៥វិធី ជួយឱ្យកូនៗលោកអ្នក លូតកម្ពស់ជាងមុន
- ការលូតលាស់
- ខែធ្នូ 27, 2019
កម្ពស់របស់មនុស្សយើង ក៏ជាផ្នែកមួយដែលធ្វើឱ្យមានភាពទាក់ទាញផងដែរ។ ឪពុកម្តាយជាច្រើនប្រហែលមានការព្រួយបារម្ភចំពោះការលូតលាស់របស់កូនៗ។ ការលូតកម្ពស់របស់កុមារ ពាក់ព័ន្ធទៅនឹឹងកត្តាច្រើនយ៉ាង ដូចជាបញ្ហាតំណពូជ របបអាហារ បញ្ហាដំណេក និងសកម្មភាពផ្សេងៗក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។
ថ្ងៃនេះ គេហទំព័រ កូនក្មេង www.konkmeng.com សូមលើកយកវិធីចំនួន៥យ៉ាង ជួយដល់ឪពុកម្តាយ ដែលកំពុងបារម្ភ និងរិះរកមធ្យោបាយ ដើម្បីជួយដល់កូនៗរបស់ខ្លួន ដើម្បីឱ្យពួកគេមានកម្ពស់សមស្រប។ ចំណុចទាំង៥នោះរួមមាន៖
អត្ថបទគូរអាន៖ អាហារ៥ប្រភេទ មានគុណប្រយោជន៍សម្រាប់សុខភាពទារក ទើបមានអាយុ៥ខែ
១.ទម្លាប់នៅក្នុងការបរិភោគអាហារ (Healthy Eating Habits)អាហារ គឺជាតម្រូវការចាំបាច់សម្រាប់ចិញ្ចឹម និងទ្រទ្រង់សុខភាពរាងកាយឱ្យមានសុខភាពល្អ។ ការជ្រើសរើសរបបអាហារសម្រាប់កុមារញ៉ាំបានត្រឹមត្រូវ គឺជាការកត្តាសំខាន់មួយក្នុងការជួយដល់ការលូតលាស់កម្ពស់របស់ពួកគេ។ ប្រភេទអាហារដែលមានផ្ទុកនូវសារធាតុប្រូតេអ៊ីន (Protein) បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយពន្លូតកម្ពស់កុមារ ដែលភាគច្រើនមានដូចជា ស៊ុត និងសណ្តែក ជាដើម។
ជាមួយគ្នានោះដែរ លោកអ្នកត្រូវប្រាកដថា កូនៗទទួលបានរបបអាហារដែលមានសារធាតុវីតាមីន(vitamins) និងសារធាតុរ៉េ(minerals)គ្រប់គ្រាន់ មាននៅក្នុងប្រភេទបន្លែផ្លែឈើមួយចំនួនដូចជា ស្ពៃខ្មៅ ការ៉ុត ស្វាយ ជាដើម។
អត្ថបទគួរអាន៖ សកម្មភាពទាំងនេះ អាចជួយជម្រុញដល់ការលូតលាស់ផ្នែករាងកាយ និងខួរក្បាលរបស់កុមារ
២.ហាត់ប្រាណឲ្យទៀងទាត់ (Regular Exercise)ការធ្វើលំហាត់ប្រាណជាប្រចាំ និងទៀងទាត់ ជួយឱ្យសាច់ដុំកុមារលូតលាស់បានប្រសើរ។ ក្មេងដែលមានទម្លាប់ហាត់ប្រាណជាទៀងទាត់ មានការលូតលាស់ ឆាប់ធំជាងក្មេងដែលមិនធ្វើលំហាត់ប្រាណ។ លោកអ្នកអាចនាំកូនៗ ធ្វើលំហាត់ប្រាណ ដូចជា ហែលទឹក ធ្វើយោហ្គា រត់ ជាដើម។
៣.គេងឱ្យបានគ្រប់គ្រាន់ (Adequate Sleep)ជាទូទៅ រាងកាយរបស់កុមារផលិតអរម៉ូនផ្សេងៗ ក្នុងអំឡុងពេលដែលពួកគេគេង។ ការគេងបានគ្រប់គ្រាន់ នឹងជួយដល់ការលូតលាស់របស់ពួកគេផងដែរ។ កុមារទើបចេះដើរតេះតះ ត្រូវការគេង ចន្លោះពី១១ ទៅ១៣ម៉ោង ក្នុងមួយថ្ងៃ ខណៈពេលកុមារដែលមានអាយុចូលរៀន ត្រូវការគេងចន្លោះពី១០ទៅ១១ម៉ោង។
៤.មានអាកប្បកិរិយាល្អ (Good Posture)ការមានអាកប្បកិរិយាល្អក្នុងការរស់នៅ គឺជាវិធីល្អប្រសើរបំផុត ជួយឱ្យកុមារឆាប់លូតកម្ពស់ផងដែរ។ អាណាព្យាបាលគួរតែប្រាប់កូន២អំពីរឿងនេះ ប្រសិនបើពួកគេចង់លូតកម្ពស់ ដូចជា ត្រូវដើរឱ្យត្រង់ ឈរឱ្យត្រង់ អង្គុយឱ្យត្រង់ ជាដើម។
អត្ថបទគួរអាន៖ចំណេះដឹងផ្សេងៗទាក់ទងនឹងដំណេករបស់កូនលោកអ្នក
៥.ញ៉ាំទឹកដោះគោឱ្យបានទៀងទាត់ (Drink Milk Regularly)កាល់ស្យូម (Calcium)ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍរចនាសម្ព័ន្ធឆ្អឹងរបស់កូនអ្នក។ ទឹកដោះគោ គឺជាប្រភពកាល់ស្យូមដ៏សម្បូរបែប។ ទឹកដោះគោដែលពួកគេញ៉ាំរាល់ថ្ងៃ នឹងត្រូវទៅបំពេញរាល់តម្រូវការកាល់ស្យូមប្រចាំថ្ងៃ ដែលពួកគេខ្វះខាត និងដើម្បីបង្កើនការលូតលាស់ផ្នែកឆ្អឹងរបស់កុមារ៕
អត្ថបទគួរអាន៖ ហេតុអ្វីកុមារត្រូវការចំណាយពេលជាមួយធម្មជាតិឱ្យបានច្រើន?
ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com