អត្ថប្រយោជន៍ និងការប្រតិកម្មរបស់ផ្លែគីវី(Kiwi)ចំពោះសុខភាពទារក
- កុមារ
- ខែធ្នូ 31, 2019
ប្រហែលមានឪពុកម្តាយមួយចំនួនគិតថា កូនទើបមានអាយុ៦ខែ មិនគួរផ្តល់អាហាររឹង (solid foods)មួយចំនួនជារបបអាហារសម្រាប់ពួកគេនោះទេ។ នៅក្នុងអាយុប៉ុណ្ណេះ ទារកគួរទទួលបានរបបអាហាបន្ថែម ក្រៅពីទឹកដោះម្តាយ ដូចជា បន្លែ ផ្លែឈើ ធញ្ញជាតិ ជាដើម។ លោកអ្នក គួរតែជ្រើសរើសយករបបអាហារ ដែលសម្បូរសារធាតុចិញ្ចឹម និងមានសារៈប្រយោជន៍ចំពោះសុខភាពទារក។
ថ្ងៃនេះ គេហទំព័រ កូនក្មេង www.konkmeng.com សូមលើកយកអត្ថប្រយោជន៍របស់ផ្លែគីវី(Kiwi)សម្រាប់ជារបបអាហារបន្ថែមផ្តល់ឱ្យទារកញ៉ាំ៖
អត្ថបទគួរអាន៖ អត្ថប្រយោជន៍របស់ផ្លែគីវី (Kiwi) ចំពោះសុខភាពស្រ្តីមានផ្ទៃពោះ
១.តើពេលណាគួរផ្ដល់ផ្លែគីវីឱ្យទារកញ៉ាំ?
• គួរផ្តល់ផ្លែគីវី ជារបបអាហារបន្ថែម អំឡុងពេលទារកមានអាយុពី៨ ទៅ១០ខែ។
• ប្រសិនបើទារកធ្លាប់មានប្រតិកម្មអាលក្ស៊ីអាហារ (food allergies) ឬឡើងកន្ទួលដោយសារការប្រើកន្ទប លោកអ្នកគួរផ្ដល់ផ្លែឈើជារបបអាហារ នៅពេលទារកមានអាយុចន្លោះពី១០ទៅ១២ខែ។
• ក្នុងករណីគ្រួសារលោកអ្នក ធ្លាប់មានប្រតិកម្មអាលក្ស៊ីជាមួយនិងផ្លែគីវីនេះ លោកអ្នកគួរតែទៅជួបជាមួយគ្រូពេទ្យ មុនសម្រេចផ្តល់ផ្លែគីវីជារបបអាហារសម្រាប់ទារក។
• ទោះបីជាផ្លែឈើធម្មជាតិមានជាតិអាលក្ស៊ី អាចបណ្តាលឱ្យមានប្រតិកម្មក្លាយជាអាលក្សីលើបបូរមាត់ ឬកំបេះគូទរបស់ទារកក្តី តែជាទូទៅផ្លែឈើ ឬផ្លែគីវី សម្បូរជីវជាតិល្អសម្រាប់បំប៉នសុខភាពទារក។
អត្ថបទគួរអាន៖ អត្ថប្រយោជន៍ទាំង៧ មាននៅក្នុងផ្លែឈើក្រៀម ជាជំនួយដ៏ល្អសម្រាប់សុខភាពទារក
២.សារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែគីវី (Nutritional Facts Of Kiwi)
• វីតាមីនC (vitamin C) ៦៣.៩៦មីលីក្រាម
• វីតាមីនK (vitamin K) ២៧.៨១មីលីក្រាម
• សារធាតុស្ពាន់ (copper) ០.០៩មីលីក្រាម
• ជាតិសរសៃ (fiber) ២.០៧ក្រាម
• វីតាមីនE (Vitamin E) ១.០១មីលីក្រាម
• ប៉ូតាស្យូម (potassium) ២១៥.២៨ មីលីក្រាម
• អាស៊ីតហ្វលីក (folate) ១៧.២៥
• ម៉ាញ៉េស្យូម (manganese) ០.០៧មីលីក្រាម
អត្ថបទគួរអាន៖ អាហារ៥ប្រភេទ មានគុណប្រយោជន៍សម្រាប់សុខភាពទារក ទើបមានអាយុ៥ខែ
៣.អត្ថប្រយោជន៍របស់ផ្លែគីវីសម្រាប់សុខភាពទារក
• ផ្លែគីវី (Kiwi)សម្បូរដោយវីតាមីនC វីតាមីនA ប៉ូតាមស្យូម(Potassium) ជាតិសរសៃ(Fiber) អាស៊ីតហ្វលិក(Folate) និងសារធាតុប្រឆាំងអុកស៊ីតកម្ម(Antioxidants)។
• ផ្លែគីវីមួយផ្លែផ្តល់នូវជាតិវីតាមីនC ចំនួន២៣ភាគរយ ដែលអាចជួយបង្កើនភាពសាំ បង្កើនការស្រូបយកជាតិដែកពីអាហារផ្សេងៗ និងអាចព្យាបាលរបួសបានផងដែរ។
• ផ្លែគីវីអាចជួយទារកពីបញ្ហា្កទល់លាមក និងសម្បូរទៅដោយសារធាតុប្រឆាំងនឹងជំងឺ ហើយផ្ដល់ RDA ចំនួន១៦%សម្រាប់ជាតិសរសៃ។ (RDA កម្រិតនៃសារធាតុចិញ្ចឹម Recommended Dietary Allowance គឺជាបរិមាណច្បាស់លាស់នៃសារធាតុចិញ្ចឹម អ្នកគួរតែទទួលបានទៅតាមអាយុ ភេទ និងស្ថានភាពរបស់មនុស្សយើងម្នាក់ៗ)។
អត្ថបទគួរអាន៖ អាហារ១៣ប្រភេទ ដែលស្ត្រីកំពុងពរពោះ ចាំបាច់ត្រូវទទួលទាន
• គីវី ជាផ្លែឈើសម្បូរទៅដោយ Phytonutrients ដែលជួយជួសជុល DNA និងជួយប្រឆាំងនិងជំងឺមហារីក។
• ផ្លែគីវីជួយការពារមិនឱ្យកើតមានជំងឺហឺត បញ្ចុះជាតិខ្លាញ់ក្នុងឈាម និងជួយកាត់បន្ថយហានិភ័យកំណកឈាមនៅដំណាក់កាលចុងក្រោយផងដែរ។
• ផ្លែគីវីផ្ដល់RDAចំនួន១០%នៃអាស៊ីតហ្វូលិក (Folate) និងRDAចំនួន១០%នៃវីតាមីនE។
• គីវីជាផ្លែឈើសម្បូរទៅដោយ កាល់ស្យួម, ជាតិដែក, ជាតិក្រុមីញ៉ូម(chromium), ស្ពាន់, ប៉ូតាស្យូម, ម៉ាញ៉េស្យូម និងស័ង្កសី។
៤.តើពេលណាដែលលោកអ្នកមិនគួរផ្ដល់ផ្លែគីវីដល់ទារកញ៉ាំ?
ប្រសិនទារកធ្លាប់មានប្រតិកម្មជាមួយនឹងផ្លែឈើមួយចំនួន ដូចជា ផ្លែល្ហុង ផ្លែម្នាស់ គ្រាប់ល្ង ជាដើម លោកអ្នកមិនត្រូវផ្តល់ផ្លែគីវីជារបបអាហារសម្រាប់ទារកនោះទេ ព្រោះប្រតិកម្មបែបនេះ ក៏អាចកើតមានចំពោះផ្លែគីវីផងដែរ។
ការប្រតិកម្មពីផ្លែគីវីភាគច្រើន កើតមានចំពោះទារកដែលគ្រុនក្ដៅ(រលាក់ទងសួត)។ ផ្លែឈើមួយចំនួនដូចជា ផ្លែគីវី ផ្លែក្រូច ផ្លែស្ត្រូបឺរី ក៏អាចធ្វើឱ្យរលាក់នៅជុំវិញមាត់ទារកបានផងដែរ។
អត្ថបទគួរអាន៖ អាហារ១០យ៉ាង មានអត្ថប្រយោជន៍ច្រើនចំពោះសុខភាពទារកអាយុ១៣ខែ
រោគសញ្ញាដែលបង្ហាញពីប្រតិកម្មអាលក្ស៊ីពីផ្លែគីវី មានដូចជា ឈឺមាត់ ហើមបបូរមាត់ ឈឺអណ្តាត វិលមុខ ចង់ក្អួត។ ប្រតិកម្មធ្ងន់ធ្ងរ គឺធ្វើឱ្យទាករពិបាកក្នុងការដកដង្ហើម ហើយរោគសញ្ហាអាចលេចឡើងក្នុងរយៈពេលពីរម៉ោងបន្ទាប់ពីញ៉ាំអាហាររួច។
ដើម្បីពិនិត្យឱ្យដឹងថា ទារកមានប្រតិកម្មបែបណាជាមួយផ្លែគីវី លោកអ្នកគួរផ្ដល់អាហារថ្មីមួយផ្សេងទៀត ដោយមិនលាយអាហារថ្មីនោះជាមួយនឹងផ្លែគីវីទេ។ ជាប្រការល្អ លោកអ្នកគួរតែបានពិគ្រោះយោបល់ជាមួយគ្រូពេទ្យពីបញ្ហានេះឱ្យបានច្បាស់លាស់ មុនផ្ដល់ឱ្យកូនលោកអ្នកញ៉ាំ។
៥.តើលោកអ្នកគួរជ្រើសរើសផ្លែគីវីសម្រាប់ទារកដូចម្ដេច?
ការជ្រើសរើសយកផ្លែគីវីសីរីរាង្គ (organic kiwi) គឺល្អបំផុត ហើយលោកអ្នកមិនត្រូវជ្រើសយកផ្លែគីវីដែលមានស្នាមជាំ ស្នាមបែក ឬប្រេះនោះទេ។ ដើម្បីជ្រើសរើសផ្លែគីវីដែលមានរសជាតិឆ្ងាញ់ លោកអ្នកគួរប្រើមេដៃសង្កត់លើវា ដើម្បីឱ្យដឹងថា តើវាមានសភាពទន់ឬទេ?។
អត្ថបទគួរអាន៖ ៥វិធី ជួយឱ្យកូនៗលោកអ្នក លូតកម្ពស់ជាងមុន
ម្យ៉ាងទៀត លោកគួរដាក់ផ្លែគីវីក្នុងថង់ជាមួយផ្លែចេក ផ្លែប៉ោម និងផ្លែសារី ក្នុងរយៈពេលពីរថ្ងៃ ដើម្បីឱ្យវាទុំល្អ។ ផ្លែគីវីអាចរក្សាទុកក្នុងទូទឹកកករយៈពេលពីបីទៅបួនសប្ដាហ៍បាន៕
ប្រែសម្រួលដោយ៖ សិន សុភាព
រក្សាសិទ្ធិដោយ៖ www.konkmeng.com