ផ្តល់​ឱ្យ​។​ ​ទោះ​យ៉ាងណា​ ​ត្រូវ​ប្រាកដ​ថា​ ​កូន​របស់​លោកអ្នក​ ​ទទួល​បាន​របប​អាហារ​គ្រប់គ្រាន់​ពី​ក្រុម​អាហារ៤មុខ​នេះ​៖​

​•​ ​ការ​ផ្ដល់​សាច់​ទៅ​ក្នុង​របប​អាហារ​
​•​ ​ការ​ផ្ដល់​ទឹកដោះគោ​ទៅ​ក្នុង​របប​អាហារ​
​•​ ​ការ​ផ្ដល់​គ្រាប់ធញ្ញជាតិ​ទៅ​ក្នុង​របប​អាហារ​
​•​ ​ការ​ផ្ដល់​បន្លែ​ ​និង​ផ្លែឈើ​ ​ទៅ​ក្នុង​របប​អាហារ​​ប៉ា​ម៉ាក់​ ​គួរ​ព្យាយាម​ផ្ដល់​នូវ​របប​អាហារ​ទាំង៤ក្រុម​នេះ​ទៅ​ក្នុង​របប​អាហារ​របស់​កុមារ​ ​រួម​ទាំង​បន្ថែម​អាហារ​មាន​ជាតិ​ខ្លាញ់​ ​ដែល​មាន​ល្អ​ចំពោះ​សុខភាព​ ​ដូចជា​ ​ផ្លែ​ប័រ​(​avocadoes​)​ ​ត្រី​សាល់​ម៉ុន​(​salmon​)​ ​ឈីស​(​cheese​)​ ​តែ​មិន​ត្រូវ​ផ្តល់​នូវ​អាហារ​ដែល​មាន​ជាតិ​សូដ្យូម​ ​(​sodium​)​ ​និង​ជាតិ​ស្ករ​ខ្ពស់​នោះ​ទេ​។​

​គួរ​ធ្វើបែប​ណា​ដើម្បី​ឱ្យ​កូន​ញាំ​អាហារ​បាន​ត្រឹមត្រូវ​?​
​•​ ​ជៀសវាង​ផ្តល់​អាហារ​ពេញ​ចាន​ ​ជំនួស​វិញ​ដោយ​អាហារ​សម​ល្មម​
​•​ ​ជ្រើសរើស​អាហារ​ដែល​មាន​ជីវជាតិ​ ​ដូចជា​សាច់​ ​និង​បន្លែ​
​•​ ​ជៀសវាង​ការ​ផ្តល់​អាហារសម្រន់​ញឹកញាប់​ ​ជំនួស​វិញ​ដោយ​ការកំណត់​ពេលវេលា​ឱ្យ​កូន​ញ៉ាំ​ច្បាស់លាស់​
​•​ ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ ​គួរ​មាន​ព័ណ៌​ចម្រុះ​ ​ដែល​អាច​ទាក់ទាញ​កូន​ឱ្យ​ចង់​ញ៉ាំ​
​•​ ​ផ្លាស់​ប្តូរ​អាហារ​ដែល​មិនល្អ​ ​បើ​កូន​ចូលចិត្ត​ញ៉ាំ​ភី​ហ្សា​ ​គួរ​ជំនួស​វិញ​ដោយ​ប្រភេទ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ក្មេង​ ​ដោយ​ច្នៃ​អាហារ​ឱ្យ​មាន​ព័ណ៌​ចម្រុះ​ ​មាន​បន្លែ​ ​និង​លាយ​ជាមួយ​ប្រេង​ ​អូ​លីវ​​២​.​ការ​ជ្រើសរើស​ភេសជ្ជៈ​សម្រាប់​កុមារ​ ​(​Drink​ ​Choices​)​
​ទឹក​ ​គឺជា​តម្រូវការ​ដែល​មនុស្សយើង​មិន​អាច​ខ្វះ​បាន​ ​សម្រាប់​កុមារ​ក៏​ដូចគ្នា​។​ ​នៅពេល​ផ្តាច់​កា​របំ​ប៉ៅ​កូន​ដោយ​ទឹកដោះម្តាយ​ ​ក្រៅពី​ទឹក​ធម្មតា​ ​លោកអ្នក​គួរតែ​ផ្តល់​ឱ្យ​ពួកគេ​នូវ​ទឹកដោះគោ២កែវ​នៅក្នុង​មួយថ្ងៃ​ ​តែ​មិន​អាច​លើស​ពីរ​នេះ​ទៀត​នោះ​ទេ​។​ ​

អត្ថបទគួរអាន៖ កូនអ្នកមានអាយុ៦ខែ​ហើយ គួរតែចាប់ផ្ដើម​ញ៉ាំបន្លែអ្វី?

​មួយវិញទៀត​ ​លោកអ្នក​គួរ​មានការ​កម្រិត​នៅក្នុង​ការ​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ ​ដូចជា​ ​ទឹកសូដា​ ​ទឹក​ផ្លែឈើ​កំប៉ុង​ ​និង​ភេសជ្ជៈ​កំប៉ុង​ផ្សេងទៀត​ ​ដែល​អាច​ផ្តល់​ផល​អវិជ្ជមាន​ដល់​សុខភាព​ធ្មេញ​របស់​កុមារ​។​ ​ទោះ​យ៉ាងណា​ ​លោកអ្នក​គួរតែ​មានការ​ពិគ្រោះ​យោបល់​បន្ថែម​ទៀត​ ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ ​ដើម្បី​ប្រាកដ​ថា​ ​ភេសជ្ជៈ​ដែល​ផ្តល់​ឱ្យ​កូន​ញ៉ាំ​ ​គឺជា​របប​អាហារ​ដែល​ត្រឹមត្រូវ​។​

​៣​.​ប្រភេទ​អាហារសម្រន់​(​Snack​ ​Ideas​)​​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ ​អំពី​អាហារ​សម្រន់​ផ្សេង​ៗ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗ​ទៀត​ ​អាច​នឹង​ទាក់ទាញ​ចំណាប់​អារម្មណ៍​កុមារ​ ​ឱ្យ​ចង់​ញ៉ាំ​។​ ​ការ​ធ្វើ​អាហារសម្រន់​ដោយខ្លួនឯង​នៅផ្ទះ​ ​ជា​រឿង​ងាយស្រួល​ ​និង​អាច​ជ្រើសរើស​យក​ប្រភេទ​អាហារ​ ​ដែល​មាន​ល្អ​ចំពោះ​សុខភាព​សម្រាប់​ពួកគេ​ញ៉ាំ​ ​ហើយ​ចំណាយ​អស់​តិច​ជាង​អាហារសម្រន់​ដែល​ទិញ​ស្រាប់​ទៀតផង​។​

អត្ថបទគួរអាន៖ ទឹកដោះ​គោស​ណ្តែក​សៀង​ ​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​យ៉ាង​សម្បូរ​បែប​ ​ល្អ​សម្រាប់​សុខភាព​កុមារ​

​ទាំងនេះ​ជា​អាហារសម្រន់​ដែល​ល្អ​ចំពោះ​សុខភាព​កុមារ​អាយុ៣ឆ្នាំ​៖​

​•​ចិត​ផ្លែឈើ​ស្រស់​ជា​ចំ​ណិ​តៗ​ ​ហើយ​ញ៉ាំ​ជាមួយ​ទឹកដោះគោ​យ៉ា​អ៊ួ​ ​(​fresh​ ​fruit​ ​with​ ​yogurt​)​
​•​នំ​ធ្វើ​ពី​ផ្លែ​ចេក​ ​លាយ​ជា​មួយ​ប័​រស​ណ្តែ​ក​ ​(​banana​ ​bread​ ​with​ ​some​ ​light​ ​nut​ ​butter​)​
​•​ឈី​សលាយ​ជាមួយ​នំ​ខែ​ក​ឃឺ​ ​(​cheese​ ​with​ ​whole​ ​grain​ ​crackers​)​
​•​ទឹកដោះគោ​ ​យ៉ា​អ៊ួ​ ​លាយ​ជាមួយ​ផ្លែឈើ​ ​(​Milk​/​yogurt​ ​and​ ​fruit​ ​smoothies​)​
​•​នំ​ប័ង​សាំង​វិច​ ​(​Multigrain​ ​bread​ ​sandwiches​ ​with​ ​lots​ ​of​ ​veggies​)​
​•​ផា​ស្តា​បន្លែ​ជាមួយ​សាច់​គ្មាន​ខ្លាញ់​ ​(​pasta​ ​with​ ​healthy​ ​vegetables​ ​and​ ​lean​ ​meat​)​

​ប្រែ​សម្រួល​ដោយ​៖​ ​ស៊ីន​ ​សុភាព​
​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​